ស៊យ​មែនទែន​ប៉ូលិស​ច្រឡំ​ចាប់​ញាតិ​គុក​លេង​អស់​២៣​ឆ្នាំ​ពីរ​រឿងរ៉ាវ​រំលោភ​សម្លាប់​នាងក្រមុំ​

សង្គមប្លែកៗ
0
308
…​រឿងរ៉ាវ​ប៉ូលិស​ចាប់​ច្រឡំ​ហើយ​តុលាការ​ក៏​វង្វេង​ស៊ុ​ង​រុញ​ឲ្យ​ទៅ​ដេក​ក្នុង​គុក​ស្អាតស្អំ បាន​កើតឡើង​រួចមកហើយ​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​។ កាលពីពេល​កន្លងទៅនេះ​សារព័ត៌មាន Shanghaiist បាន​ផ្សាយ​ថា បុរស​ម្នាក់​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ចាប់រំលោភ និង​សម្លាប់​ស្ត្រី​ម្នាក់ ហើយ​សម្រេច​ក្តី​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត កាលពី​២៣​ឆ្នាំមុន​។ ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ គេ​ទើបតែ​រកឃើញថា តាម​ការពិត គឺ​បុរស​ម្នាក់នេះ​គ្មាន​ទោស​អ្វី​ឡើយ​។​បុរស​អាយុ​៥០​ឆ្នាំ ឈ្មោះ Jin Zhehong ត្រូវបាន​ប៉ូលិស​ចាប់ និង​សម្រេច​ដោយ​តុលាការ​ឲ្យ​ជាប់គុក​អាយុ​២៧​ឆ្នាំ ស្តី​ពីបទ​រំលោភ​សម្លាប់​នាងក្រមុំ​ម្នា​ក់នៅ​ខេត្ត Jilin​។ ​ប៉ូលិស​និយាយថា រូបគេ​បាន​ប្រើល្បិច​យក​ស្ត្រី​អាយុ​២០​ឆ្នាំ ដឹក​ទៅ​រំលោភ​នៅ​វាល​ជនបទ ហើយ​សម្លាប់​នាង​ចោល រួច​ក៏​បោះ​សព​ចូល​រណ្តៅ​កប់​ចោល​។​នៅ​ឆ្នាំ​១៩៩៦ Jin ត្រូវបាន​តុលាការ​សម្រេច​ក្តី​។ នៅ​៤​ឆ្នាំក្រោយ តុលាការ​បានធ្វើការ​ស្រាវជ្រាវ​ឡើងវិញ ហើយក៏​ឃើញថា ពិតជា​មានទោស​មែន​។ រហូតមកដល់​ឆ្នាំ​២០១៤ គេ​ក៏មាន​ការសង្ស័យ​ត្រង់​ថា រឿងក្តី​ចេះតែមាន​ការប្រែប្រួល​សាច់រឿង ហើយក៏​លេច​ថា តាម​ការពិត​ការចោទប្រកាន់​ទាំងមូល គឺ​គ្មាន​ភ័ស្តុតាង​អ្វី​ទាំងអស់ ក្រៅពី​ពាក្យសម្តី​សារភាព​ដោយ​ជនជាប់ចោទ​និយាយ​ឡើង ពេលធ្វើ​ទារុណកម្ម​ប៉ុណ្ណោះ​។ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា តុលាការ​ក៏​សម្រេច​ដោះលែង Jin ឲ្យ​ក្លាយជា​ប្រជាជន​ធម្មតា​។​លោក Jin បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​នេះ​ក៏​នៅតែ​ជា​ភាពយុត្តិធម៌​មួយ​ដែរ បើទោះបីជា​វា​យឺត​ពេល​ខ្លាំង​ក៏ដោយ​។ អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​ពេលនេះ គឺ​ទៅ​មើល​ផ្នូរ​ម្តាយ​ឪពុក​របស់ខ្ញុំ​»​។​ កាលពី​នៅក្នុង​គុក ម្តាយ​របស់លោក​បាន​ស្លាប់ ហើយ​ប្រពន្ធ​លោក​បាន​ទៅ​រៀបការ​ជាមួយ​អ្នកថ្មី​។ លោក Jin បាន​បង្ហើប​ថា នឹងធ្វើ​ការស្នើរ​សុំ​ទាមទារ​សង​ការខូចខាត​ពីរ​ដ្ឋ ដោយសារតែ​ការចាប់​ច្រ​លំ​បែបនេះ​៕