ដើរ​ស្លុង​អារម្មណ៍​មើល​តែ​ទូរស័ព្ទ​…​ជើង​ដ៏​ស្រ​ឡូ​ន​ដូច​បណ្តូលចេក ដូចជា​ន់​ចំ​អង្គប់ ខ្មាស់​អស់​បក្សា​

សង្គមប្លែកៗ
0
522
[wai id="6"]


…​នៅក្នុង​បច្ចេកវិទ្យា​ដ៏​ទំនើប​យើង​នេះ រឿងរ៉ាវ​គ្រោះថ្នាក់ ឬក៏​ជួប​នូវ​ក្តី​អាម៉ាស់​ក៏​ព្រោះតែ​វក់​មើល​ទូរ​ស័​ព្ធ​នោះបាន​កើតឡើង​សឹងតែ​គ្រប់​ប្រទេស​ទាំងឡាយ​ក្នុង​ពិភពលោក​នេះ​។ ដូចជា​ករណី​របស់​នា​រី​វ័យក្មេង​ជនជាតិ​ចិន​ម្នាក់​បានទទួល រង​នូវ​ក្តី​អាម៉ាស់​យ៉ាងខ្លាំង ដោយសារតែ ភាព​ធ្វេសប្រហែស ដើរ​មិន​ប្រយ័ត្ន​រវល់​ឈ្ងោក​ចុច​បានទទួល​ទូរស័ព្ទ បណ្តាល​ឲ្យ​ផុងជើង​មួយ​ចំហៀង ជាប់​ក្នុង​លូ​រង​ការឈឺចាប់​ជាខ្លាំង​។​
ពាណិជ្ជកម្ម

កាសែត​ចិន East Day News បាន​ចុះផ្សាយ​ថា នារី​រងគ្រោះ អាយុ​២០​ឆ្នាំ​គឺ នៅ​ថ្ងៃកើតហេតុ​កាលពី ថ្ងៃ​សុក្រ​កន្លងទៅ នាង​បាន​ប្រើ​ទូរស័ព្ទ ខណៈពេល​កំពុងតែ​ដើរ​ក្នុង​ទីសាធារណៈ និង​មាន​ពាក់ ស្បែកជើងកែងចោត​ផងដែរ​។​ជា​អកុសល ដោយសារតែ​ភាព​ធ្វេសប្រហែស ជក់​លេង​ទូរស័ព្ទ​បណ្ដើរ​ដើរ​បណ្ដើរ ជាហេតុ​ធ្វើ​ឲ្យ​នាង​ភ្លេច​មើល​ក្រោម និង​មិនបាន​ចាប់អារម្មណ៍​ថា​មាន​គម្រប​លូ​ផង​នោះ ទើប​បណ្តាល​ឲ្យ​ស្រី​ស្អាត រាង​ស្វ៊ែ​ល​ជើង​ស្រ​ឡូ​ន​រូបនេះ ផុងជើង​ស្ដាំ​អស់​មួយ​ចំហៀង ជាប់​ក្នុង​លូ​ទាំង​ក្តី​អាម៉ាស់​តែម្តង​។​ក្រោយ​កើតហេតុ នាង​ក៏​ត្រូវបាន​អ្នកដំណើរ​នៅក្បែរនោះ​ចូលមក​ជួយ​។ អ្នកដំណើរ​ប្រុស​ពីរ​នាក់ បាន​ប្រញាប់ប្រញាល់រ​ត់ទៅ​ខ្ចី​ដែកគាស់ ពី​ហាង​មួយកន្លែង​នៅក្បែរនោះ ដើម្បី​គាស់​បង្ហើប​គម្រប​លូ​ជួយសង្គ្រោះ​នាង​ផងដែរ​។​

​ទោះបីជា​យ៉ាងណាក្តី ប្រភពព័ត៌មាន​មិនបាន​ឲ្យ​ដឹង​ច្បាស់ ថា​តើ​នារី​រងគ្រោះ អាច​នឹងរង​របួសធ្ងន់​ស្រាល ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឬ​យ៉ាងណា​នោះទេ ៕