ផ្តាស់​មែន កាល​មក​ម៉េច​ក៏​ឲ្យ​ជិះ​…​លុះដល់​ទៅវិញ​បែ​ជា​គ្រវីក្បាល​ប្រាប់ថា​ធាត់​ពេក​

សង្គមប្លែកៗ
0
284
…​កាលពី​ឡើង​ជិះ​យន្តហោះ​មក​ប្រទេស​ថៃ​អត់​មាន​នរណា​គេ​សម្លក់សម្លឹង​ថា​រូបរាង​ធាត់​កន្ទ្រល​អី​នោះទេ ប៉ុន្តែ​ពេល​ឡើង​ជិះ​យន្តហោះ​ចេញពី​ថៃ​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ស្រាប់​តែមាន​អ្នក​សូ​ញ​សាញ​ទៅវិញ​។​ស្ត្រី​ជា​ម្ដាយ ជនជាតិ​ណូ​វែ​ល​សេ​ឡង់ ព្រមជាមួយ​កូនស្រី ២​នាក់ បាន​ស្រក់​ទឹកភ្នែក ក្រោយ​បុគ្គលិក​មកពី​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អ៊ែរ​វ៉េ បាន​និយាយថា​ពួកគេ “​ធាត់​ពេក​” មិនអាច​ជិះ​យន្តហោះ​ប្រភេទ Business Class បានទេ​។​អ្នកស្រី ហ៊ូ​ណា​ហៃ​លី អាយុ​៥៩​ឆ្នាំ ព្រមទាំង​កូនស្រី​របស់គាត់​ឈ្មោះ Renell អាយុ ២៨ ឆ្នាំ និង Tere អាយុ ៣៧​ឆ្នាំ ត្រូវបាន​គេ​ហៅ​បញ្ឈប់​ដើម្បី​ថ្លឹង​ទំ​នង់ នៅ​ជើងហោះហើរ​ក្រុង​បាងកក ទៅកាន់​ជើងហោះហើរ​ទីក្រុង Auckland ប្រទេស​ណូ​វែ​ល​សេ​ឡង់ ដោយ​ក្រុម​បុគ្គលិក​យន្តហោះ​បាន​ប្រាប់ថា កៅអីអង្គុយ​នៅក្នុង​យន្តហោះ មិនត្រូវ​នឹង​គីឡូ​ពួកគេ​ឡើយ​។​ ​ម្តាយ​និង​កូនស្រី​ទាំងនេះ បាន​ទៅ​ប្រទេស​ថៃ ដើម្បី​ធ្វើការ​វះកាត់​សម្រក​ទម្ងន់​ដោយ ពួកគេ​ម្នាក់ៗ បាន​ចំណាយ​ប្រាក់​ចំនួន ២ ៦៥០​ដុល្លារ សម្រាប់​ការហោះហើរ រួមទាំង​កៅអី​ថ្នាក់ Business Class សម្រាប់​ធ្វើដំណើរ​ត្រឡប់​ទៅវិញ ដើម្បី​ធានាបាន​នូវ​ផាសុកភាព​ខ្ពស់​។ អ្នកស្រី Iripa ជា​ម្តាយ បាន​និយាយថា បទពិសោធន៍​ដ៏​គួរឱ្យ​រន្ធត់​ណាស់ ហើយ​មាន​អារម្មណ៍​ថា គាត់​និង​ក្រុមគ្រួសារ​របស់គាត់ ត្រូវបាន​គេ​រើសអើង ដោយសារតែ​រូបរាង​ធាត់​។​អ្នកស្រី​Iripa បាន​ឲ្យ​ដឹងថា​៖ «​យើង​ត្រូវ​អាម៉ាស់មុខ​នៅ​ចំពោះមុខ​អ្នកដំណើរ​ទាំងអស់​។ យើង​បាន​ឡើងទៅ​កន្លែង​ត្រួតពិនិត្យ ហើយ​បុគ្គលិក​អង្គុយ​លើ​តុ មើល​មក​ពួកយើង​ដោយ​និយាយថា សុំទោស​អ្នក​មិនអាច​ធ្វើដំណើរ​បានទេ​។ រឿង​បន្ទាប់ មាន​បុគ្គលិក​ប្រហែល ៥​នាក់ នៅ​ជុំគ្នា​និយាយ​ភាសា​កំណើត​របស់​ពួកគេ ក្រវីក្បាល​ហើយ​សម្លឹង​មក​ពួកយើង ហាក់ដូចជា​យើង​បាន​ប្រព្រឹត្តិ​បទ​ឧ ក្រិ ដ្ឋ​អីចឹង​»​។​បុគ្គលិក​ស្រី​ម្នាក់​បានចេញ​មុខ​និយាយថា “​អត់​ទេ អ្នក​ធាត់​ពេក អ្នក​ធាត់​ពេក​ហើយ​មិនអាច​អង្គុយ​បានទេ​”​។ បន្ទាប់មក​នាង​បាន​ទាញ​ខ្សែ​វាស់ ហើយ​រុំ​វា​នៅ​ជុំវិញ​កូនស្រី​ខ្ញុំ​ឈ្មោះ Renell ដោយ​ធ្វើ​ចលនា​ដៃ​របស់​នាង លាតសន្ធឹង​មុននឹង​មក​វាស់​លើ​ខ្ញុំ និង Tere​។ នៅ​ខណៈនោះ ខ្ញុំ​ឈឺចិត្ត​ខ្លាំងណាស់ ហើយ​ទឹកភ្នែក​ក៏បាន​ស្រក់​ចុះមក​។ អ្នក​រាល់គ្នា​គ្រាន់តែ​ឈរ ក៏​សម្លឹង​មក​ពួកយើង​ដែរ វា​ហាក់ដូចជា​ពួកយើង​ជាម​នុស្ស​គួរ​ឲ្យ​ស្អប់ខ្ពើម​ខ្លាំងណាស់​អីចឹង​។​ក្រោយមក​អ្នកស្រីIripa ព្រមទាំង​កូនស្រី​ទាំង​២​នាក់ ត្រូវបាន​គេ​ផ្លាស់​ឲ្យ​មក​ជិះ​យន្តហោះ​កម្រិត​ធម្មតា Economic Class វិញ ព្រោះតែ​អ្នក​ទាំង ៣​មាន​មាឌធំ ហើយ​ធាត់​ខ្លាំងពេក​។ អ្នកស្រី​បាន​ឲ្យ​ដឹងថា កាល​គ្រា​ដែល​អ្នកស្រី​ព្រមទាំង​កូន ធ្វើដំណើរ​មក​ទីក្រុង​បាងកក តាម​ក្រុមហ៊ុន​អាកាសចរ​ថៃ អ៊ែ​វេ​៉​នេះ គឺ​ពុំមាន​អ្វី​ចោទ​ជា​បញ្ហា​ទាល់តែសោះ លុះ​ពេល​អ្នកស្រី​ធ្វើដំណើរ​ត្រឡប់មកវិញ បែរជា​បដិសេដ​កៅអី​ប្រភេទ Business ទៅវិញ ថែមទាំង​ត្រូវបាន​គេ​រើសអើង​ទៀតផង​។​ អ្នកស្រីបានស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​សង​ប្រាក់​វិញ​ទាំង​អស់នៃ​តម្លៃ​កៅអី Business របស់​ពួកគេ ប៉ុន្តែ​គេ​សង​វិញ​ប្រមាណ ១២៥០​ដុល្លារ​ប៉ុណ្ណោះ​។ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​បាន​សុំទោស និង​ផ្តល់​សំណង​ជំងឺ​ចិត្ត​ចំនួន ៤៥០​ដុល្លារ​បន្ថែមទៀត ប៉ុន្តែ​អ្នកស្រី និង​កូនស្រី​គិតថា​នេះ​មិន​គ្រប់គ្រាន់​ទេ ហើយ​បានស្នើ​សុំឱ្យ​សង​ទឹកប្រាក់​វិញ​ទាំងអស់ ទីបំផុត​ពួកគេ​ក៏​ទទួលបាន​ប្រាក់​គ្រប់​ចំនួន​វិញ​៕