យូរ​ឆ្នាំ​ណាស់​ទើប​នាំ​ម្តាយ​ចូល​ហាង​ម្តង​…​លុះដល់​ម្តាយ​ចង់​ប៉ាវ​បាន​ត្រឹម​ប្រគល់​វិក័យប័ត្រ​ឯ​រូប​កាយ​ឃ្លាត​ចាក​ឆ្ងាយ​ទៅហើយ​

សង្គមប្លែកៗ
0
308
…​ច្រើន​ឆ្នាំ​មកហើយ​តាំងពី​មាន​ភរិយា​…​កូនប្រុស​បង្កើត​ពុំដែល​នាំ​ម្តាយ​ចូល​ហាង​បរិភោគ​អាហារ​ម្តងណា​ឡើយ លុះ​មាន​ថ្ងៃមួយ​កើតមាន​ចិត្ត​ក​ត្ត​ញ្ញូ​ក៏​នាំ​ម្តាយ​ចូល​ហាង មិន​នឹកស្មាន​សោះ​រំលង​បាន​ប៉ុន្មាន​ថ្ងៃ​…​ក្រោយ​បែក​ពី​ម្តាយ​ជា​រៀងរហូត​បន្សល់​នូវ​សំបុត្រ​មួយច្បាប់​គួរ​ឲ្យ​ក្តុកក្តួល​ក្រៃលែង​។​នៅ​ថ្ងៃមួយ​ប្រពន្ធ​របស់លោក វ៉ាង​រក​នឹកឃើញ​នូវ​សំណើ​ដ៏​ចម្លែក​មួយ​ដោយ​នាង​ជា ប្រពន្ធ បាន​និយាយថា "​អូន​ស្រឡាញ់​បង ប៉ុន្តែ​អូន​ដឹងថា ស្ត្រី​ម្នាក់​នោះ​ក៏​ស្រឡាញ់​បង​ដែរ ហើយ​ចង់​ចំណាយ​ពេលខ្លះ​ជាមួយ​បង​"​។​ចំពោះ​ពាក្យ​នេះ​លោក​វ៉ាង ដឹងថា​ប្រពន្ធ​ចង់​និយាយ​សំដៅទៅ​ម៉ាក់​របស់គាត់​។ នៅ​យប់នោះ​លោក វ៉ាង​បាន​ទូរស័ព្ទ​ទៅ​ម៉ាក់​គាត់​ដើម្បី​អញ្ជើញ​គាត់​ពិសា​អាហារ​ពេ​ល្ងាច​និង​ប្រហែលជា​មើល​កុន​ជាមួយគ្នា​ម្ដង​។ នៅពេលនោះ​ម្ដាយ​របស់គាត់​បាន​តប​វិញ​ថា "​តើ​អ្វីៗ​មិន​អី​ទេ​កូនប្រុស​ម៉ាក់​?" គាត់​បាន​ប្រាប់​ម៉ាក់​វិញ​ថា "​វា​ច្បាស់​ជា​ល្អ​ណាស់​ប្រសិន​បាន​ចំណាយពេល​ជាមួយ​ម៉ាក់​តែ​ម្នាក់​គត់​"​។ ម៉ាក់​បាន​ស្ងាត់​មាត់​មួយសន្ទុះ និង​បាន​តប​វិញ​ថា "​មានអី​ល្អ​តើ​"​។​លោក វ៉ាង​បាន​រៀបរាប់ថា​នៅ​ថ្ងៃ​ណាត់​ជួបគ្នា ម៉ាក់​បាន​រង់ចាំ​កូនប្រុស​នៅ​មាត់ទ្វារ​ហើយ​គាត់​បាន​តុបតែង​ខ្លួន​យ៉ាង​ស្អាត​ដែល​ដូចជា​កូនក្រមុំ​ថ្មីថ្មោង​អ៊ីចឹង​។ នៅតាម​ផ្លូវ​ម៉ាក់​បាន​និយាយថា "​ម៉ាក់​បាន​ប្រាប់​មិត្តភក្ដិ​ថា ម៉ាក់​ទៅ​ក្រៅ​ជាមួយ​កូនប្រុស​ម្ដង​។ ពួកគេ​ពិតជា​ចង់ដឹង​ពី​ការ​ណាត់ជួប​របស់​យើង​ណាស់​"​។​នៅក្នុង​ហាង​ខណៈ​កូនប្រុស​កំពុង​មើល​មី​នុយ ម្ដាយ​ញញឹម​រួច​និយាយថា "​ម៉ាក់​ធ្លាប់​មើល​មី​នុយ​បែបនេះ​នៅពេល​កូន​នៅ​តូចៗ​"​។ កូនប្រុស​បាន​តប​វិញ​ថា "​ម៉ាក់​! ឥឡូវ​ដល់ពេល​កូន​ត្រូវឱ្យ​ម៉ាក់​សម្រាក​ម្ដង​ហើយ​ទុក​ភារកិច្ច​ដល់​កូន​"​។​អ្នក​ទាំងពីរ​បាន​និយាយ​គ្នា​យ៉ាងយូរ​នៅ​អាហារ​ពេល​ល្ងាច​រហូតដល់​តែ​ភ្លេច​ទៅ​មើល​កុន​។ ខណៈ​ជូន​ម្ដា​យមក​ផ្ទះ​គាត់​វិញ ម្ដាយ​បាន​និយាយថា "​ម៉ាក់​នឹង​ចេញ​ក្រៅ​ជាមួយ​កូន​ម្ដងទៀត ប៉ុន្តែ​ទាល់តែ​កូន​ឱ្យ​ម៉ាក់​អញ្ជើញ​វិញ​ម្ដង​"​។ គាត់​ក៏បាន​យល់ព្រម​។​នៅពេល​ទៅដល់​ផ្ទះ​វិញ​ប្រពន្ធ​បាន​សួរ​ប្ដី​ថា "​តើ​អាហារ​ពេល​ល្ងាចរ​បស់បង​ដំណើរការ​រលូន​អត់​?" ប្ដី​បាន​តប​វិញ​ថា "​រលូន​ណាស់​! រលូន​ជាង​បង​រំពឹងទុក​ទៅទៀត​"​។ ប៉ុន្តែគួរឱ្យ​សោកស្ដាយ​នា​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ម្ដាយ​របស់លោក វ៉ាង​បានទទួល​មរណភាព​ដោយសារ​គាំងបេះដូង​។​ហើយរំលងបានប៉ុន្មាន​សប្ដាហ៍​ក្រោយមក​ទៀតលោក វ៉ាង ​បានទទួល​សំបុត្រ​មួយ​ជាមួយ​វិក្កយបត្រ​ភោជនីយដ្ឋាន​ដែល​គាត់​បាន​ទៅជា​មួយ​ម្ដាយ​។ លិខិត​នោះ​មាន​ខ្លឹមសារ​បែបនេះ​ថា "​ម៉ាក់​បាន​បង់ថ្លៃ​វិក្កយបត្រ​នេះ​ទុកជាមុន​។ ម៉ាក់​មិន​ប្រាកដថា​ម៉ាក់​អាច​ទៅ​ទីនោះ​បានឡើយ ដូច្នេះ​វិក្កយបត្រ​នេះ​គឺ​សម្រាប់​កូន​និង​ប្រពន្ធ​កូន​។ កូន​មិនដឹងថា​យប់នោះ​ពិតជា​ពិសេស​យ៉ាងណា​ចំពោះ​ម៉ាក់​។ ម៉ាក់​ស្រឡាញ់​កូន​"​។​នៅពេលនោះលោក វ៉ាង​បានដឹង​នូវ​សារៈសំខាន់​នៃ​ការនិយាយ​ពាក្យ "​កូន​ស្រឡាញ់​ម៉ាក់​" នៅក្នុង​ពេលដែល​មនុស្ស​ដែល​គាត់​ស្រឡាញ់​គួរ​ទទួលបាន​។ គាត់​បានដឹងថា គ្មានអ្វី​ក្នុង​ជីវិត​ដែល​សំខាន់​ជាង​គ្រួសារ​នោះទេ​៕