ស្មានតែ​ម៉ាក​ទំនើប​…​បណ្តោយ​ប្រាណ​ឲ្យ​ប្រុស​ស្នេហ៍​ស្រេច​តែ​ដឹងចិត្ត ចុងក្រោយ​ស្ទើរ​កកឈាម​ម៉ាក​ក្លែងក្លាយ​សោះ

សង្គមប្លែកៗ
0
557
[wai id="5"]
​ …​ធម្មតា​ទេ​ចិត្ត​ដែល​ពោរពេញ​ទៅដោយ​ភាព​លោភលន់​រមែង​ធ្លាក់​ក្នុង​អន្ទាក់​បោកប្រាស់​យ៉ាង​ងាយស្រួល​បំផុត​...​។​ដូច​ករណី​ស្ត្រី​ម្នាក់នេះ​ដោយ​ឈ្លក់​វង្វេង​ទៅនឹង​ម៉ូដ​រថយន្ត​ទំនើបៗ​ក៏​ចាញ់បោក​គេ​ត្រូវគេ​នាំ​ទៅលេង​ឋានសួគ៌​ជាច្រើនលើក​ទម្រាំ​ភ្ញាក់ខ្លួន​! ​កាលពីពេល​ថ្មីៗ​នេះ បុរស​ចិន​ម្នាក់ បាន​ប្រើប្រាស់​រថយន្ត​ក្លែងក្លាយ​ម៉ាក Porsche Cayenne ទាក់​បាន​នារី​ដ៏​ស្រស់ស្អាត​ម្នាក់​ដែល​ទើបនឹង​ស្គាល់គ្នា នៅក្នុង​ពិធីជប់លៀង​មួយ ដោយ​យក​រថយន្ត​ធ្វើជា​អន្ទាក់ រហូត​នាង​សុខចិត្ត​ដេក​ជាមួយ​គាត់​។ យោងតាម​វេ​ប​សាយ ET Today នាង​បាន​រួមភេទ​ជាមួយ​បុរស​នោះ ១៧ ដង បន្ទាប់ពី​ណាត់គ្នា​បាន ២ សប្ដាហ៍​។ ស្ដ្រី​នោះបាន​ថត​រថយន្ត​មិត្ត​ប្រុស​របស់​នាង​អួត​ទៅ​មិត្ត​របស់​នាង ប៉ុន្ដែ​ក្រោយមក​ទើប​ដឹងថា​រថយន្ត​គឺជា​រថយន្ត​ចិន​ម៉ាក Zotye​។ មិត្ត​របស់​នាង​បាន​ប្រាប់​នាង​ថា​រថយន្ត​នោះ​តម្លៃ​តែ ២៤.០០០​ដុល្លារ ទេ ខណៈដែល​រថយន្ត​ពិតប្រាកដ​តម្លៃ​រហូតដល់​ទៅ ២,៤ លាន​ដុល្លារ ឯណោះ​។ ក្រោយ​ដឹង​ការពិត​បែបនេះហើយ នាង​ក៏បាន​ទៅ​ឈ្លោះប្រកែក​ជាមួយ​មិត្ត​ប្រុស ថែមទាំង​ជេរ ខាង​ប្រុស ហើយ​សុំ​បែក​គ្នា​ដោយ​ឥត​ស្តាយស្រណោះ​អនុស្សាវរីយ៍​ពីរ​ខែ​ជាមួយគ្នា​ឡើយ​។
ពាណិជ្ជកម្ម
​ស្ដ្រី​មិន​បង្ហាញ​អត្តសញ្ញាណ​រូបនោះ​ក៏បាន​ចែករំលែក​បទពិសោធន៍​របស់​នាង ទៅ​ស្ដ្រី​ផ្សេងទៀត​កុំឱ្យ​ចាញ់បោក​ពួក​អ្នកជិះរថយន្ត “Porsche” ក្លែងក្លាយ​ដូច​នាង​ឱ្យសោះ​៕