យាម​អត់​ស្តាប់​…​ប៉ូលីស​ឈរ​ចាំ​ទៈ​កំភ្លៀង​ប្រុសៗ​ពេល​ចុះ​ពី​ទូរ​រថភ្លើង​

សង្គមប្លែកៗ
0
290
…​មើល​ក្នុង​រូបភាព​នេះ​ប្រិយមិត្ត​ប្រាកដជា​ចាត់ទុកថា​ជា​ឈុត​ឆាក​សំដែង​ក្នុង​រឿង​កំប្លែង​អ្វីមួយ​ហើយ ដែល​ប៉ូលិស​ឥណ្ឌា​ឈរ​ចាំ​ទៈ​កំភ្លៀង​អស់លោក​ប្រុសៗ​ចុះ​ពីលើ​ទូរ​រថភ្លើង​។ ប៉ុន្តែ​តាមពិត​ទៅជា​រូបភាព​ពិតជា​ការព្រមាន​ទៅដល់​ប្រុសៗ​ដែល​ហាម​ហើយ​អត់​ស្តាប់​! មានតែ​ផា​ច់ៗ​…​ឲ្យ​ខ្មាស់​គេ ថ្ងៃក្រោយ​ឲ្យ​រាង កុំ​ចេះតែ​ហ៊ាន​។ ប៉ូលិស​មួយក្រុម​បាននាំគ្នា​ឈរ​ចាំ​ទះកំផ្លៀង​ប្រុសៗ​ដែល​ឡើង​ជិះ​រថភ្លើង​សម្រាប់តែ​នារី នៅ​ស្ថានីយ៍​រថភ្លើង ញូ​ដេល្លី ក្នុងប្រទេស​ឥណ្ឌា​។ ​យោងតាម​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញថា នៅពេលដែល​រថភ្លើង​មកដល់​ចំណត មាន​បុរស​ជាច្រើន​នាក់​បាន​ដើរចេញ ហើយ​ត្រូវ​ប៉ូលិស​ទះកំផ្លៀង ទះ​ខ្នង និង​ទះ​ក្បាល ទុកជា​ការព្រមាន​។ ចំពោះ​បុរស​ណា​ដែល​ធ្វើដំណើរ​នៅលើ​រថភ្លើង​ដោយមាន​ប្រពន្ធ​កូន​មកជា​មួយ គឺ​ត្រូវបាន​អនុគ្រោះ​ឲ្យ​។ គួរ​ឲ្យ​ដឹង​ដែរ​ថា ឥណ្ឌា​បាន​បែងចែក​ខ្សែ​រថភ្លើង​ខ្លះ​សម្រាប់តែ​នារី​ប៉ុណ្ណោះ ព្រោះតែ​ការ​បៀតបៀន​ផ្លូវភេទ​តែងតែ​កើតមានឡើង​ចំពោះ​នារី ហើយ​ម្យ៉ាងទៀត មានពេលខ្លះ​បុរស​មិន​ផ្ដល់​សិទ្ធិ​អាទិភាព​អង្គុយ​ទៅ​ឲ្យ​នារី​ទៀតផង​។​ បើទោះជា​យ៉ាងណាក្ដី សព្វថ្ងៃនេះ​នៅតែមាន​បុរស​មួយចំនួន​តូច​ឆ្លៀតឱកាស​សម្រុកចូល​ក្នុង​រថភ្លើង​នៅពេល​មាន​មនុស្ស​ច្រើន​ណែន​តាន់តាប់​៕