សង្វេក​ណាស់​…​ខំ​រៀបចំ​ម្ហូប​ដាក់​ពេញ​ពាស​លើ​តុ​ចាំ​ទទួល​កូន ដូច​រៀបចំ​សំណែន​ឲ្យ​សព​ខ្លួនឯង​ទៅវិញ​

សង្គមប្លែកៗ
0
462
…​កូនប្រុស​មានការ​ងារ​ធ្វើ​នៅ​ឆ្ងាយ​ពី​ផ្ទះ ឯ​ម្តាយ​នៅផ្ទះ​ឯ​ម្តាយ​នៅផ្ទះ​តែម្នាក់ឯង​យូរៗ​ណាស់​ទើបបាន​ជួបជុំគ្នា​ម្តង​។​នៅ​ថ្ងៃ​មួយពេល​ទទួលបាន​ដំណឹង​ពី​កូនប្រុស​ប្រាប់ថា​មកលេង​ផ្ទះ ម្តាយ​មានចិត្ត​ត្រេកអរ​ក្រៃលែង ស្ទុះស្ទារ​ធ្វើ​ម្ហូបអាហារ​ជាច្រើន​មុខ​ចាំ​ទទួល​កូន​។​តែ​ជា​ចៃដន្យ​កូនប្រុស​ជាប់រវល់​អត់​បានមក​ផ្ទះ​…​ឯ​ម្តាយ​ក៏​ជួប​រឿង​សង្វេក​សូន្យ​សង្ខា​…!​។​រឿងរ៉ាវ​ដ៏​សង្វេគ​មួយ​នេះ បានកើត​ឡើង​នៅ​តៃវ៉ាន់ ។ បើតាម​ម្ចាស់​គណនី Facebook មួយ​ដែលមាន​ឈ្មោះ Liu ជា​អ្នករៀបចំ​សព​ជនរងគ្រោះ បាន​រៀបរាប់​យ៉ាង​វែង​អន្លាយ​ថា លោក​មិនដែល​មានការ​ភ្ញាក់ផ្អើល​ឡើយ ជាមួយ​ស្ថានភាព​សព​ជនរងគ្រោះ​ក្នុង​អាជីព​របស់លោក​។ ប៉ុន្តែ​ករណី​ស្ត្រី​ចំណាស់​មួយ​នេះ ពិតជា​ធ្វើឱ្យ​លោក​មាន​អារម្មណ៍​ថា​ឈឺចាប់ និង​សង្វេគ​ខ្លាំងណាស់​។​ ​លោក Liu បាន​បញ្ជាក់ថា បានទទួល​រឿងក្ដី​មួយ ដែល​ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅផ្ទះ​ម្នាក់ឯង ដោយ​គ្មាន​សាច់ញាតិ​នៅក្បែរ​។ មុនពេល​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល អ្នកជិតខាង​បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ថា មាន​ក្លិនស្អុយ​ដូចជា​សត្វ​ងាប់​ចេញពីផ្ទះ​ខាងលើ ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ចូលទៅ​ជិត​។ នៅពេលដែល​ក្រុម​អ្នក​ជួយសង្គ្រោះ​ទៅដល់ ស្រាប់តែ​ប្រទះឃើញ​ស្ត្រី​ចំណាស់​ម្នាក់​ដេកស្លាប់​តែម្នាក់ឯង​។​តាម​សភា​ពនៅ​កន្លែងកើតហេតុ គឺ​ស្ត្រី​ចំណាស់​រស់នៅ​តែម្នាក់ឯង​ប៉ុណ្ណោះ​។ លោក Liu ត្រូវគេ​ទាក់ទង​ឱ្យទទួល​ខុសត្រូវ​លើក​សាកសព​ស្ត្រី​ចំណាស់ ហើយ​នៅពេល​ទៅពិនិត្យ​ឃើញថា​មាន​ដង្កូវ​ទៅហើយ​។ សាកសព​នេះ ស្លាប់​ប្រហែល ៤ ទៅ ៥​ថ្ងៃ បើ​រាប់​ថយក្រោយ​វិញ គឺ​ចំ​ទិវា​អ្នក​ម្ដាយ “Mother's Day”​។​នៅក្នុង​ផ្ទះកើតហេតុ លោក Liu បាន​ប្រទះឃើញ​ម្ហូបអាហារ​នៅ​ពេញ​តុ​បាយ ហាក់ដូចជា​មិនទាន់បាន​ទទួលទាន​នៅឡើយ ធ្វើឱ្យ​លោក​មានការ​ងឿងឆ្ងល់​ជាខ្លាំង ថា​នៅ​ម្នាក់ឯង ហេតុអ្វី​ធ្វើ​ម្ហូប​ច្រើន​បែបនេះ​។ ក្រោយមក សមត្ថកិច្ច​ក៏បាន​ស្វែងរក​អត្តសញ្ញាណ និង​ទាក់ទង​ទៅកាន់​សាច់ញាតិ​។ អ្នក​ដំបូង​គេ ដែល​សមត្ថកិច្ច​ទាក់ទង​នោះ គឺ​កូនប្រុស​របស់​ស្ត្រី​រងគ្រោះ ដែល​កំពុង​បំពេញការងារ​នៅ​ឆ្ងាយ​។​កូនប្រុស​បាន​ប្រាប់ថា នៅពេល​ទិវា​អ្នក​ម្ដាយ លោក​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​ពេល​ត្រលប់មក​តៃវ៉ាន់​វិញ រវល់​ជាមួយ​ការងារ​ពេក ក៏​មិនបាន​ទៅ​ជួប​ម្ដាយ​ឡើយ ទើប​មិនដឹងថា​មាន​គ្រោះ​អកុសល​កើតឡើង​។ ប៉ូលិស​បាន​ប្រាប់​កូនប្រុស ថា​នៅលើ​តុ ឃើញ​មាន​អាហារ​ជាច្រើន ទើប​កូនប្រុស​យំ​ខ្សឹកខ្សួល​ដែល​មិន​បានមក​រួម​តុ​ជាមួយ​អ្នក​ម្ដាយ នៅ​ថ្ងៃ​ពិសេស​នោះ​។​ ​បើតាម​សភាព​សព​ជនរងគ្រោះ គឺមាន​ភាព​អាក្រាតកាយ ហើយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនរងគ្រោះ​បាន​ចូលទៅ​ងូតទឹក ក៏​គាំងបេះដូង​ដួលសន្លប់ និង​ស្លាប់បាត់ ដោយ​គ្មាន​អ្នក​ជួយ​។ ចំណែក​អាហារ​លើ​តុ ប្រហែលជា​រៀបចំ​ចាំ​កូនប្រុស មក​ទទួលទាន​បាយ​ជុំគ្នា ហើយ​កូនប្រុស​មាន​បេសកកម្ម​មិន​អាចម​កបាន​។ កូនប្រុស មិនបាន​រវល់​សួរសុខទុក្ខ​ទៀត រហូតដល់ ៤​ថ្ងៃក្រោយ ទើប​ដឹងថា​ម្តាយស្លាប់ តាមរយៈ​សមត្ថកិច្ច​ទៅវិញ​។​លោក Liu បាន​និយាយថា​៖ "​នៅពេលនេះ ទោះ​កូនប្រុស​ស្រក់​ទឹកភ្នែក​រាប់លាន​តំណក់ ក៏​មិនអាច​នាំ​ម្ដាយ​មកវិញ​បានដែរ វា​បានត្រឹមតែ​ស្ដាយ​ប៉ុណ្ណោះ​។ លោក​បាន​និយាយទៀតថា​៖ "​មិន​ថា​រវល់​យ៉ាងណាក៏ដោយ ចូរ​កុំ​ភ្លេច នៅផ្ទះ​មាន​អ្នក​ម្ដាយ​ចំណាស់ ដែល​តែង​រង់ចាំ​អ្នក ទៅ​អង្គុយ​ទទួលទាន​បាយ​ជុំគ្នា​"៕