ទឹកចិត្ត​ជ្រះថ្លា​មែន​…​ផ្តល់​កម្លាំងចិត្ត​ដល់​ក្មេងប្រុស​ម្នាក់​បុគ្គលិក​សណ្ឋាគារ​កោរសក់​ទាំងអស់គ្នា​

សង្គមប្លែកៗ
0
280
…​ជា​រឿង​គួរ​ឲ្យ​រំភើបចិត្ត​ខ្លាំងណាស់​ពី​សន្តាន​ចិត្ត​ដ៏​ថ្លៃថ្លា​របស់​បុគ្គលិក​ក្នុង​សណ្ឋាគារ​ដែល​បាន​កោរសក់​ព្រោះតែ​ដើម្បី​ផ្តល់​កម្លាំងចិត្ត​ទៅដល់​ក្មេង​មួយរូប​ដែល​កំពុង​កើត​ជម្ងឺមហារីក​។ ចំពោះ​រឿងរ៉ាវ​ដ៏​រំជួលចិត្ត​នោះ​គឺ​នៅ ថ្ងៃមួយ​មាន​បុរស​ម្នាក់ និង​ក្មេងប្រុស​ម្នាក់​បាន​ចូលទៅ​សណ្ឋាគារ​មួយ​។ ក្រោយមក​បុរស​និង​ក្មេងប្រុស​នោះបាន​ចូលទៅ​បរិភោគ​អាហារ​ពេល​ល្ងាច​ក្នុង​ស​ណ្ឋា​រ​គារ​នោះ​។​ ​បន្ទាប់ពី​បរិភោគ​រួច ក្មេងប្រុស​នោះបាន​ទៅ​បន្ទប់​របស់ខ្លួន ហើយ​បុរស​នោះបាន​ទៅ​កន្លែង​គិតលុយ រួច​ក៏​សួរ​ទៅ​អ្នកគ្រប់គ្រង​ទីនោះ​ជា​លក្ខណៈ​ឯកជន​។​បុរស​ម្នាក់​នោះបាន ប្រាប់​ទៅ​អ្នកគ្រប់គ្រង​នោះ​ថា គាត់​បាន​ចំណាយពេល​ពេញ​មួយ​យប់​នៅក្នុង​ស​ណ្ឋា​រ​គារ​ជាមួយនឹង​កូន​របស់គាត់ ដែលមាន​ជំងឺ​មិនអាច​ព្យាបាល​បាន​។ បុរស​នោះ​និយាយថា "​កូន​របស់ខ្ញុំ​ឆាប់ៗ​នេះ​នឹង​ព្យាបាល ដោយ​ការវះកាត់ ដែល​នេះ​អាច​បង្ក​ឱ្យ​ជ្រុះ​សក់​បាន​"​។ ដូច្នេះហើយ​គាត់​បានគ្រោង​កោរសក់​ក្នុង​យប់​នេះដែរ ដើម្បីឱ្យ​គាត់​មាន​ទឹកចិត្ត​តស៊ូ​ខ្លាំង​ជាង​មុន​។ គាត់​បានស្នើ​អ្នកគ្រប់គ្រង​នោះ​ថា "​ខ្ញុំ​ចង់ឱ្យ​បុគ្គលិក​ក្នុង​ភោជនីយដ្ឋាន​កោរសក់ ដូច្នេះ​នៅពេល​យើង​មក​បរិភោគ​អាហារ​ពេលព្រឹក​ស្អែក កូន​របស់ខ្ញុំ​បានឃើញ​ការលើកទឹកចិត្ត​របស់​ពួកគេ​"​។​ អ្នកគ្រប់គ្រង​រូប​នោះបាន​យល់ព្រម​សំណើ​របស់​បុរស​ម្នាក់​នោះ​។ ដល់ពេល​ព្រឹកស្អែក បុរស​ម្នាក់​នោះ​និង​កូន​បាន​ចូលទៅ​បរិភោគ​អាហារ​នៅ​ភោជនីយដ្ឋាន​នោះ​។ កូន​របស់គាត់​សឹងតែ​មិន​ជឿ​អ្វីដែល​គេ បានឃើញ​គឺ​បុគ្គលិក​ក្នុង​សណ្ឋាគារ​ម្នា​ក់ណា​ក៏​ក្បាល​ត្រងោល​ដែរ​៕