ទឹកចិត្ត​ឪពុក​ទោះ​ខ្សោះ​កម្លាំង​អស់ពី​ខ្លួន​ក៏​ប្រឹង​ត្រដាបត្រដួស​ជូនពរ​កូនស្រី​ក្នុង​ថ្ងៃ​មង្គលការ​ប្រកបដោយ​សេចក្តីសុខ​

សង្គមប្លែកៗ
0
269
ពិតជា​កោតសរសើរ​ទៅដល់​ទឹកចិត្ត​បុរស​ជា​ឪពុក​រូបនេះ​ជា​ពន់ពេក ខណៈ​ខ្លួន​ទទួលរង​ជំងឺ​យ៉ាងធ្ងន់ធ្ងរ​ទៅហើយ តែ​មិន​ភ្លេច​បំពេញ​តួនាទី​ជា​ឪពុក​ដ៏​ល្អប្រសើរ​ជូនពរ​កូនស្រី​ជាទី​ស្រឡាញ់​ប​ណ្តូ​រ​ចិត្ត និង​ស្វាមី​របស់​នាង​អោយ​ប្រកបទៅដោយ​សុភមង្គល​ជា​រៀងរហូត​។​បុរស​ជា​ឪពុក​ដែលមាន​ឈ្មោះថា Hou អាយុ ៦៤ ឆ្នាំ មកពី Chiayi (​តៃវ៉ាន់​) ទោះបីជា​កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ ពី​ជំងឺមហារីក​ពោះវៀន​ក៏ដោយ ប៉ុន្តែ គាត់​នៅតែ​ព្យាយាម​ចូលរួម​ជា​ផ្នែក​ដ៏​តូច​ទាំង​ទឹកភ្នែក នៃ​ថ្ងៃ​ដ៏​ពិសេស​កូនស្រី​របស់គាត់ ដើម្បី​យក​ស្បៃ​អាពាហ៍ពិពាហ៍​គ្រប​ក្បាល​នាង ។​ ​យោងតាម​សារព័ត៌មាន​តៃវ៉ាន់​បានឱ្យដឹងថា គូ​ស្វាមីភរិយា​ថ្មីថ្មោង​នេះ បាន​ប្រញាប់ប្រញាល់​ទៅកាន់​បន្ទប់​មន្ទីរពេទ្យ Chiayi Christian, ទីកន្លែង​ដែល​ឪពុក​របស់​កូនក្រមុំ កំពុង​ត្រូវ​ព្យាបាល​ជំងឺមហារីក​ពោះវៀន មុនពេល​ពិធីមង្គលការ​របស់​ពួកគេ​ធ្វើឡើង ។​លោក Hou ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលពី​យប់ មុនពេល​ពិធី​មង្គល​របស់​កូនស្រី នៅតែ​អាចមាន​កម្លាំងកំហែង​យ៉ាង​ត្រដាបត្រដួស ដើម្បី​ផ្តល់​កិត្តិយស​កូនស្រី តាមរយៈ​ការជួយ​គ្រប​ក្បាល​នាង​ជាមួយ​ស្បៃ​មុខ​អាពាហ៍ពិពាហ៍ និង​ផ្តល់​បណ្តាំ​ផ្ញើ​ចុងក្រោយ​ជូនពរ​ដល់​កូនៗ​ទាំងពីរ​ថា​៖ «​សូម​កូនៗ​រួមដៃគ្នា កសាង​ជីវិត​គ្រួសារ​ប្រកបដោយ​សុភមង្គល​» ។​ ​គាត់​បន្តថា​៖ «​ប៉ា​មិនមាន​ការសោកស្តាយ នៅក្នុង​ជីវិត​របស់​ប៉ា​ទេ​» ។​