ឆ្លៀតឱកាស​មែន ឃើញ​ស្រស់​កំភ្លឹងៗ​ដេក​ស្តូកស្តឹង​តែម្នាក់ឯង ប្រុស​លៃលក ប្រពន្ធ​មក​ធាក់​ទ្វារ​ប្រាវ​ស៊យ​អស់រលីង​

ព្រឹត្តិការណ៍ថ្មីៗ
0
320
…​នារី​ម្នាក់នេះ​ពិតជា​សំណាង​មែន​…​ខណៈ​កំពុង​ដេក​ស្តូកស្តឹង​លើ​គ្រែ​ហើយ វិះ​តែ​នឹង​ក្លាយជា​ចំណី​តណ្ហា​របស់​ប្រុស​ព្រាន​ទៅហើយ ស្រាប់​តែមាន​នារី​ម្នាក់ទៀត​មក​គោះទ្វា​បន្ទប់​ដូច​ជួយ​រំដោះគ្រោះ​យ៉ាង​អញ្ចឹង ជនសង្ស័យ​ម្នាក់ ពេល​ឃើញ​មិត្តភក្ដិ​ប្រពន្ធ​ជា​ស្រី​ស្អាត​ម្នាក់​ស្រវឹង ក៍​ឆ្លៀតឱកាស​លប​មក​ចូលក្នុង​បន្ទប់​នាង ហើយ​បិទទ្វារ ចាក់សោ​ទ្វារ​ពី​ខាងក្នុង​បំណង​រំលោភ​សេពសន្ថវ​: តែ​ត្រូវ​ប្រពន្ធ​មក​ទាន់​។​ ​ហេតុការណ៍​នេះ កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ នៅផ្ទះ​ជួល ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ជនសង្ស័យ​ឈ្មោះ សួន ផាន់​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​កន្លែងកើតហេតុ ស្រុកកំណើត​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​មុនពេល​កើតហេតុ បុរស​ឈ្មោះ ផាន់ នី និង ប្រពន្ធ​ព្រមទាំង​២​នាក់​ទៀត​ជា​សង្សារ​នឹង​គ្នា ហើយ​នារី​រងគ្រោះ បាននាំគ្នា​ផឹកស៊ី​នៅមុខ​បន្ទប់​ជួល​ដែល​នៅក្បែរៗ​គ្នា ចាប់ពី​វេលា​ម៉ោង​១១​ព្រឹក ដល់​ម៉ោង​៣​រសៀល ។ លុះ​ជនរងគ្រោះ ផឹកស៊ី​ស្រវឹង​ខ្លាំងពេក ក៏ត្រូវ​បាន​សង្សារ​មិត្តភក្ដិ​ម្នាក់ គ្រាហ៍​ចូល​បន្ទប់ ហើយ​ទាញ​ទ្វារ​បិទ រួច​ក៏​នាំគ្នា​ទៅ​បន្ទប់​ជួល​រៀងខ្លួនៗ​អស់​ទៅ​។​លុះដល់​ម៉ោង ៣ និង​៣០​នាទី​រសៀល ស្រាប់តែ​ជនសង្ស័យ​ផាន់ នី មក​បន្ទប់​ជួល​នារី​រងគ្រោះ​ម្តងទៀត គឺ​មក​តែម្នាក់ឯង​ទេ ហើយ​បាន​ចូល​បន្ទប់​នាង ចាក់សោ​ពី​ខាងក្នុង បំណង​រំលោភ​សេពសន្ថវ​: តែ​មិនបាន​សម្រេច​ទ្បើ​យ ព្រោះ​ប្រពន្ធ​ជនសង្ស័យ មក​ច្រាន​ទ្វារ​បន្ទប់​នារី​រងគ្រោះ ឃើញ​ស្តែង​នឹង​ភ្នែក ក៏​កើតជា​ជម្លោះ​ជាមួយ​ប្ដី បន្ទាប់មក​ក៏​ត្រលប់​ទៅផ្ទះ​ជួល​វិញ​បាត់​។​ ក្រោយ​កើតហេតុ នារី​រងគ្រោះ បាន​ស្វាង​ស្រា ក៏​ទៅប្តឹង​សមត្ថកិច្ច​ប៉ុស្ដិ៍​ចោមចៅ​ទី​១ ឱ្យ​ឃាត់​ជនសង្ស័យ​មក​ចាត់ការ​តាមច្បាប់​។ តែដោយសារ​សមត្ថកិច្ច​ជាប់រវល់ ក្រោយពេល​កើតហេតុ​រយ​:​ពេល​៤​ថ្ងៃ ទើប​ប៉ូលិស​ប៉ុស្ដិ៍​ចោមចៅ​ទី​១ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ យកមក​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕