រឿងរ៉ាវ​រំដួល​ចិត្ត​របស់​គូស្នេហ៍​ពី​បុព្វេ​…

សង្គមប្លែកៗ
0
410
…​គ្រាន់តែ​ជានា​រី​លក់​គុយទាវ​នៅលើ​ចិញ្ចើមផ្លូវ​សោះ​ស្រាប់តែ​វាសនា​មានបាន​ក្លាយជា​ភរិយា​របស់​បុរស​អ្នកមាន​ទ្រព្យសម្បត្តិ​ម្នាក់​អាច​ចាត់ទុកជា​ព្រេងសំណាង​ដ៏​អស្ចារ្យ​មួយ​ហើយ​ដែល​រឿងរ៉ាវ​នេះ​នារី​ដ៏​មានសំណាង​រូប​នោះបាន​សរសេរ​រៀបរាប់ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​។​ នាង​បាន​បរិយាយ​ថា​នាង​គ្រាន់តែ​ជា​អ្នកលក់​គុយទាវ​ម្នាក់ ដែល​បន្តការងារ​នេះ​ពី​ម្តាយ​របស់​នាង​។ មុខរបរ​នេះ បាន​ជួយ​អោយ​នាង​មានលទ្ធភាព​ចិញ្ចឹម​ម្តាយ​ដែល​កំពុងមាន​ឈឺ​រាំ​រៃ​និង​ជួយ​ប្អូនប្រុស​របស់​នាង​កំពុង​បន្ត​ការសិក្សា​នៅឯ​មហាវិទ្យាល័យ​។​ប្រសិនបើ​ថ្ងៃ​ណា​មាន​អាកាសធាតុ​ល្អ នាង​អាច​លក់បាន ១,000-១,៥00 បាត ក្នុង​មួយថ្ងៃ​។​នាង​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ប្រក​បរបរ​នេះហើយ​មាន​ទីតាំង​តាម​ចិញ្ចើមផ្លូវ ជាមួយ​រទេះ ដែលមាន ២-៣ តុ​សម្រាប់​អតិថិជន​។​នាង​បាន​និយាយថា​កន្លែង​របស់គាត់​មាន​ភ្ញៀវ​ជាប្រចាំ​។ អ្វីដែល​ចំឡែក​នោះ មាន​បុរស​ម្នាក់​តែងតែ​ចូលមក​ហូប​មី​និង​គុយទាវ​របស់គាត់ ជាប្រចាំ​ថ្ងៃ អស់​រយះពេល​ប្រាំ​ខែ​មកហើយ​។​នាង​មិនបាន​ចាប់​អារ​ម្ម​ណ៏​អ្វី​ទេ​ចំពោះ​បុរស​ម្នាក់​នោះ​ដោយសារតែ​នាង​គិតថា​គឺ​បុរស​ម្នាក់​នោះ​ជា​អតិថិជន​ធម្មតា ដូច​ភ្ញៀវ​ទូទៅ​។​ណាមួយ​ប្រហែលជា​បុរស​នោះ​ខ្ជិល​ធ្វើ​ម្ហួ​ម​នៅផ្ទះ​ទើប​ចេញមក​ហូប​នៅ​ខាងក្រៅ​។​រាល់​ពេលដែល​បុរស​នោះមក តែងតែ​ហៅ​នាង​អោយមក​អង្គុយ​និយាយ​លេង​ជាមួយ​គាត់​ហើយ​តែងតែ​សួរ​ដេញ​ដោរ​ពីនេះ​ពី​នោះ​។​រហូតដល់​ថ្ងៃមួយ​គាត់​ស្រាប់តែ​សួរ​នាង​ថា​៖ “​មាន​មិត្ត​ប្រុស​រឺ​នៅ​?” ។ នាង​មិនបាន​ឆ្លើយតប​ទៅ វី​ញ​ភ្លាមៗ​នោះទេ មួយសន្ទុះ​ក្រោយមក​ទើប​នាង​បាន​ឆ្លើយថា​”​ខ្ញុំ​មានតែ​ប្អូនប្រុស និង​ម្តាយ វា​គ្រប់គ្រាន់​ហើយ​សំរាប់​ជីវិត​របស់ខ្ញុំ​” នាង​និយាយ​បែប​កំប្លែង​ថា​តើ​មាន​នរណាម្នាក់​ដែល​ចាប់​អារ​ម្ម​ណ៏​ជាមួយ​ក្មេងស្រី​ដូចជា​ខ្ញុំ​?” ។ ភ្លាមនោះ​ស្រាប់តែ​បុរស​ម្នាក់​នោះបាន និយាយថា​”​ខ្ញុំ​មក​ទីនេះ​គ្រាន់តែ​ចង់ឃើញ ស្នាមញញឹម​!​របស់​នាង​តែប៉ុណ្ណោះ ។​និយាយ​រួច​បុរស​ចំឡែក​ក៏បាន​ដើរ​ចេញទៅ​បាត់​។​បុរស​ម្នាក់​នោះ​បាត់​មិន​បានមក​ហូប​គុយទាវ​អស់​រយះពេល​យូរហើយ​នាង​បាន​គិតថា​បុរស​ម្នាក់​នោះ​អាច​ជាប់រវល់ ។​បន្ទាប់ពី​បាត់​មុខ​អស់​ជាច្រើន​ថ្ងៃ​ស្រាប់តែ​បុរស​ចំឡែក​នោះ​លេច​មុខមក ជាមួយ​បាច់ផ្កា រួច​លុច​ជង្គង់​មុខ​នាង​ហើយ​បាន​សូម​នាង​រៀបការ ភ្លាមនោះ​នាង​បាន​ស្រក់​ទឹកភ្នែក​និង​បាន​ឆ្លើយ​យ៉ាង​ឆាប់រហ័ស​បាន ទទួល​យល់ព្រម .. ហើយ​ទីបំផុត​ពួកគេ​ទាំងពីរ​មាន​ស្នេហា​!​បុរស​ម្នាក់​នោះបាន អញ្ជើញ​នាង​ទៅ ផ្ទះ​ឪពុកម្តាយ​របស់គាត់​។ ពេលទៅដល់​ផ្ទះ​រប​ស់បុ​រស​នោះ​នាង​មាន​អារ​ម្ម​ណ៏​ភ្ញើ​ក​ផ្អើល​យ៉ាងខ្លាំង​ដោយសារ​ផ្ទះ​របស់​បុរស​នោះ​ជា​ភូមិគ្រឹះ​ហើយ អ្វីដែល​នាង​កាន់តែ​ឆ្ងល់​គឺ​បុរស​ម្នាក់​នោះ​មិនដែល​បាន​ប្រាប់​នាង​ថា​គាត់​ជា​នរណា​នោះទេ​គឺ គាត់​បានធ្វើ​ខ្លួន​ដូច​មនុស្ស​ធម្មតា ដោយ ស្លៀកពាក់​ធម្មតា​និង​មិនចេះ​ប្រកា​ន់វ​ណ្ណាះ​។​ខ​ណះ​ពេលដែល​នាង​បាន​ជួប​ឪពុកម្តាយ​របស់គាត់​នៅពេលនេះ​នាង​មាន​អារ​ម្ម​ណ៏​ហាក់ដូចជា​ធ្លាប់​ជួប​ពួកគាត់​កាល​មុន នៅ​កន្លែង​ដែល​នាង​លក់​។ ភ្លាមនោះ បាន​សួរថា​អូន​នៅចាំ​តា​យាយ​ចាស់​ពីរ​នាក់​នឹង​អត់​ដែល​វង្វេង​ហើយ​ចូល​ហូប​មី​និង​គុយទាវ​ហើយ​អត់អោយ​លុយ ម្តាយរ​បស់បង បាន​សរសើរ​ថា​អូន មានទឹក​ចិត្តល្អ​សូម្បីតែ​ជេរប្រមាថ​ឬ​ដេញ​ពួកគាត់​ដែល​ញុំ​ស៊ុប​គុយទាវ​ដោយ​គ្មាន ប្រាក់ ព្រមទាំង​ជួយ​យក​ម្តាយ​ឪពុករ​បស់បង​ទៅ​ស្ថានីយ៍​ប៉ូលីស​ឱ្យជួយ​រក​សាច់ញាតិ​មក​ទទួលបាន​មកវិញ​។​ បង​បានដឹង​ព​ត៏​មាន​ពី​ប៉ូលីស​ថា​នាង​ជួយ​ម្តាយរ​បស់បង​។ នេះ​ជា​ហេតុផល ដែល​បង​បាន​សម្រេចចិត្ត​ទៅ​បរិភោគ​មី​ក្នុង​ហាង​របស់​នាង​រៀងរាល់ថ្ងៃ​។​គាត់​បន្តថា​គាត់​ដូចជា​អារ​ម្ម​ណ៏​អាណិត​នាង​តាំង​ពីថ្ងៃ​ដែល​គាត់​ចូលទៅ​ញាំ​មី​នៅ​ថ្ងៃ​ដំបូង​ហើយ​គាត់​បាន​គិតថា​នាង​ជា​ផ្នែក​មួយ​នៃ​ជី​វីត​របស់គាត់​។​បន្ទាប់មក​ពួកគេ​ទាំង​ពីរបាន​រៀបការ និង​រស់នៅ​ប្រកបដោយ​សុភមង្គល​៕