ដើរ​រាវ​ត្រុ​កៗ​តាម​វាលស្រែ​…​ម៉ាស៊ីន​រោទ៍​ង៉ោង​ប្រឹង​កាយ​ព្រឹបៗ​ប្រ​ទៈ​កំណប់​៦​លាន​ដុល្លារ

សង្គមប្លែកៗ
0
271
…​ប្តី​-​ប្រពន្ធ​អង់គ្លេស​មួយគូ​នេះ​នៅ​រាល់ពេល​ទំនេរ​តែងតែ​បណ្តើរគ្នា​ត្រសង​ចូលទៅក្នុង​ព្រៃ​ជាមួយ​ពួកគេ​នឹង​រាវរក​ឃើញ​របស់​ដែល​អាច​លក់បាន​ប្រាក់​។ នៅ​ថ្ងៃមួយ​សំណាង​បាន​ចូល​មកដល់​កំពុងតែ​ដើរ​រាវ​...​ស្រាប់តែ​ម៉ាស៊ីន​រោទ៍​ង៉ោង ប្តី​-​ប្រពន្ធ​ត្រេកអរ​ពេក​ក្រៃ​ដោយ​គិតថា​ប៉ះ​របស់​អេតចាយ​ហើយ​ ​លុះដល់​ជីក​កកាយ​រកមើល​...​អរ​ស្ទើរ​ហើយ​ជើង​ផុតពី​ដី​ដ្បិត​បាន​ក្លាយជា​សេដ្ឋី​ចាប់ពី​គ្រានេះទៅហើយ​!​។ ​អ្នក​រាវរក​លោហៈ​ពីរ​នាក់​បាន​ប្រាប់​ពី​ការភ្ញាក់ផ្អើល​របស់​ពួកគេ នៅពេល​រកឃើញ​កំណាត់​កាក់​តាំងពី​ជំនាន់​ស្តេច​អង់គ្លេស​ដ៏​មាន​ឥទ្ធិពល William the Conqueror ដែល​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មានតម្លៃ​ប្រមាណ​៦​លាន​ដុល្លារ​។​លោក Adam Staples វ័យ ៤៣​ឆ្នាំ និង​នាង Lisa Grace វ័យ ៤២​ឆ្នាំ បាន​រកឃើញ​កាក់​ប្រាក់​ចំនួន ២.៥២៨​កាក់​នៅក្នុង​ចម្ការ​មួយ​ស្ថិត​ក្នុងស្រុក Somerset ប្រទេស​អង់គ្លេស​។​គំនរ​កាក់​លាក់ទុក​ទាំ​ង​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការ​លុកលុយ​របស់​ជនជាតិ Norman បារាំង និង​បង្ហាញ​ភស្តុតាង​នៃ​ការ​គេចវេស​ពន្ធ​នៅក្នុង​សម័យកាល​បុរាណ​ក្នុងប្រទេស​អង់គ្លេស​។​ ​បាន​ក្លាយជា​អ្នកមាន​…​ពួក​អ្នករក​លោហៈ​ទាំងពីរ​នេះ កំពុង​បង្ហាត់​មិត្ត​របស់​ពួកគេ​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ចាប់​ដាន​លោហៈ​នៅ​ថ្ងៃ​សម្រាក​លំហែកាយ​នៅ​ចុង​សប្តាហ៍ ក្រែងលោ​សំណាង​មានដូចជា​ពួកគេ​ដែរ ៕