កំសត់​ណាស់​ទាំង​បេ​ក្ខ​នារី​…​ទាំង​គណៈកម្មាការ​ស្រក់​ទឹកភ្នែក​ច្រោក​ក្រោយពី​បាន​ដំណឹង​តាម​ទូរស័ព្ទ​

សង្គមប្លែកៗ
0
249
ពេល​ម្តាយ​កំពុងមាន​ជម្ងឺ​ត្រូវការ​ប្រាក់​យកមក​ព្យាបាល​…​នាងក្រមុំ​ជនបទ​ម្នាក់នេះ​បាន​បោះជំហាន​ចូលមកក្នុង​វិធី​ប្រលង​ចំរៀង​។ ប៉ុន្តែ​ពិតជា​គួរ​ឲ្យ​ក្តុកក្តួល​ណាស់​ខណៈពេលដែល​ការប្រលង​របស់​នាង​ក​ញ្ញា​ម្នាក់នេះ​កំពុងតែ​បោះជំហាន​យ៉ាង​រលូន​ទៅមុខ​…​ស្រាប់តែ​ម្តាយ​របស់​នាង​បាន​ចេញពី​នាង​ទៅហើយ​!​។ ថ្មីៗ​នេះ ស្ថានីយ៍ទូរទស្សន៍​មួយ បានរៀបចំ​ការប្រកួត​ប្រលង​ច្រៀង ដែលមាន​នារី​ម្នាក់​ឈ្មោះថា Jannah ចូលរួម​។ នាង​បាន​ប្រាប់​ទៅកាន់​គណៈកម្មការ​ថា គោលបំណង​របស់​នាង​គឺ​ចង់​ឈ្នះ​ក្នុង​ការប្រកួត និង​យកប្រាក់​រង្វាន់​ទៅ​ព្យាបាល​ម្ដាយ​ដែល​កំពុងមាន​ជំងឺ​ធ្ងន់ធ្ងរ​ប្រចាំកាយ​។​ ​បន្ទាប់ពី​គណកម្មការ​ប្រកាស​ឈ្មោះ​នាង​ជាប់​ទៅ​វគ្គ​បន្ដ​រួចមក ខាង​ក្រុមការងារ​បាន​ទំនាក់ទំនង​ទៅកាន់​គ្រួសារ​របស់​នាង ដើម្បី​ប្រាប់​អំពី​ដំណឹង​ល្អ​មួយ​នេះ​។ តែ​ជា​អកុសល ដំណឹង​ល្អ​ត្រូវបាន​ជំនួស​ដោយ​ដំណឹង​អាក្រក់​វិញ ព្រោះតែ​ម្ដាយ​របស់​នាង​ទទួលមរណភាព​ដោយសារ​គាំងបេះដូង​បាត់ទៅហើយ​។​នៅក្នុង​ការសន្ទនា​តាមរយៈ​ទូរស័ព្ទ ពូ​របស់​នាង​បាន​និយាយថា​៖Jannah ម៉ាក់​របស់​ឯង​បាន​ផ្ដាំ​ថា ឯង​ត្រូវតែ​រឹងមាំ​ឡើង​ដើម្បី​ជា​គោលជំហរ​ក្នុង​គ្រួសារ​។ ពួកយើង​គ្រប់គ្នា​ស្រលាញ់​ម៉ាក់​ឯង​ណាស់ តែ​ព្រះ​អា​ឡា​ស្រលាញ់​គាត់​លើស​យើង​ទៅទៀត ឥឡូវនេះ​ម៉ាក់​ឯង​បានទទួល​មរណភាព​ហើយ​។​ ​ក្រោយពី​ទទួលបាន​ដំណឹង​ដ៏​ក្ដុកក្ដួល​នេះ​រួចមក មិន​ត្រឹមតែ​នាង Jannah ទេ​ដែល​ទ្រហោយំ សូម្បីតែ​គណៈកម្មការ​ទាំង​អស់ទ​ប់​ទឹកភ្នែក​មិន​ជាប់​រៀងៗ​ខ្លួន​ដែរ​៕