គ្រោងឆ្អឹង​មនុស្ស​ពីរ​នាក់​ឱប​គ្នា​ដែល​កប់​ក្រោម​ដី​៣០០០​ឆ្នាំមុន ត្រូវបាន​គេ​សន្និដ្ឋានថា​ជា​ស្នេហា​ស្មោះស្ម័គ្រ​

សង្គមប្លែកៗ
0
662
កាលពីពេល​កន្លងទៅនេះ គេ​បាន​កំណាយ​ឃើញ​ផ្នូរ​បុរាណ​មួយ នៅ​ជិត​ភូមិ Petrykiv ភាគខាងត្បូង​ទីក្រុង Ternopil ប្រទេស​អ៊ុយ​ក្រែ​ន ។ នៅ​ខាងក្នុង​ផ្នូរ​គឺជា​អដ្ឋិធាតុ​មនុស្ស ២​នាក់ នៅ​ស្ទើរ​ទាំងស្រុង ហើយ​វា​ជា​សំណល់​ចុងក្រោយ ដែល​គេ​សន្ម​ត់​ថា​ជា​ប្តី​ប្រពន្ធ ២​នាក់ ចំណុះ​វប្បធម៌ Vysotskaya (​ឬ Wysocko) កាលពី ៣.០០០​ឆ្នាំមុន ។ កាយវិការ​នៃ “​អដ្ឋិធាតុ​” មនុស្ស ២​នាក់​នេះ ធ្វើ​ឲ្យ​អ្នកវិទ្យាសាស្ត្រ ងឿងឆ្ងល់ ហើយក៏​សិក្សា​យ៉ាង​ល្អិតល្អន់ ។​​ដោយឡែក​ប្តី និង​ប្រពន្ធ​មួយគូ​នេះ​ដេក​ក្នុង​កាយវិការ​ឱប​គ្នា​ជាប់ មុខ​របស់​ពួកគេ​ងាក​សំដៅទៅ​រកគ្នា ។ ដោយ​ប្តី​ដេក​ផ្ងារ ក្បាល​រាង​ងាក​ផ្អែកលើ​ថ្ងាស​ប្រពន្ធ រីឯ​ប្រពន្ធ​ដេក​នៅ​ម្ខាង ដោយ​យកដៃ​លូក​ទ្រ​កង​ប្តី ដៃ​ម្ខាង​ទៀត​ផ្អែកលើ​ស្មា ជើង​ទាំង​២​របស់​នាង​រាង​អង្កុញ​ហើយ​ដាក់​ពីលើ​ជើង​ប្តី ។​ ​គូស្នេហ៍​មួយគូ​នេះ​ពិត​ជាមាន​សេចក្តីស្នេហា​ស្មោះស្ម័គ្រ​នឹង​គ្នា​គួរ​ឲ្យ​កោតសរសើរ​ទៅលើ​ទឹកចិត្ត​របស់​ពួកគេ​ជា​ពន់ពេក​ជាពិសេស​គឺ​ការលះបង់​របស់​ខាង​ស្រី​ដែល​ត្រូវបាន​គេ​ជឿថា​នាង​សុខចិត្ត​ស្ម័គ្រ​ស្លាប់​តាម​បុរស​ដែល​នាង​ស្រឡាញ់​ព្រោះ​មិន​ចង់​ប្រាថ្នា​គូ​ថ្មី​ឡើយ​៕