ប្អូនប្រុស​ខ្លាំង​មែន អាយុ​ទើប​១០​ឆ្នាំ រកឃើញ​ភូមិ​កូនក្មេង​ទៅហើយ​!

សង្គមប្លែកៗ
0
285
…​បើទោះបីជា​ក្រុមគ្រូពេទ្យ​សុទ្ធតែ​បាន​អៈ​អាង​ថា ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់នេះ​ពុំទាន់​អាចមាន​លទ្ធភាព​ធ្វើ​ឲ្យ​ដៃគូ​មាន​ផ្ទៃពោះ​នោះឡើយ តែ​ឪពុក​-​ម្តាយ​របស់​ខាង​ស្រី​មិន​យល់ស្រប​នោ​តែ​ចាត់ទុកថា​កូនស្រី​របស់​ពួកគេ​មាន​ផ្ទៃពោះ​ជាមួយ​ក្មេងប្រុស​រូបនេះ​។ រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នេះ បានកើត​ឡើង បន្ទាប់ពី​ក្មេងស្រី​អាយុ​១៣ ឆ្នាំ​ម្នា​ក់បាន​ឡើង​បកស្រាយ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ថា នាង​មាន​ផ្ទៃពោះ​ជាមួយ មិត្ត​ប្រុស​របស់​នាង​អាយុ ១០ ឆ្នាំ​។ កាលពីពេល​ថ្មីៗ​នេះ ក្មេងប្រុស​ស្រី ២ នាក់ Darya និង Ivan ដែល​ពួកគេ​ទាំងពីរ​ជាស​ង្សា​នឹង​គ្នា បានបង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​រុស្ស៊ី « On Air Live » បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​ឪពុកម្ដាយ​របស់គេ​ទាំងសងខាង ដើម្បី​បកស្រាយ​រាល់​ចម្ងល់​របស់​មហាជន ជុំវិញ​ករណី​របស់​ពួកគេ​ទាំងពីរ​។ ក្នុងនោះដែរ​ក្មេងស្រី​អាយុ ១៣ ឆ្នាំ Darya បាន​អះអាងថា​នាង​មិន​ធ្លាប់មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​ក្មេងប្រុស​ដ៏​ទៃ​ទេ​ក្រៅពី អា​វ៉ាន ដែលជា​មិត្ត​ប្រុស​។ យោងតាម​ការបកស្រាយ​របស់ Darya នេះដែរ ត្រូវបាន​អ្នក​ចិត្ត​វិទ្យា​ម្នាក់​ជឿថា Ivan ពិតជា​ឪពុក​របស់​ក្មេង​ពិតប្រាកដ​មែន​។ ទន្ទឹមនឹងនេះ ក៏មាន​អ្នកជំនាញ​ផ្សេងទៀត​បានបង្ហាញ​ភស្ដុតាង​ថា Ivan គេ​មាន​វ័យក្មេង ដូច្នេះ​គេ​មិនមាន​លទ្ធភាព​បង្ក​កំណើត​បានទេ​។ លោក​វេជ្ជបណ្ឌិត Evgeny Grekov អ្នកជំនាញ​ផ្នែក​សុខភាព​បន្ត​ពូជ​បុរស​បាន​មានប្រសាសន៍ថា​៖ បើ​យោងតាម​ការពិនិត្យ​យ៉ាង​ជាក់លាក់​ចំនួន ៣ ដង​។ យើង​ប្រាកដថា Ivan មិនមាន​កោសិកា​មេជី​វិត​ឈ្មោល​នោះទេ ព្រោះ​វ័យ​របស់គេ​នៅ​ក្មេង​ពេក​។ បើទោះបីជា​លោក​បណ្ឌិត Evgeny Grekov បាន​អះអាង​យ៉ាងនេះ​ក្ដី ក៏​ក្មេងប្រុស​ស្រី​ទាំងពីរ​រួមទាំង​ឪពុកម្ដាយ​របស់​ពួកគេ នៅតែ​យល់ថា ក្មេងប្រុស​វ័យ ១០ ឆ្នាំ​រូបនេះ​ពិត​ឪពុក​របស់​ក្មេង ព្រោះ​ពួកគេ​ង នៅឯ​ផ្ទះ​របស់ Ivan​។ ទន្ទឹមនឹង​នេះដែរ Darya បាន​សារភាពថា រឿងរ៉ាវ​ដែល​កើតឡើង វា​ជា​គំនិត​របស់ Ivan ប៉ុន្តែ​នាង​មិន​ប្រកាន់​គេ​ទេ ព្រោះ​គិតថា​គេ​នៅ​ក្មេង​នឹងមិន​មានរឿង​បែបនេះ​កើតឡើង​ឡើយ តែ​ពេលនេះ​ខុសពី​ការគិត​របស់​នាង​។ ​យ៉ាងណាមិញ​ម្ដាយ​របស់ Ivan អ្នកស្រី Galina បានលើកឡើង​ដែរ​ថា​៖ ខ្ញុំ​ជឿ​លើ​កូនប្រុស​របស់ខ្ញុំ ថា​គេ​ពិតជា​ឪពុក ។ ខ្ញុំ​យល់ថា Ivan ខ្លួនឯង​ក៏​ប្រហែលជា​មិនដឹងថា​មាន​អ្វី​កើតឡើង​នោះទេ ព្រោះ​គាត់​គ្រាន់តែ​ជា​ក្មេង​ម្នាក់​ប៉ុណ្ណោះ​៕