ដោយ​លំបាក​ទ្រាំ​ចំពោះ​ជម្ងឺមហារីក​…​ម្តាយ​សម្លាប់​កូនស្រី​ហើយ​លោត​ពីលើផ្ទះ​តែ​ទៅ​មិនទាន់​ដំណើរ​កូនស្រី​បាន​ត្រឹម​ដេកពេទ្យ​

សង្គមប្លែកៗ
0
413
…​ស្ថិតក្នុង​ដំណាក់កាល​ជម្ងឺមហារីក​ចុងក្រោយ​ស្ត្រី​ម្នាក់នេះ​កើតមាន​អារម្មណ៍​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​…​នាង​គឹ​ក​ទៅដល់​កូនស្រី​វ័យ​៩​ឆ្នាំ​របស់​នាង ថា​តើ​ពេលដែល​អត់​ពី​រូបនាង​ទៅ តើ​កូនស្រី​រស់នៅ​ដោយ​របៀប​យ៉ាងណា​?​គិត​សព្វ​ចុះឡើង​…​ផ្លូវចិត្ត​របស់​នាង​កាន់តែ​បាត់​ស្រុតចុះ​រហូត​នឹកឃើញ​នូវ​គំនិត​មួយ​យ៉ាង​សាហាវ​…​។​ម្តាយ​ម្នាក់ នេះ បាន​ច្របាច់ក​សម្លាប់​កូនស្រី​អាយុ​៩​ឆ្នាំ បន្ទាប់មក​លោត​តាម​បង្អួច​ផ្ទះ​៨​ជាន់​សម្លាប់ខ្លួន​តាម​ក្រោយ​នៅតែ​ទៅ​ពុំទាន់​កូន​នោះឡើយ​គឺ​កូន​ស្លាប់​ឯ​ម្តាយ​ចូល​ពេទ្យ​។​ ​រឿងរ៉ាវ​នេះ​កើតឡើង​ប្រទេស​រុស្ស៊ី ដែល​ចេញផ្សាយ​ដោយ​កាសែត Daily Mial កាលពី​ថ្ងៃទី​២១​មករា​។​អ្នកស្រី Maria Russkikh អាយុ ២៩ ឆ្នាំ បាន​រួច​ផុតពី​សេចក្តីស្លាប់​នៅ​ទីក្រុង Novosibirsk ស្ថិតនៅ​តំបន់​ស៊ី​បេ​រី​ភាគ​និរតី និង​សព្វថ្ងៃ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ អ្នកស្រី​ត្រូវ​អ្នកស្រុក​ក្បែរ​ខាង​ប្រទះឃើញ​ដេក​ស្តូកស្តឹង​នៅលើ​ព្រិល និង​ស្រែកថ្ងូរ​ទាំង​ឈឺចាប់ មុនពេល​អ្នកស្រុក​តេ​ហៅ​រថយន្ត​សង្គ្រោះ​។ អ្នកជិតខាង​ម្នាក់​និយាយប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា "​ស្ត្រី​នេះ​ស្ទើរតែ​ស្រាត​ននលគក​។ ដៃ​និង​ជើង​របស់​នាង​ប្រឡាក់​ឈាម​ជោគ ប៉ុន្តែ​ដងខ្លួន​ពុំមាន​ឈាម​ទេ​។ ខ្ញុំ​សួរ​នាង​ថា​មានរឿង​អី​កើតឡើង ប៉ុន្តែ​នាង​មិន​ឆ្លើយ​ទេ​។ នាង​គ្រាន់តែ​និយាយថា ជួយ​ខ្ញុំ​ផង ខ្ញុំ​ស្ពឹក​ដៃជើង​អស់ហើយ​"​។​ខណៈ​អ្នក​សង្គ្រោះ​សែង​នាង​ដាក់​ក្នុង​រថយន្ត ប៉ូលិស​បាន​ចូល​ផ្ទះ​របស់​នាង​រកឃើញ​កូនស្រី​អាយុ​៩​ឆ្នាំ​របស់​នាង​ដេកស្លាប់​ក្នុង​ថ្លុកឈាម​។​ការពិនិត្យ​កោសល្យវិច័យ​បង្ហាញថា ក្មេង​នោះ​ត្រូវបាន​វាយ​នឹង​របស់​ធ្ងន់​មួយ​ចំក្បាល មុនពេល​ត្រូវ​ច្របាច់ក​ស្លាប់​។ អ្នកស៊ើប​អង្កេត​និយាយថា ឈាម​ដែល​ប្រឡាក់​ដៃជើង​របស់​អ្នកស្រី Russkikh តាម​ពិតជា​ឈាម​កូនស្រី​របស់គាត់​។​ ​ក្រៅពីនេះ​ប៉ូលិស​បាន​រកឃើញ​សំបុត្រ​មួយច្បាប់​ដែល​ស្ត្រី​ជា​ម្តាយ​រូបនេះ​បាន​សរសេរ​លិខិត​នោះ​សរសេរ​យ៉ាង​ដូច្នេះ "​ខ្ញុំ​មិនអាច​រស់នៅ​ជាមួយ​ការឈឺ​ក្បាល​ទ្រាំ​មិនបាន​ដូច្នេះ​តទៅទៀត​បានទេ​។ អភ័យទោស​ឱ្យ​ខ្ញុំ​ផង​"​។ នៅ​ចុងបញ្ចប់​នៃ​លិខិត​នោះ​សរសេរថា "​ម៉ាក់​ស្រឡាញ់​កូន​ខ្លាំងណាស់​"​។​អ្នកជិតខាង​និយាយថា នាង​និង​កូនស្រី​ជាម​នុស្ស​ល្អ​ណាស់​។ ហើយ​ប៉ូលិស​សន្និដ្ឋានថា​នាង​សម្លាប់​កូន​ក៏​ព្រោះតែ​ការបាក់​ទឹកចិត្ត​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​៕