ឡប់សតិ​មែន ប្លន់​ហើយ​ថែមទាំង​ជំរុញ​ឲ្យ​បុគ្គលិក​ហាង តេ​ហៅ​ប៉ូលិស​ឲ្យ​មក​ចាប់​

សង្គមប្លែកៗ
0
275
…​បុរស​ម្នាក់នេះ​ក្រោយពី​ដើរ​ទាត់​ខ្យល់ អត់​ការងារ​ធ្វើ​ហើយ​លុយកាក់​ក៏​គ្មាន​សល់​មួយ​សេន​ក្នុង​ហោ​ប៉ាវ​ព្រោះតែ​ញៀន​ខ្លាំងពេក​ទៅលើ​ល្បែង​អន​ឡាញ​។ នៅ​ថ្ងៃមួយ​ក្រោយពី​ចាញ់ល្បែង​បោស​គូទ​ខោ ហើយ​ក្រពៈ​កូរ​គ្រូកៗ​ផង​ទៀត​នោះ បុរស​រូបនេះ​បាន​ដើរចូល​ទៅក្នុង​ហាង​ហើយ​ធ្វើ​សកម្មភាព​ដែល​អ្នកផង​ទាំងឡាយ​ចាត់ទុក​ដូចជា​មនុស្ស​ស​រ​សៃ​ប្រសាទ​យ៉ាង​អញ្ចឹង​!​។​បុរស​ឈ្មោះ Mengmou អាយុ​២៤​ឆ្នាំ​ម្នាក់នេះ បាន​ចូលទៅ​ប្លន់​ចំណី​ពី​ហាង​ទំនិញ​មួយកន្លែង​ក្នុង​ទីក្រុង Taiyuan​។ យោងតាម​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញថា Mengmou បាន​ដើរចូល​ទៅក្នុង​ហាង​ទំនិញ​ដោយ​ដៃ​មាន​កាន់​កាំបិត​រួច​បញ្ជា​ឲ្យ​បុគ្គលិក​ម្នាក់​ទៅប្ដឹង​ប៉ូលិស​។ បន្ទាប់មកទៀត គាត់​បាន​យកតែ​ទឹកដោះគោ​ផឹក ហូប​នំ​ប៉ាវ និង​យក​បារី​ជក់​។ មិនយូរប៉ុន្មាន ក្រុមប៉ូលិស​ក៏បាន​មកដល់ ហើយ​ចាប់ខ្លួន​គាត់​បញ្ជូន​ទៅកាន់​ប៉ុស្ដិ៍​ប៉ូលិស​។ ប៉ូលិស​បាន​ឲ្យ​ដឹង​ដែរ​ថា Mengmou ផ្លាស់​មក​រស់នៅក្នុង​ទីក្រុង Taiyuan តាំងពី​ខែមីនា​មកម្ល៉េះ និង​ធ្វើការ​ជា​សន្ដិសុខ តែ​លុះ​មកដល់​ខែកក្កដា គាត់​ក៏ត្រូវ​បាន​បាត់បង់​ការងារ​។ Mengmou គឺជា​មនុស្ស​ញៀន​នឹង​ហ្គេម បាន​លក់​ទូរស័ព្ទ​របស់ខ្លួន​ដើម្បី​យកប្រាក់​ចំណាយ​ទៅលើ​ហ្គេម​អន​ឡាញ​។ ក្រោយពី​គ្មាន​សល់​ប្រាក់​ជាប់​ខ្លួន ទើប​មានគំនិត​ធ្វើ​សកម្មភាព​ប្លន់​ឲ្យ​ប៉ូលិស​ចាប់ ដើម្បី​បាន​ទៅ​រស់នៅក្នុង​ពន្ធនាគារ​។ ជុំវិញ​ករណី​ខាងលើនេះ Mengmou ត្រូវបាន​ប៉ូលិស​ចាប់​ឃុំឃាំង ចំណែក​អីវ៉ាន់​ក្នុង​ហាង​ត្រូវ​ខាតបង់​សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​២៥​យ័ន គឺ​ប្រមាណ​ជា​ជិត​៤​ដុល្លារ​៕