បុរស​ផ្សេង​គេ​សុំ​មិត្តស្រី​រៀបការ​ប្រើ​ចិញ្ចៀន​តែ​១​វង់​ទេ តែ​បងយក​៦​វង់​ឲ្យ​អូន​រើស​ពេញចិត្ត​វង់​ណា​យក​វង់​ហ្នឹង​ចុះ

សង្គមប្លែកៗ
0
437
​បុរស​ម្នាក់នេះ​ពិតជា​មានចិត្ត​គាប់ប្រសើរ​ចំពោះ​គូស្នេហ៍​របស់ខ្លួន​ជា​ពន់ពេក ព្រោះ​ខ្លា​ចនាង​មិន​ពេញចិត្ត​ទាំងស្រុង​ទៅលើ​ចិញ្ចៀន​មួយ​វង់​ដែល​ប្រើ​សុំ​នាង​រៀបការ​រូបគេ​ក៏បាន​ទិញ​ចិញ្ចៀន​ដល់​ទៅ​៦​វង់ ដើម្បី​ឲ្យ​នាង​ជ្រើសរើស យក​មួយណា​ដែល​ធ្វើ​ឲ្យ​នាង​ស្រឡាញ់​ពេញចិត្ត​បំផុត​។ រឿងរ៉ាវ​នេះ​បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម និង​មានការ​កោតសរសើ​រយ៉ា​ង​ច្រើន​ផងដែរ ថា​នារី​ម្នាក់នេះ​ពិតជា​មានសំណាង​ដែល​បាន​គូស្នេហ៍​យល់ចិត្ត​បែបនេះ​។ ​បើ​យោងតាម​សារព័ត៌មាន HZEPPFEED បាន​ចុះផ្សាយ​ថា មាន​បុរស​ម្នា​ក់បាន​ទិញ​ចិញ្ចៀនពេជ្រ​ប្រណិត​ចំនួន ៦ វង់ ដើម្បី​សុំ​មិត្តស្រី​គាត់​រៀបការ ដែល​ករណីនេះ​កម្រ​នឹង​កើតមាន​ណាស់​។​បុរស​ដែល​បាន​សាង​កំណត់ត្រា​ថ្មី​មួយ​នេះ​មាន​ឈ្មោះថា Dennis Brown II ជាតា​រា​ម៉ូ​ដែល​អាមេរិក ដែល​ទើបនឹង​មានឈ្មោះ​ល្បីល្បាញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ លោក Dennis Brown II បាន​ឲ្យ​ដឹងថា គាត់​ធ្វើ​ដូចនេះ​មិនមែន​ចង់​បង្ហាញថា គាត់​មាន​លុយ​ច្រើន​នោះទេ តែ​គាត់​ចង់​ផ្តល់​ជម្រើស​ជាច្រើន​ដើម្បី​ឲ្យ​មិត្តស្រី​គាត់​ជ្រើសរើស​ចិញ្ចៀន​ណាមួយ​ដែល​នាង​ពេញចិត្ត​បំផុត​។​ ក្រោយ​សុំ​មិត្តស្រី​រឿង​ការ​រួច គូស្នេហ៍​មួយគូ​នេះ​គ្រោង​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ដ៏​ឆាប់​ខាងមុខនេះ​ផងដែរ​៕ ​