ឃើញ​ស្ងាត់​ពីរ​នាក់ ​ម៉ែ-កូន​ទាញ​ទម្លាក់​បោះ​ចុះដី​ដល់​គេ​បើក​កាមេរ៉ា​ឆ្វាច់​…​កប់យោបល់​ខ្មាស់​គេ​យ៉ាងខ្លាំង​

សង្គមប្លែកៗ
0
380
…​ពីរ​នាក់​ស្ត្រី​ជា​ម្តាយ​និង​កូនស្រី​មួយ​នេះ​ព្រោះតែ​ចង់​រំសាយកំហឹង​ឲ្យ​ចេញ​ខ្លះ​ពី​ក្នុង​ខ្លួន​ក៏បាន​សងសឹក​ទៅលើ​ខោអាវ​របស់​គូ ទំនាស់​ទាញ​ទំលាក់​ពី​ស្នួរ​ខ្វោកៗ​…​ប៉ុន្តែ​ស៊យ​កាមេរ៉ា​សុវត្ថិភាព​ថត​ជាប់​នូវ​សកម្មភាព​នេះ​រក​ប្រកែក​អត់​រួច​មួយ​ម៉ាត់ អោនក្បាល​ទទួលយក​ភាពអាម៉ាស់​ក្រែ​លែង​។ ថ្មីៗ​កន្លងទៅនេះ ស្ត្រី​ម្នាក់ និង​កូនស្រី​របស់គាត់ បាននាំគ្នា​ទាញ​ខោអាវ​អ្នកជិតខាង ទម្លាក់​ពីលើ​អា​ផាត​មិន​មួយកន្លែង នៅ ក្នុងប្រទេស​សិង្ហ​បុរី​។ ​កាមេរ៉ា​សុវត្ថិភាព​បានបង្ហាញ​ឲ្យ​ឃើញ ក្មេងស្រី​ម្នាក់​បាន​ដើរទៅ​ទាញ​អាវ​ចំនួន​ពីរ​ដែល​គេ​ដាក់​ហាល ទម្លាក់​ទៅលើ​ដី​។ បន្ទាប់មក ស្ត្រី​ជា​ម្ដាយ​បានរួម​ដៃ​ជាមួយ​កូនស្រី ទាញ​ទម្លាក់​ខោ​ចំនួន​មួយ និង​អាវ​ចំនួន​ពីរ​ទៀត ហើយក៏​ដើរចេញ​បាត់ទៅ​។ ក្រោយពី​ម្ចាស់​ខោអាវ​ត្រលប់មក​ផ្ទះ​វិញ និង​ឆែក​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ទង្វើ​របស់​ម្ដាយកូន​ទាំងពីរ ក៏​សម្រេចចិត្ត​ដាក់ពាក្យ​បណ្ដឹង​។ ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ ប៉ូលិស​ក៏បាន​បញ្ជាក់ដែរថា វា​កើតចេញពី​ជម្លោះ​រាប់​ឆ្នាំ​មកហើយ​រវាង​ភាគី​ទាំងសងខាង​៕