ប្រុស​ថោក ប្រពន្ធ​ខំប្រឹង​ធ្វើការ​រកប្រាក់​ឲ្យ​ចាយ​បែ​ជា​ទៅ​រោលរាល​ជាមួយ​ស្រី​ផ្សេង​មាន​ទាំង​ថតរូប​ទុក​ទៀត​

សង្គមប្លែកៗ
0
1169
[wai id="5"]
…​ស្រី្ត​ម្នាក់នេះ​នៅក្នុង​ចិត្ត​ពោរពេញ​ទៅដោយ​អណ្តាតភ្លើង​ក្តៅ​ក្រហល់ក្រហាយ​ខ្លាំងណាស់​ស្ទើរតែ​យំ​ស្រែក​ឲ្យ​បែក​ដើមទ្រូង​ទៅហើយ​…​សុខចិត្ត​ចេញ​ចាក​ឆ្ងាយ​ពី​ផ្ទះ​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​គេ​ផ្ញើរ​ប្រាក់​មក​ផ្ទះ​ឲ្យ​ប្តី​មើល​ថែកូន​ផ្ទុយទៅវិញ​ប្តី​បាន​យកប្រាក់​ដែលជា​កម្លាំង​ញើស​ឈាម​របស់​នាង​ទៅ​ចិញ្ចឹម​ស្រី​ផ្សេង​យ៉ាង​ព្រងើយ​។ ពិតណាស ភាពក្រីក្រ​ម្នាក់ៗ​បាន​នៅក្នុង​គ្រួសារ ស្វែងរក​នូវ ការងារ ក្រៅប្រទេស​ដោយ នៅក្នុង​ចិត្ត​ម្នាក់ៗ​សង្ឃឹមថា អាច រកប្រាក់ ចំណូល បាន ខ្ពស់ ដើម្បី ជួយ ផ្គត់ផ្គង់ គ្រួសារ កំពុង ជួប ការខ្វះខាត ជីវភាព ប្រចាំថ្ងៃ ។
ពាណិជ្ជកម្ម
​ហេតុនេះ​មិន​ថា​ប្តី​ឬ​ប្រពន្ធ អ្នក​នៅ​លីវ​ទេ ត្រូវតែ សម្រេច​ចាក​ចេញពីផ្ទះ របស់ខ្លួន​ទៅកាន់​ប្រទេស មាន​ការងារ​ទទួលបាន​កម្រៃ​ខ្ពស់ជាង​។​ប៉ុន្តែ​ទន្ទឹម​នោះ​ផងដែរ​ក៏មាន​រឿងរ៉ាវ​ឈឺចាប់​កើតឡើង​រវាង​អ្នកមាន​គូជីវិត​ដែល​ប្តី​មានចិត្ត​ផិតក្បត់​ទៅ​ផ្អែម​ល្អែ​ម​នឹង​ស្រី​ផ្សេង​ដោយ​ពុំ​គិតពី​កម្លាំង​ញើស​ឈាម​របស់​ប្រពន្ធ​ដែល​នៅ​ស្រុក​គេ​។​នារី​ជា​ពលករ ជនជាតិ​ហ្វីលីពីន ម្នាក់​ឈ្មោះ Princess Sittie ដែល​ធ្វើការ​ទាំងយប់​និង​ថ្ងៃ ក្នុង​ក្តីសង្ឃឹម នឹងធ្វើ​ឲ្យ​ជីវិត​កូនស្រី​របស់​នាង​ប្រសើរ​ជាង​មុន​ហេតុនេះ​នាង​បង្ខំចិត្ត​ត្រូវ​ចាកចោល​ប្តី​ឲ្យ​នៅ​មើល​ថែកូនៗ​ទាំង​ក្តី​អាឡោះអាឡៃ​ក្នុង​ក្តីសង្ឃឹម​បាន​ប្រាក់ខែ​ច្រើន​បញ្ជូន​ត្រឡប់មកផ្ទះ​។​ ​ប៉ុន្តែ ផ្ទុយទៅវិញ ភាព​តស៊ូ​របស់​នាង​បានធ្វើ​ឲ្យ​នាង​ទន់​ខ្លួន​និង​ស្ទើរ​គាំងបេះដូង​ស្លាប់​មួយ​រំពេច​ទៅវិញ​នៅពេលដែល​នាង​បើក​មើល​ហ្វេ​ស​ប៊ុ​ក ដើម្បី​បាន​មើលឃើញ​ស្នាមញញឹម ភាពកក់ក្តៅ​របស់​កូនៗ និង​ស្វាមី តែ​បែរជា​ឃើញ​រូបភាព​ប្ដី​របស់ខ្លួន​ដេក​សោយសុខ​លើ​គ្រែ​ជាមួយ​ស្រី​ផ្សេង​យ៉ាង​ត្រេកត្រអាល​ទៅវិញ​៕