ប្តី​គំរក់​…​គ្រាន់តែ​ប្រពន្ធ​សុំ​លុយ​២០​ដុល្លារ​ធ្វើ​សក់ ហ៊ាន​ចាក់​ក្បាល​ប្រពន្ធ​ជាច្រើន​កន្ត្រៃ​

សង្គមប្លែកៗ
0
350
…​បុរស​ជា​ប្តី​ម្នាក់​កំពុង​ត្រូវបាន​មនុស្សម្នា​ជាច្រើន​ជេរ​រិះគន់​យ៉ាង​កងរំពង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​…​ព្រមជាមួយ​នូវ​ការ​ពន្យុះ​ទៅដល់​នារី​ជា​ប្រពន្ធ​ឲ្យ​លែង​ក្បាល​ចោល​ទៀត​កុំ​នៅ​យក​អោប​ក្នុង​ដើមទ្រូង​ធ្វើ​ស្អី​ប្តី​ធុន​អប្រិយ​កាច​ម្លឹ​ងៗ​នោះ​។​នៅពេល​ឃើញ​ប្រពន្ធ​សុំ​លុយ​ប្រហែល​២០​ដុល្លារ​ដើម្បី​ធ្វើ​សក់​ត្រៀម​ចូលឆ្នាំ នោះ ប្ដី​ក៏​ស្រែកថា​ថ្លៃ ហើយ​ចាប់​មក​ផ្ទះ​វិញ បន្ទាប់មក​ក៏​ធ្វើអំពើ​ហិង្សា​លើ​នាង​។​ ​ហេតុការណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង​នៅ​ខេត្ត Long An ប្រទេស​វៀតណាម ។ ដោយសារតែ​កៀក​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្លួន​ទើប នារី​ធ្វើការ​រោងចក្រ​ម្នាក់​ឈ្មោះ Bao Anh បាន​សុំ​លុយ​ប្ដី​ចំនួន​៥០​ម៉ឺន​ដុង ប្រមាណ​២០​ដុល្លារ ដើម្បី​ធ្វើ​សក់​ត្រៀម​ចូលឆ្នាំថ្មី​។​យ៉ាងណាក្ដី ខុសពី​ការគិត​របស់ខ្លួន ប្ដី​របស់​នាង មិន​ត្រឹមតែ​មិន​ឲ្យ​លុយ​នាង​ធ្វើ​នោះទេ ដោយ​ស្រែកថា​ថ្លៃ​ហើយ ថែមទាំង​អូស​នាង​មក​ផ្ទះ​វិញ​ទៀតផង​។ ស្មានតែ​រឿង​ចប់​ត្រឹម​នេះហើយ ប៉ុន្តែ​នៅពេល​មកដល់​ផ្ទះ ប្ដី​អប្រិយ​បាន​ទាញ​កន្ត្រៃ​មកចាក់​លើ​ក្បាល​នាង​ជា​ប្រពន្ធ​ចំនួន​៤​កន្ត្រៃ ធ្វើ​ឲ្យ​នាង​របក​ស្បែកក្បាល ហូរឈាម​ជាច្រើន​។​ដោយសារតែ​ឮ​សំឡេង​យំ​ស្រែក​ខ្លាំងពេក អ្នកជិតខាង​ក៏​ចូលមក​មើល ទើប​ដឹង​សភាពការណ៍​បែបនេះ ហើយ​មក​រុំ​របួស​ឲ្យ​នាង ព្រមទាំង​ថតរូប​ជា​ភស្តុតាង​ដើម្បី​បង្ហោះ​បកអាក្រាត​មុខមាត់​ពិត​របស់​ប្ដី​សាហាវ​ឃោ​ឃៅ​នេះ​។​ ​ក្រោយពេល​រូបភាព​ទាំងនេះ​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម មនុស្ស​ជាច្រើន​បានផ្ដល់​ដំបូន្មាន​ទៅ​នារី​រូប​អភ័ព្វ​ខាងលើ បើ​ប្ដី​កាច​យ៉ាងនេះ គួរតែ​លែង​ចោល​ទៅ​ដ្បិត​ថ្ងៃក្រោយ​អាច​ត្រូវ​ធ្ងន់​ជាង​នេះ​៕