ខ្សែភាពយន្ត​កូនជ្រូក​នៅ​ជប៉ុន​កំពុង​ប្រឈម​ទៅនឹង​ការខ្វះ​តួ​សំដែង​ប្រុស​

សង្គមប្លែកៗ
0
5223
…​នៅក្នុង​ប្រទេស​ជប៉ុន ខ្សែភាពយន្ត​អាសអាភាស​ជា​ឧស្សាហកម្ម​គ្នាន​ផ្សែង​មួយ​ដែល​អាច​រកចំណូលបាន​ដល់​ទៅ​ខ្ទង់ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​។ ប៉ុន្តែ​ទន្ទឹមនឹង​វិស័យ​ខ្សែភាពយន្ត​បែប​កូនជ្រូក​មួយ​នេះ​រក្សាបាន​នូវ​ខ្ទង់​ចំណូល​មិន​ថមថយ​…​បែ​ជា​ត្រូវ​ប្រឈម​ចំពោះ​ខ្វះ​តួ​សំដែង​ប្រុស​ទៅវិញ​។​តារា​សម្ដែង​ប្រុស​ដ៏​ល្បី​ក្នុង​ពិភព​ភាពយន្ត​ក្ដៅ​សាច់​ជប៉ុន​លោក Ken Shimizu បានលើកឡើង​នៅលើ Twitter ថា​៖ "​នៅក្នុង​ឧស្សាហកម្ម​ភា​យន្ត​ក្ដៅ​សាច់ ជប៉ុន មាន​តួ​ប្រុស​តែ ៧០​នាក់ ទល់នឹង​តួ​ស្រី ១​ម៉ឺន​នាក់​។ ចំនួន​តួ​សម្ដែង​ប្រុស​នៅ​ជប៉ុន គឺ​តិចជាង​ចំនួន​សត្វ​ខ្លា Bengal ដែល​ជិត​ផុត​ពូជ​ទៅទៀត​។ ដោយសារ​រឿង​ថ្មី​ដែល​ត្រូវ​ថត គឺមាន​ដល់ ៤​ពាន់​រឿង​ជា​រៀងរាល់ខែ ដូច្នេះ​ចំនួន​តួ​ប្រុស​ប៉ុណ្ណេះ មិន​គ្រប់គ្រាន់​នោះទេ​"​។​ ការលើកឡើង​របស់​តារា​រូបនេះ គឺ​មិន​ខុស​នោះទេ​។ យោងតាម​ស្ថិតិ ដែល​ចុះផ្សាយ​ដោយ​ទស្សនាវដ្ដី GQ បាន​បង្ហាញថា វិស័យ​ភាពយន្ត​អាសអាភាស​ជប៉ុន កំពុង​ខ្វះ​តួ​ប្រុស ដែល​ធ្វើ​ឲ្យ​តួ​ប្រុស​ដែលមាន​ចំនួន​ដ៏​តិច​នោះ ត្រូវ​ថត​ជាច្រើន​រឿង​ក្នុង​មួយថ្ងៃ​។​លោក Ken Shimizu ថ្លែង​ក្នុង​បទសម្ភាសន៍​នាពេល​កន្លងមក រយៈពេល​ជាង ២០​ឆ្នាំ ដែល Shimizu ប្រឡូក​ក្នុង​វិស័យនេះ លោក​បាន​ថត​មិនតិចជាង ១​ម៉ឺន​រឿង​នោះទេ ជាមួយ​តួ​ស្រី​មិនតិចជាង ១​ម៉ឺន​នាក់​ដូចគ្នា​។​ដើម្បី​រក្សា​ភាពខ្លាំង ដើម្បី​ថត​ឲ្យ​បាន​ដល់ ៦​រឿង​ក្នុង​មួយថ្ងៃ លោក Shimizu ត្រូវ​ហាត់ប្រាណ​ឲ្យ​បាន ៩០​នាទី​ក្នុង​មួយថ្ងៃ ៤​ថ្ងៃ​ក្នុង​១​សប្ដាហ៍ ដោយ​ផ្ដោត​ពិសេស​លើ​ការលើក​ទម្ងន់ ចំណែក​ឯកា​រញ៉ាំ​អាហារ ក៏ត្រូវ​ប្រយ័ត្ន​ដូចគ្នា​។ ការហាត់​ប្រាណ មិន​ត្រឹមតែ​ជួយផ្ដល់​ទំនុកចិត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ដល់​អ័រម៉ូន​ភេទ​ផងដែរ​។​ Shimizu បាន​ទម្លាយ​ឲ្យ​ដឹងថា លោក​អាច​ប្រាក់ចំណូល​ដែល​បាន​ពី​ការថត បាន​ជាង ២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទស្សនាវដ្ដី GQ៕