ទឹកចិត្ត​លះបង់​គួរ​ឲ្យ​គោរព អ្នកគ្រូ​ពេទ្យ​កោស​ក់​ដើម្បី​ចំណេញ​ពេល​ព្យាបាល​អ្នក​ជម្ងឺ​

សង្គមប្លែកៗ
0
319
…​ទឹកចិត្ត​របស់​អ្នក​គ្រូពេទ្យ​ម្នាក់នេះ​ពិតជា​ប្រសើរ​ថ្លៃថ្លា​គួរ​ឲ្យ​កោតសរសើរ​ណាស់​…​នាង​បាន​កោរសក់​ដើម្បី​ចំណេញ​ពេលវេលា​ផ្តោតទៅលើ​ការព្យាបាល​អ្នក​ជម្ងឺ​ដែល​ឆ្លង​វិ​រុស កូ​រ៉ូ​ណា​។ ស្របពេល​ជំងឺឆ្លង​ផ្លូវដង្ហើម​ថ្មី​កំពុងតែ​វាយលុក​ខ្លាំង​នៅ​ទីក្រុង​វូ​ហាន គ្រូពេទ្យ​ជាច្រើន​ហាក់​មាន​ភាពស្គម​ស្គាំង​ជាង​មុន ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​ព្យាបាល​អ្នកជំងឺ​យ៉ាងច្រើន​លើសលប់ ដែល​ចូលមក​សម្រាក​នៅឯ​មន្ទី​ពេទ្យ​ជា​រៀងរាល់ថ្ងៃ​។ ​អ្នកស្រី Shan Xia ដែលជា​គិលានុបដ្ឋាយិកា​ធ្វើការ​នៅ​ទីក្រុង វូ​ហាន បានសម្រេច​ចិត្ត​កោរសក់​ចេញ​កាលពី​ថ្ងៃទី ២៧ ខែមករា ដើម្បី​សម្រួល​ដល់​ការព្យាបាល​អ្នកជំងឺ​ដែល​កំពុង​ឆ្លង​វីរុស​ថ្មី Corona ។ ស្ត្រី​ជា​ម្ដាយ​វ័យ ៣០ ឆ្នាំ​ដែលមាន​កូន ២ នាក់​រូបនេះ​ធ្វើការ​នៅ​មន្ទី​ពេទ្យ Renmin បាន​និយាយថា មូលហេតុ​ដែល​នាង​កោរសក់​ដើម្បី​ចៀសវាង​ការឆ្លង​មេរោគ​ពី​អ្នកជំងឺ ហើយ​ជាពិសេស​វា​អាច​សន្សំ​ពេលវេលា​បាន​ច្រើន​នៅ​រៀង​រាល់ពេល​ពាក់ និង​ដោះ​ឈុត​ការពារ​ម្ដងៗ​។ គណៈកម្មការ​សុខភាព​ចិន បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ថា ពួកគេ​បានរៀបចំ​ក្រុមគ្រូពេទ្យ​ចំនួន ៩៥៩ នាក់​មកពី​ខេត្ត​ក្រុង​ចំនួន ៧​ផ្សេងគ្នា​ទូទាំងប្រទេស​ចិន​ដូចជា ខេត្ត​ហេ​ណាន​, ខេត្ត​ជី​លីន​, ខេត្ត​លៀន​, ខេត្ត​សាន​ស៊ី​, ខេត្ត​សាន​អាន​ស៊ី​, ក្រុង​ធាន​ជី​ង និង​ក្រុង​ឆុង​ឈី​ង ដើម្បី​ជួយ​ការពារ និង​ទប់ស្កាត់​ការឆ្លង​វីរុស​ផ្លូវដង្ហើម​ថ្មី​នៅក្នុង​ទីក្រុង​វូ​ហាន​។ ​ក្រៅពីនេះ​មាន​មនុស្ស​ចំនួន ៧ នាក់​ទៀត​ត្រូវបាន​បញ្ជូនទៅ​ទីក្រុង​ប៉េកាំង ហឺ​ប៉ី សៀង​ហៃ ហេ​ណាន ហួ​ណាន ក្វាង​ទុង និង​ស៊ី​ឈួន ដើម្បី​ពិនិត្យមើល​ដូចជា ការឆ្លង​រាលដាល និង​ការព្យាបាល ក៏ដូចជា​ការការពារ នៅតាម​សហគមន៍ និង​ស្ថាប័ន​វេជ្ជសាស្ត្រ​មូលដ្ឋាន​ផងដែរ​៕