ស៊យ​មែន​ទៅ​មើល​បាល់ទាត់​បណ្តើរ​ស្រី​ស្នេហ៍​ទៅ​ប៊ី​-​ប៊ី​ក្នុង​ស្តា​ត​កាមេរ៉ា​ថត​ផ្សាយ​ដឹង​ដល់​ប្រពន្ធ​នៅឯ​ផ្ទះ​

សង្គមប្លែកៗ
0
302
…​បុរស​ម្នាក់នេះ​ពេល​ចេញពីផ្ទះ​ប្រាប់​ប្រពន្ធ​ថា​ទៅ​មើល​បាល់ទាត់​នៅឯ​ពហុ​កីឡា​រដ្ឋា​ន ហើយ​នៅ​ទីនោះ​ទស្សនាការ​ប្រកួត​បណ្តើរ​ឆ្លៀត​ប៊ី ប៊ី​ថ្ពាល់​ស្រី​ជា​សង្សារ​បណ្តើរ ស្រាប់តែ​ស៊យ​ត្រូវ​កាមេរ៉ា​ថត​ផ្សាយ​ការប្រកួត​ថត​បានធ្វើ​ឲ្យ​បែកធ្លាយ​ដឹង​ដល់​ប្រពន្ធ​ដែល​កំពុង​ទស្សនា​ការប្រកួត​បាល់ទាត់​ដែរ​តាម​ទូរទស្សន៍​។​វីដេអូ​នេះ​បានបង្ហាញ​ពី​ប្រិយមិត្ត​កំហូច​រូបនេះ​កំពុង​អង្គុយ​ទស្សនាការ​ប្រកួត​រវាង​ក្រុម Barcelona SC និង Delfin ក្នុងប្រទេស​អេ​ក្វា​ឌ័​រ បាន​នៅ​កៀកកើយ​ជាមួយ​នារី​ម្នាក់ និង​ថើប​នាង មុននឹង​ងាក​មុខ​ចេញ​ធ្វើ​ដូចជា​មនុស្ស​មិន​ស្គាល់គ្នា ជាមួយនឹង​ទឹកមុខ​ដ៏​ភ័យរន្ធត់ ពេលដែល​កាមេរ៉ា​ប្រមាញ់​បាន​រូបគាត់​។​ គាត់ និង​ស្ត្រី​នោះ​ហាក់​មាន​ទំនាក់ទំនង​មិន​ប្រក្រតី ដោយ​ធ្វើឱ្យ​មនុស្ស​ជាច្រើន​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង​ចំពោះ​ហេតុផល​នៅ​ពីក្រោយ​ភាពមិនប្រក្រតី​របស់​ពួកគេ​។​ក្រោយពី​រឿងនេះ​បាន​បែកធ្លាយ​ដឹង​ដល់​ប្រពន្ធ បុរស​រូបនេះ​បានចេញ​មុខ​បញ្ជាក់​ការពិត​អំពី​រឿងនេះ​។ លោក Deyvi Andrade បាន​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ទទួលស្គាល់​ពី​ការសង្ស័យ​ពី​មនុស្ស​គ្រប់គ្នា ថា​គាត់​ពិតជា​បាន​លួច​ក្បត់ ប្រពន្ធ​របស់គាត់​ពិត​មែន​។ គាត់​បានសរសេរថា "​បើសិន​វា​ជា​ស្រី​ម្នាក់​នៅ​ជាមួយ​ខ្ញុំ​តើ​អ្នក​ចង់​ធ្វើ​អ្វី​? វីដេអូ​ជាច្រើន​ត្រូវបាន​ចរាចរណ៍​និយាយ​ពី​មនុស្ស​ស្រី​មិន​ស្មោះត្រង់ ប៉ុន្តែ​ពួកគេ​មិនបាន​យកមក​លេងសើច​យ៉ាង​គឃ្លើន​យ៉ាង​សម្បើម​ដូច​ខ្ញុំ​អ៊ីចឹង​ទេ​។ ខ្ញុំ​ត្រូវការពារ​កិត្តិយស​របស់ខ្ញុំ និង​មោទនភាព​របស់ខ្ញុំ​ក្នុងនាម​ជា​បុរស​ម្នាក់​រហូតដល់​ទីបញ្ចប់​។ យើងទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​បរាជ័យ ហើយ​យើងទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​ស្តាយក្រោយ អរគុណ​អ្នក​ដែល​បាន​អញ្ជើញ​ខ្ញុំ​ទៅកាន់​ព្រះវិហារ ហើយ​ប្រសិនបើ​ខ្ញុំ​ទៅជា​ដូច្នេះ​វា​នឹងធ្វើ​ឱ្យ​ខ្ញុំ​អាច​លាងបាប​ដល់​គ្រួសារ​របស់ខ្ញុំ​បាន​។ គ្មាន​នរណាម្នាក់​អាច​បំផ្លិចបំផ្លាញ​មុខមាត់​របស់ខ្ញុំ​បានទេ ព្រះ​ជា​ម្ចាស់​គឺ​ធំ​មហិមា និង​កម្លាំង​ខ្លាំងក្លា ហើយ​ស្ត្រី​ទាំងអស់នេះ​ដែល​រិះគន់​ខ្ញុំ ដែល​ខ្ញុំ​ដឹង​ដូចគ្នា​ថា​បាន​ផិតក្បត់​ហើយ​នោះ ប៉ុន្តែ​នៅតែ​និយាយ​ដដែលៗ​"​។​ ​បន្ទាប់មក​បុរស​រូបនេះ​បាន​បង្វែរ​ទិសដៅ និង​បាន​សុំទោស​ប្រពន្ធ​របស់ខ្លួន ដោយ​អះអាងថា "​បង​ចង់​ត្រឡប់​ទៅ​រស់នៅ​គ្រា​ទាំងនេះ​នៅក្បែរ​អូន​វិញ​។ បង​ពិតជា​សុំទោស ហើយ​នេះ​គឺជា​ហេតុដែល​បង​ត្រូវ​ចេញ​មុខជា​សាធារណៈ​ដើម្បី​បញ្ចេញមតិ​ទៅលើ​រឿង​មិន​សម​ហេតុផល​ទាំងនេះ ដូច្នេះ​បងអាច​សុំឱ្យ​អូន​អភ័យទោស​ឱ្យ​បង​។ បង​ពិតជា​ច្របូកច្របល់ ប៉ុន្តែ​បង​ពិតជា​ចង់បាន​អូន​ត្រឡប់មកវិញ​"៕