មេរៀន​អនុវត្តន៍​ជាក់ស្តែង​…​នាំ​កូនប្រុស​ដើរ​រើស​អេតចាយ ចុងក្រោយ​កូន​ស្រែក​ប្រាប់ថា ម៉ែ​ខ្ញុំ​ចង់ទៅ​សាលារៀន​

សង្គមប្លែកៗ
0
646
[wai id="5"]


…​ជិត​ដល់​ថ្ងៃ​ទៅ​សាលារៀន​ជា​លើកដំបូង​របស់​កូនតូច​ច្រ​ម៉ក់​…​ប៉ុន្តែ​កូនប្រុស​ចេះតែ​យំ​ង៉ក់​ងរ​ប្រាប់ថា​អត់​ចង់ទៅ​សាលារៀន​ទេ​…​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​នឹកឃើញ​នូវ​វិធីសាស្ត្រ​មួយ​នាំ​កូនប្រុស​ដើរ​រើស​អេតចាយ​…​រហូតដល់​បាន​ស្តាប់ឮ នូវ​សំឡេង​កូន​ស្រែកប្រាប់​នាង​ថា​ម៉ែ​ខ្ញុំ​ចង់ទៅ​សាលារៀនៗ​!...​។​យោងតាម​សារព័ត៌មាន Asia One បាន​ឲ្យ​ដឹង ស្ត្រី​ជា​ម្តាយ​ដែលមាន​ឈ្មោះថា Nuttanitcha និង​ស្វាមី​របស់​អ្នកស្រី បាន​យក​ថ្ងៃ​សម្រាក​ការងារ​របស់ខ្លួន ដើម្បី​ផ្តល់​ជា​មេរៀន​ដល់​កូនប្រុស ដែល​ត្រៀម​នឹង​ចូលរៀន​នៅពេល​ខាងមុខ​។​

​នៅក្នុង​សារ​ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម អ្នក​ម្តាយ​រូបនេះ​បាន​ប្រាប់​ឲ្យ​ដឹងថា កូនប្រុស​របស់​អ្នកស្រី​បាន​ដើរ​ចម្ងាយ​ប្រហែល ២.២​គីឡូម៉ែត្រ និង​រើស​បាន​សំបក​ដប​មួយចំនួន​ដែលមាន​ទម្ងន់​ប្រហែល ២​គីឡូក្រាម ប៉ុន្តែ​ក្នុង​មួយ​គី​ឡួ​ក្រាម អាច​លក់បាន ប្រហែល ០.០៦ ដុល្លារ​អាមេរិក តែប៉ុណ្ណោះ​។​កូនប្រុស​របស់​អ្នកស្រី​បាន​ដើរ​ចម្ងាយ​ប្រហែល ២.២​គីឡូម៉ែត្រ និង​រើស​បាន​សំបក​ដប​មួយចំនួន​ដែលមាន​ទម្ងន់​ប្រហែល ២​គីឡូក្រាម បន្ទាប់ពី​បាន​ដើរ​រើស​សំបក​ដប​ទាំងអស់នោះ​រួចមក ក្មេងប្រុស​នោះបាន​សុំ​ម្តាយ​របស់គេ​ជិះឡាន​ក្រុង​ត្រលប់​ទៅផ្ទះ​វិញ​។ ជំនួស​ឲ្យ​ពាក្យ​ថា បាន ឬ មិនបាន​នោះ អ្នកស្រី Chotsirimeteekul បាន​សួរ​ទៅកាន់​កូនប្រុស​របស់ខ្លួន​ថា តើ​គេ​មាន​លុយ​អាច​ជិះឡាន​ក្រុង​ដែលមាន​តម្លៃ​ប្រហែល ០.៣១ ដុល្លារ​អាមេរិក នោះដែរ​ឬទេ​។​ប៉ុន្តែ​ក្នុង​មួយ​គី​ឡួ​ក្រាម អាច​លក់បាន​ត្រឹមតែ ២​បាត តែប៉ុណ្ណោះ ជាក់ស្តែង គេ​មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ជិះឡាន​ក្រុង​ទេ ដូច្នេះ​ម្តាយ​របស់គេ​ក៏​និយាយថា​៖“​អ៊ីចឹង​ពួកយើង​ត្រូវ​រើស​សំបក​ដប​ថែមទៀត ទើប​អាចមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ជិះឡាន​ក្រុង​”​។ ជាមួយ​ពាក្យសម្តី​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ខ្លាំង​ដូច្នេះ ក្មេងប្រុស​នេះ​ក៏​ចាប់ផ្តើម​ផ្លាស់ប្តូរ​គំនិត ពី​ការ​ជិះឡាន​ក្រុង មកជា​ដើរទៅ​ផ្ទះ​វិញ​។ គេ​បាន​និយាយថា​៖“​មិន​អី​ទេ ខ្ញុំ​នឹង​ដើរទៅ​ផ្ទះ​”​។ ដើរ​មិនបាន​ប៉ុន្មាន​ផង គេ​ក៏ ចង់​ញ៉ាំ​ការ៉េម​។ ប៉ុន្តែ​ម្តាយ​របស់គេ​បាន​សួរថា តើ​គេ​មាន​លុយ​ដែរឬទេ ព្រោះ​ការ៉េម​នោះ​មានតម្លៃ​ប្រហែល ០.១៦​ដុល្លារ​អាមេរិក​។ ក្មេងប្រុស​នោះ​ក៏​ឆ្លើយថា​៖“​ទេ ខ្ញុំ​គ្មាន​លុយ​ទេ​”​។ លើសពីនេះ នៅក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​ដោយ​អ្នកស្រី Chotsirimeteekul ផ្ទាល់ គេ​ក៏​បានលឺ​ក្មេងប្រុស​នេះ​ប្រាប់​ម្តាយ​របស់គេ​ថា​៖“​ខ្ញុំ​ហត់​ណាស់ វា​ក្តៅ​មែនទែន ខ្ញុំ​ចង់ទៅ​ផ្ទះ​”​។ អ្នក​ម្តាយ​រូបនេះ​បាន​និយាយថា នេះ​គឺជា​មេរៀន​មួយ​ដែល​បង្រៀន​កូនប្រុស​របស់​អ្នកស្រី​ឲ្យ​ស្គាល់​ថា​អ្វី​ជាការ​ខំប្រឹងប្រែង​។

ពាណិជ្ជកម្ម

​ពិតណាស់ វា​ក៏​ជា​មេរៀន​សម្រាប់​អ្នកស្រី​ផ្ទាល់​ដែរ ហើយ​វា​នឹង​ក្លាយជា​មេរៀន​ដ៏​ល្អ ពេញ​មួយជីវិត​របស់​កូន​អ្នកស្រី​តែម្តង​។ វា​នឹងធ្វើ​ឲ្យ​គេ​ភ្ញាក់ខ្លួន​ថា ទោះបីជា​គេ​ជ្រើសរើស​ផ្លូវ​បែបណា ឬ​ដើរ​ផ្លូវ​លំបាក​យ៉ាងណា ក៏​ម្តាយ និង​ឪពុក​របស់គេ នៅតែ​នៅ​ជិត​គេ​គ្រប់​ជំហាន​។​“​ខ្ញុំ​ចង់ទៅ​សាលារៀន​” មេរៀន​ជីវិត ដែល​អ្នកស្រី​បាន​បង្ហោះ​ទៅក្នុង​បណ្តាញ​សង្គម​នេះ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​នៅក្នុង​ប្រទេស​ថៃ និង​ក្រៅប្រទេស​ផងដែរ រហូតដល់​ទទួលបាន​ការចែករំលែក​ជាង ៦​ម៉ឺន ដង​ឯណោះ​។​នៅក្នុង​វីដេអូ​មួយ​ផ្សេងទៀត ដែល​អ្នកស្រី Chotsirimeteekul បាន​បង្ហោះ​នោះ គេ​បានលឺ​អ្នកស្រី​សួរ​ទៅកាន់​កូនប្រុស​ថា​៖“​អ៊ីចឹង កូន​ចង់ទៅ​រើស​សំបក​កំប៉ុង​ទៀត ឬក៏​ចង់ទៅ​សាលា​?”​។ ក្មេងប្រុស​ដែល​កំពុង​ហត់​អស់កម្លាំង​នោះ បាន​ស្រែក​លឺៗ​ថា​៖

“​ខ្ញុំ​ចង់ទៅ​សាលារៀន​!”៕