មុន​ស្លាប់​ទុក​បណ្តាំ​…​កូនៗ​អាន​ហើយ​ម្នាក់ៗ​យំ​គគ្រូក​!

សង្គមប្លែកៗ
0
984
[wai id="5"]


…​ក្រោយពី​ដឹងថា​ជីវិត​របស់ខ្លួន​កំពុងតែ​ប្រៀប​បានជា​ពន្លឺ​ចង្កៀង​ហៀបនឹង​អស់​ប្រេង​ទៅហើយនោះ​…​បុរស​ជា​ឪពុក​ម្នាក់នេះ​អត់​ភ័យ​តក់ស្លុត​ពី​សេចក្តីស្លាប់​នោះឡើយ​តែ​ផ្ទុយទៅវិញ​គាត់​បែ​ជាមាន​ចិត្ត​ព្រួយ​បារ​ម្មណ៍​ទៅដល់​កូន​ទាំង​៧​នាក់​របស់គាត់​។​គាត់​ពុំមាន​សេសសល់​ទ្រព្យសម្បត្តិ​អ្វី​ចែក​ដល់​កូនៗ​នោះទេ​…​តែ​គាត់​បាន​បន្សល់ទុក​នូវ​បណ្តាំ​សម្រាប់​ឲ្យ​កូនៗ​នាំ​ជីវិត​បោះជំហាន​ទៅរក​ភាព​សុខ​សប្បាយ​។​សេចក្តីស្រឡាញ់​ដោយ​គ្មាន​លក្ខខណ្ឌ របស់​ឪពុកម្តាយ គឺជា​អ្វីដែល​ធ្វើឱ្យ​កូនៗ​មានការ​តស៊ូ​ក្នុង​ជីវិត មិន​ថា មានការ​លំបាក​យ៉ាងណាក៏ដោយ​។ ឪពុកម្តាយ​បាន លះបង់​ច្រើនណាស់ ដើម្បី​ផ្តល់ឱ្យ​ជីវិត រស់​បានល្អ​ប្រសើរ​។​

ពាណិជ្ជកម្ម

​យ៉ាងណាមិញ គ្រួសារ​មួយ​ដែលមាន​កូន​ដល់​ទៅ ៧​នាក់ ព្រមទាំង​ម្តាយ​ពួកគេ​នោះ​វិញ ពិតជា​បានធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​ក្តី​អាណិត ហើយ​ខ្លេ​ា​ច​ចិត្តជា​ខ្លាំង ក្រោយពី​បានទទួល​សារ​ជា​លើកចុងក្រោយ​ដ៏​សែន​ក្រៀមក្រំ​មួយ ដែល​បាន​បន្សល់ទុក​ពី​ឪពុក​របស់​ពួកគេ ដែល​បានបង្ហាញ​ពី​អារម្មណ៍​អស់ពីដួងចិត្ត ចំពោះ​ពួកគេ​ទាំងអស់គ្នា មុនពេល​លាចាក​លោក​ដោយ​សារ​ជំងឺ​បេះដូង​។ រឿង​រំជួលចិត្ត​នេះ​បាន​កើតឡើង​នៅ​ប្រទេស​សិង្ហ​បុរី បុរស​ជា​ឪពុក មាន​អាយុ ៤៥​ឆ្នាំ ធ្វើការ​ជា​អ្នកលក់​ឧបករណ៍​អេឡិចត្រូនិក​ប្រាក់ខែ​ជិត ៩០០​ដុល្លារ ។ គាត់​រស់នៅ​ផ្ទះល្វែង​ជួល​មួយកន្លែង មាន ២​បន្ទប់ ជាមួយ​ប្រពន្ធ និង​កូន ៧​នាក់​របស់គាត់​។​គាត់​បាន​ផ្ញើ​សារ​ដោយ​រៀបរាប់ថា​៖ «​សួស្តី​កូន​ជាទី​ស្រឡាញ់ នេះ​ជាការ​ឈឺចាប់​ទ្វេដង​របស់​ប៉ា វា​ដូចជា​ធ្លាក់​នរក​អីចឹង ដង្ហើម​បូករួម​ជាមួយនិង​ខួរក្បាល​ពាក់កណ្តាល​រប​ស់​ប៉ា គឺ​មិនអាច​ដំណើរការបាន​។ ហាក់ដូចជា​ចង់​ផុតដង្ហើម​ឥឡូវនេះ​។ តែ​សង្ឃឹមថា នឹងមិន​មានរឿង​អាក្រក់​កើតឡើង​ទៅ​ចុះ ប៉ុន្តែ​បើ​វា​កើតឡើង​ទៅហើយ​..​ប៉ា​ចង់​ឲ្យ​កូន​ទាំងអស់គ្នា​សន្យា​ជាមួយ​ប៉ា​បានទេ​ថា​..​កូនៗ​ត្រូវ​ចេះ​សាមគ្គី​គ្នា ក្នុងចំណោម​បងប្អូន​ទាំងអស់​មិនត្រូវ​ទុក​នរណាម្នាក់​ចោល​ឡើយ ត្រូវ​ចេះ​ស្រលាញ់គ្នា ជួយ​គ្នា​។ សូមជួយ​មើលថែ​ម៉ាក់​ឯង និង​ជា​ប្រពន្ធ​សម្លាញ់​របស់​ប៉ា កុំ​ទុក​ឲ្យ​គាត់​នៅ​ម្នាក់ឯង​ទោះ​ក្នុង​កាលៈទេសៈ​ណា ត្រូវការពារ​គាត់ ស្រលាញ់​គាត់ និង​ចេះ​ព្រួយបារម្ភ​ចំពោះ​ម៉ាក់​ជំនួស​ប៉ា​ផង​។ សូម​ផ្ដល់​អ្វីដែល​គាត់​ចង់បាន មិនត្រូវ​ទុក​ម៉ាក់​ចោល ឮ​ទេ​?​ប៉ា​ពិតជា​សោកស្ដាយ​ខ្លាំងណាស់ ដែល​មិនអាច​ផ្ដល់​ឲ្យ​កូន​គ្រប់គ្នា​នូវ​ជីវិត​គាប់ប្រសើរ​បានយូរ​អង្វែង ប៉ុន្តែ​ប៉ា​បាន​ប្រឹងប្រែង​ខ្លាំងណាស់​រាល់ថ្ងៃនេះ តែ​នៅ​មិនអាច​បំពេញ​សេចក្ដីត្រូវការ​របស់​ជី​វិត​បាន​។ ប៉ា​សុំទោស​.. តែ​ប៉ា​សប្បាយរីករាយ​ដែលមាន​កូនៗ​ទាំងអស់​ជា​សមាជិកគ្រួសារ​។ សូម​ស្រលាញ់​ម៉ាក់​ឯង​ឲ្យ​ច្រើនៗ ដូចដែល​ប៉ា បាន​ស្រលាញ់​គាត់ ក្រោយ​រៀបការ​អីចឹង​ដែរ​។​ប៉ា​បាន​ជំពាក់​គុណ​គាត់​ច្រើនណាស់ ប្រសិនបើ​រឿង​អាក្រក់​ណាមួយ​កើត​មកលើ​ប៉ា​ពេលនេះ សូម​ធ្វើ​ឲ្យ​ជីវិត​គាត់​រីករាយ គឺជា​រឿង​សំខាន់បំផុត​ដំបូង​គេ​។ សារ​ទាំងនេះ​មិនមែនជា​រឿង​កំប្លែង​ទេ វា​ប្រាកដជា​កើតឡើង​ចំពោះ​ប៉ា អីចឹង​ហើយ​ទើប​ប៉ា​សម្រេច​សរសេរ​សារ​ទាំងនេះ​ឡើង​»​។​

​បន្ទាប់ពី​ទទួលបាន​សារ​តាមរយៈ WhatsApp គួរឱ្យ​ស្លុតចិត្ត កូនស្រី​របស់គាត់ បាន​ណែនាំ​គាត់​ឱ្យ​ស្វែងរក​ការព្យាបាល​ជាបន្ទាន់ ប៉ុន្តែ​គាត់​បាន​ផ្ដាច់ទំនាក់ទំនង​ដើម្បី​កុំ​ឲ្យ​នាង​បារម្ភ​ខ្លាំងពេក ហើយ​គាត់​បាន​ទៅធ្វើ​ការ​ដូច​ធម្មតា​។ ជា​អកុសល ២​ថ្ងៃក្រោយ ស្ថានភាព​របស់គាត់​ក្លាយជា​អាក្រក់​ខ្លាំង ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មុនពេល​គាត់​ស្លាប់​៕