អរគុណ​ដែល​លោក​ប្តី​បោះបង់​អូន​ចោល​…​ទើប​ធ្វើ​ឲ្យ​អូន​មាន​ស្មារតី​រឹងប៉ឹង​

សង្គមប្លែកៗ
0
611
[wai id="5"]

[wai id="7"]
…​ភ្លាមៗ​ក្រោយពី​ជួប​គ្រោះថ្នាក់​ធ្លាក់ខ្លួន​ពិការ​ស្រាប់តែ​ត្រូវ​ប្តី​បោះបង់ចោល ដំបូង​ឡើយ​ស្ត្រី​ម្នាក់នេះ​មាន​អារម្មណ៍​តូចចិត្ត​ជាខ្លាំង​រហូត​គិតថា ដែនដី​មួយ​នេះ​អី​ក៏​ខ្មៅ​ងងឹត​ម្ល៉េះ​ចំពោះ​នាង​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​នាង​ពុំ​បណ្តោយ​ឲ្យ​ភាព​ពិការ​និង​ការបាត់បង់​ស្នេហា​មក​បំផ្លាញ​ឆាកជីវិត​របស់​នាង​នោះដែរ​។ ទីបំផុត​ការប្រឹងប្រែង​របស់​នាង​ទទួលបាន​នូវ​ស្នាមញញឹម​រីក​យ៉ាង​ស្រស់បំព្រង​រហូត​មានពេលខ្លះ​ភ្លេច​ថា​នាង​ពិការ​ទៀតផង​។​កាលពី​ឆ្នាំ ២០០៨ មាន​គ្រោះរ​ញ្ជូ​ន​ដី​ដ៏​ខ្លាំង​មួយ​បាន​វាយប្រហារ​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់​។ មនុស្ស​ជាច្រើន​បែកបាក់​គ្រួសារ ហើយ​រឿង​ដ៏​សោ​កស​ង្រែ​ង​នេះ ក៏បាន​កើត​ឡើងលើ​ស្ត្រី​ស្រស់ស្អាត​ម្នាក់​ដែរ​ឈ្មោះ Liao Zhi ដោយ​នាង​ត្រូវ​បាត់បង់​ជើង​ទាំង ២ និង​កូនស្រី​ជាទី​ស្រឡាញ់​អាយុ ១​ឆ្នាំ​។​
ពាណិជ្ជកម្ម

​មុនពេល​សោកនាដកម្ម​កើតឡើង ស្ត្រី Liao Zhi បានរស់នៅ​ជាមួយ​គ្រួសារ​ដ៏​រីករាយ ប៉ុន្តែ​ប្តី​នាង​បាន​បោះបង់​នាង​ចោល ក្រោយពេល​នាង​ត្រូវ​ពិការ​ជើង​ទាំងសងខាង ដោយ​គ្រោះ​រញ្ជួយ​ដី​។​នៅពេល​បាត់បង់​ជើង​ទាំងសងខាង និង​ត្រូវ​ប្តី​បោះបង់ចោល ស្ត្រី Liao Zhi ទទួលរង​បន្ទុក​យ៉ាងខ្លាំង​ក្នុង​ជីវិត ខណៈ​គាត់​គឺជា​អ្នករាំ និង​គ្រូបង្ហាត់​រាំ​ផងដែរ ប៉ុន្តែ​នាង​មិន​បោះបង់ចោល​ការតស៊ូ​ឡើយ​។ នាង​យល់ថា នាង​ត្រូវតែ​បន្តជីវិត​របស់​នាង​ទៀត ព្រោះ​អតីតកាល​មិនអាច​ត្រឡប់​ថយក្រោយ​បាន​នោះឡើយ​។​នាង​តែងតែ​គិត​វិជ្ជមាន​ជានិច្ច និង​ប្តេជ្ញា​សម្រេច​ក្តី​ប្រ​ថ្នា​របស់​នាង​ដើម្បី​ក្លាយជា​អ្នករាំ​ដ៏​អស្ចារ្យ និង​គ្រូបង្ហាត់​រាំ ដូច្នេះហើយ​ទើប​នាង​ប្រើ​ជើងសិប្បនិម្មិត​ជំនួស ដើម្បី​បន្តជីវិត​របស់​នាង​ជា​អ្នករាំ​។​៥​ឆ្នាំក្រោយ ក៏មាន​គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​ប្រទេស​ចិន​ម្តងទៀត​នៅ​តំបន់ Ya An ស្ថិតក្នុង​ខេត្ត Sichuan ដដែល ហើយ​វា​ធ្វើ​ឲ្យ​នាង​នឹកឃើញ​ពី​ការលំបាក​នៃ​គ្រោះធម្មជាតិ​នោះ ព្រោះ​នាង​ធ្លាប់​ជួបប្រទះ ដូច្នេះ​នាង​ក៏​សម្រេចចិត្ត​ទៅ​តំបន់ Ya An ដើម្បី​ជួយ​ប្រជាជន​រងគ្រោះ​នៅ​ទីនោះ ដោយ​ធ្វើជា​អ្នកស្ម័គ្រចិត្ត​។​សាធារណៈ​កោតសរសើរ​នាង​ជាខ្លាំង ហើយ​មានការ​ងើយ​ឆ្ងល់​ថា ហេតុអ្វី​ក៏​ស្ត្រី​ស្អាត​បែបនេះ​សុខចិត្ត​ធ្វើការ​ស្ម័គ្រចិត្ត​ជួយ​ជនរងគ្រោះ​ទាំង​នាង​ខ្លួនឯង ពិការ​ជើង​បែប​នោះ​។ នាង បាន​រៀបរាប់ថា នាង​មិនអាច​នៅ​ស្ងៀម​ដោយ​មិន​ព្រមធ្វើ​អ្វី​សោះ​ដើម្បី​ជួយ​ជនរងគ្រោះ​នោះទេ ព្រោះ​នាង​ធ្លាប់​ជួប​រឿង​បែប​នោះ​។ ការងារ​ស្ម័គ្រចិត្ត​ពិតជា​ជំរុញ​ទឹកចិត្ត​នាង​យ៉ាងខ្លាំង​។​

​នាង​បាន​អភ័យទោស​ដល់​អតីត​ប្តី​របស់​នាង ដែល​បាន​ចាកចោល​នាង ហើយ​នាង​និយាយថា​ការចាកចេញ​របស់​ប្តី​នាង បានធ្វើ​ឲ្យ​នាង​ប្រែ​ក្លាយទៅជា​ស្ត្រី​រឹងមាំ​រហូតដល់​សព្វថ្ងៃ​។​ឥឡូវ​នាង​បាន​ជួប​ស្នេហា​ពិត និង​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែល​ទទួលយក​នាង​៕






[wai id="6"]