សំណាង​មែន​វិះ​ទៅលេង​ទីក្រុង​វូ​ហាន​ចេះ​អា​ភក្តី​អង្គៀ​ម​ប៉ាស្ព័រ​ទាន់​!

សង្គមប្លែកៗ
0
356
…​ភ្លាមៗ​ពេល​ចូលក្នុង​បន្ទប់​…​ក្រឡេកឃើញ​ប៉ាស្ព័រ​របស់ខ្លួន​ត្រូវ​អា​ភក្តី​ហែក អង្គៀ​មនាង​ខឹង​ខ្លាំងណាស់​ប្រុង​ទាញ​រំពាត់​វាត់​ខ្នង​ឲ្យ​ណា​ណី ប៉ុន្តែ​ជួន​ពេល​នោះដែរ​ទូរទស្សន៍​ក៏បាន​ផ្សាយដំណឹង​ពី​ករណី​ផ្ទុះ​វិ​រុស​កូ​រ៉ូ​ណា​នៅក្នុង​ទីក្រុង​វូ​ហាន​នាង​ក៏​ទំលាក់​រំពាត់​ចុះ​ហើយ​ចាប់​អោប​អា​ភក្តី​ដោយ​ក្តី​គ្រឺត​ស្រឡាញ់​។ កាលពីពេល​ថ្មីៗ​នេះ ស្ត្រី​ម្នាក់​ដែលមាន​គម្រោង​ទៅលេង​នៅ​ទីក្រុង វូ​ហាន បាន​សម្ដែង​ការ​អរគុណ​ទៅដល់​សត្វ​ឆ្កែ​មួយ​ក្បាល ដែល​បាន​ខាំ​អង្កៀម​លិខិតឆ្លងដែន​របស់​នាង រហូតដល់​ខូច​ប្រើការ​លែង​បាន ដែលជា​ហេតុ​ត្រូវ​បង្ខំ​ឲ្យ​នាង​លុបចោល​ការធ្វើដំណើរ​ទៅ​ទីក្រុង វូ​ហាន ប៉ុន្មាន​ថ្ងៃមុន​ពេល​វីរុស​ថ្មី​ផ្ទុះឡើង​។ ​ស្ត្រី​ម្នាក់ រស់នៅ​ទីក្រុង​តៃវ៉ាន់ បាន​បង្ហោះ​សារ រួម​ជាមួយនឹង​រូបភាព​ប៉ុន្មាន​សន្លឹក ហើយ ដោយបាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា​៖ នៅពេល ដែល​ខ្ញុំ​បាន​ត្រឡប់​ទៅដល់​បន្ទប់ ក៏​ស្រាប់តែ​ឃើញ​លិខិត​ឆ្លង​របស់ខ្ញុំ​ត្រូវបាន​ឆ្កែ​អង្កៀម​។ នេះ​មានន័យថា​ខ្ញុំ​មិនអាច​កក់​ជើងហោះហើរ​ទៅកាន់​ទីក្រុង​វូ​ហាន​បានទេ ដែល​ត្រូ​បង្ខំ​ឲ្យ​ខ្ញុំ​លុបចោល​គម្រោង​ធ្វើដំណើ​នៅ​ទីក្រុង​វូ​ហាន​។​ហើយ​ចាប់តាំងពី​ពេល​នោះមក វូ​ហាន ត្រូវ​បិទ​ការធ្វើដំណើរ​ចេញចូល​ទាំងស្រុង បន្ទាប់ពី​មាន​ការរីក​រាលដាល​នៃ​វីរុស​ឆ្លង​ថ្មី​យ៉ាង​សាហាវ ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង​។ យ៉ាងណាមិញ ក្រោយពី​វីរុស​ថ្មី​នេះ​បាន​រីក​រាលដាល​ខ្លាំង​ឡើងៗ ស្ត្រី​ខាងលើ ក៏បាន​រំសាយកំហឹង​របស់​នាង ហើយ​បែរជា​សម្ដែង​ការ​អរគុណ​ទៅដល់​សត្វ​ឆ្កែ​នោះ​ទៅវិញ ហើយ​នាង​ថែមទាំង​បង្ហោះ​សារ​ថ្មី​មួយ​ទៀតថា​៖ អរគុណ​ឯង​ម្ដងទៀត ដែល​អ្នក​បាន​ការពារ​ខ្ញុំ​។ ខ្ញុំ​ពិតជា​មានសំណាង​ណាស់ ដែលមាន​សត្វ​ចិញ្ចឹម​ដូចជា​ឯង​។ ខ្ញុំ​ស្រឡាញ់​ឯង​ខ្លាំងណាស់ ។ ​បើ​យោងតាម​សារព័ត៌មាន​មួយ គិត​ត្រឹម​ថ្ងៃអាទិត្យ​កន្លងទៅនេះ ជំងឺ​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជុំវិញ​ពិភពលោក​ប្រមាណ​ជាង ២,០០០ នាក់​ហើយ និង​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៨០​នាក់​នៅក្នុង​ប្រទេស​ចិន ៕ ​