អាថ៌កំបាំង​នៃ​បាតដៃ​ចំនួន​៥៤​ត្រូវបាន​កាត់ផ្តាច់​នៅ​ទន្លេ​ទឹកកក​ត្រូវបាន​លាតត្រដាង​យ៉ាង​គួរ​ឲ្យ​ហួសចិត្ត

សង្គមប្លែកៗ
0
317
កាលពីពេល​កន្លងទៅ បាតដៃ​ចំនួន​៥៤ ដែល​ត្រូវបាន​កាត់ផ្តាច់​ត្រូវបាន​រកឃើញ​ក្នុង​ទន្លេ​ទឹកកក​មួយ​នៃ​ប្រទេស​រុស្ស៊ី​ដែល​បានធ្វើ​ឲ្យ​មានការ​ងឿ​យ​ឆ្ងល់​យ៉ាងខ្លាំង ហើយក៏​មានការ​សន្និដ្ឋាន​ខុសៗ​គ្នា​ជាច្រើន តែ​ក៏​មិនអាច​យកជាការបាន​។ លុះ​ក្រោយមក​ទើប​អាថ៌កំបាំង​ទាំងនោះ​ត្រូវបាន​ទម្លាយ​ចេញ​ដោយ​គណៈ​ក​ម្មារ​ស៊ើបអង្កេត​ប្រចាំ​តំបន់​នោះ​។​មុន​ពេលដែល​ការពិត​អំពី​បាតដៃ​មនុស្ស​ចំនួន ៥៤ ត្រូវបាន​រកឃើញ​ក្នុង​ស្រទាប់​ព្រិល នៃ​ទន្លេ​ទឹកកក Amur នាទី​ក្រុង Khabarovsk តំបន់​ស៊ី​បេ​រី ប្រទេស​រុស្ស៊ី មាន​ពា​ក្ស​ចរចា​អារាម​ជាច្រើន​បាន​លេចឮ​។​ ​មនុស្ស​មួយចំនួន​លើកឡើងថា នេះ​អាចជា​បាតដៃ​របស់​ពួកចោរ​ដែល​ត្រូវគេ​កាត់ផ្តាច់ ខ្លះ​ទៀតថា នេះ​អាចជា​បាតដៃ​ដែល​បាន​ត្រូវគេ​កាត់​ចេញពី​បណ្តា​សាកសព​នៅ​មន្ទីរពេទ្យ​។​យោងតាម​តាម​កាសែត Siberian Times គណៈកម្មការ​ស៊ើបអង្កេត​ប្រចាំ​តំបន់​នោះបាន​សន្និដ្ឋានថា វា​ជា​បាតដៃ​មួយចំនួន​ត្រូវបាន​ការិយាល័យ​កោសល្យ​វិ​ច្ច័​យ​យកទៅ​ចោល​ខុស​ទីកន្លែង​កំណត់​។ ដោយឡែក នៅ​រុស្ស៊ី​បណ្តា​សាកសព​ដែល​ពុំមាន​សាច់ញាតិ​មក​ទទួល ត្រូវបាន​គេ​កាត់​បាតដៃ​ទុក ដើម្បី​រក្សា​ក្រ​យ៉ៅ​ដៃ​ពេល​ចាំបាច់ ។ បើតាម​កាសែត​រុស្ស៊ី​ជាច្រើន​នោះ​បណ្តា​បុគ្គលិក​កោសល្យ​វិ​ច្ច័​យ អាច​ប្រឈមមុខ​នឹង​ការដាក់ពិន័យ​ធ្ងន់ធ្ងរ ឬ​ត្រូវ​ចោទប្រកាន់​ទោស ព្រោះ​ពុំបាន​ថែទាំ​សាកសព​ត្រឹមត្រូវ​តាម​បទដ្ឋាន​កំណត់​។ ក្រៅពីនោះ​ភាគី​ប៉ូលិស​ក៏បាន​ស្វែងយល់​ពី​មូល​ហេតុថា ការិយាល័យ​កោសល្យ​វិ​ច្ច័​យ​នេះ ពុំ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​រក្សាទុក​ស្នាម​ក្រ​យ៉ៅ​ដៃ ចាំ​កាត់ផ្តាច់​វា​ចេញពី​សាកសព​បែបនេះ​៕