និស្សិត​ក្រមុំ​ទៀងត្រង់​…​ជិះ​កង់​ប៉ះ​ឡាន​តែ​អត់​រត់​ឈរ​ចាំ​ទទួលកំហុស​ចុងក្រោយ​រំភើប​ឥតឧបមា​

សង្គមប្លែកៗ
0
1137
[wai id="5"]

[wai id="7"]
…​ប្រព្រឹត្តិ​នូវ​អំពើ​សុច្ចរិត​ទៀងត្រង់​ពុំមាន​ចិត្តវៀចវេ​រមែង​ទទួលបាន​នូវ​ផល​តបស្នង​យ៉ាង​គាប់ប្រសើរ​។ ដូច​ករណី​រឿងហេតុ​របស់​និស្សិត​ស្រី​ជនជាតិ​ចិន​ម្នាក់​ជា​ឧទាហរណ៍​ស្រាប់​…​ចៃដន្យ​នាង​បាន​ជិះ​កង់​មក​ប៉ះ​រថយន្ត​បណ្តាល​ឲ្យ​ឆ្កួត​ទឹក​ថ្នាំ​តែ​នាង​ពុំបាន​រត់គេច​នោះឡើយ គឺ​នៅ​រងចាំ​សារភាព​កំហុស​នៅ​ចំពោះមុខ​ម្ចាស់​ឡាន ចុងក្រោយ​អំពើ​សុច្ចរិត​ទៀងត្រង់​នេះ​ធ្វើ​ឲ្យ​នាង​ទទួលបាន​នូវ​អ្វីដែល​នាង​ពុំ​ធ្លាប់បាន​ដឹក​ដល់​។​នៅ​ថ្ងៃកើតហេតុ និស្សិត​ស្រី​វ័យ​១៨​ឆ្នាំ​ត្រកូល Zhang ទើបនឹង​ចេញពី​ចុះឈ្មោះ​នៅ​សាលា បាន​ជិះ​កង់​តម្រង់​ទៅ​ធនាគារ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​របស់​នាង​។
ពាណិជ្ជកម្ម

​នៅពេល​កំពុងធ្វើដំណើរ មិន​ប្រយ័ត្ន​ក៏បាន​ធ្វើ​ឲ្យ​ឆ្កូត​ឡាន​ទំនើប​សេ​រ៊ី Lexus ES 350 មួយគ្រឿង​ដែល​ចត​នៅ​ចំណត​ឡាន​។ នាង​ពិតជា​ភ័យ​ស្លន់ស្លោរ​ខ្លាំង​មែនទែន ប៉ុន្តែ​នាង​មិនបាន​រត់​ទៅណា​ទេ​។ នាង​សុខចិត្ត​នៅចាំ​ក្បែរ​ឡាន​នោះ រហូតដល់​ម្ចាស់​ឡាន​មកដល់​តែម្តង​។ នាង​ក៏បាន​បង្ហាញ​ភាពក្លាហាន និង​និយាយ​ទៅកាន់​ម្ចាស់​ឡាន​ថា​៖“​ពូ​! ពូ​ជា​ម្ចាស់​ឡាន​នេះ​មែន​ទេ​? ខ្ញុំ​ពិតជា​សោកស្តាយ​ខ្លាំងណាស់​។ ខ្ញុំ​បាន​ជិះ​កង់​ប៉ះ​ឡាន​របស់​ពូ ហើយក៏​ធ្វើ​ឲ្យ​ឆ្កូត​បែបនេះ ដូច្នេះ​ខ្ញុំ​ក៏​សុខចិត្ត​នៅចាំ​ពូ​នៅទីនេះ​”​។ និស្សិត​ស្រី​វ័យ​១៨​ឆ្នាំ​មួយរូប ឈ្មោះថា Zhang ម្ចាស់​ឡាន​ត្រកូល លី ដែលជា​អ្នក​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ បាន​និយាយថា​“​ខ្ញុំ​ពិតជា​ឆ្ងល់​ខ្លាំងណាស់ នៅពេលដែល​ឃើញ​ក្មេងស្រី​ម្នាក់​ឈរ​ក្បែរ​ឡាន​របស់ខ្ញុំ​។ នាង​មើលទៅ​ដូចជា​ភ័យ​ស្លន់ស្លោរ និង​ខ្លាច​ខ្លាំង​មែនទែន​។ នៅពេលដែល​ខ្ញុំ​ដឹងថា នាង​បាន​រង់ចាំ​ខ្ញុំ​ក្រោម​កម្តៅថ្ងៃ​អស់​រយៈពេល​មួយ​ម៉ោង ខ្ញុំ​តក់ស្លុត​ក្នុង​ចិត្ត​តែម្តង​។ ខ្ញុំ​ក៏បាន​ប្រាប់​នាង​ថា ខ្ញុំ​មិនត្រូវ​ការប្រាក់​សំណង​ទេ​”​។ ឮ​បែបនេះ​និស្សិត​ស្រី Zhang មាន​ទឹកចិត្ត​រំភើប​ត្រេកអរ​យ៉ាងខ្លាំង​រហូតដល់​ស្រក់​ទឹកភ្នែក​ទៀតផង​។ ខណៈដែល​រាងកាយ​ជោកជាំ​ទៅដោយ​ញើស នាង​បាន​ឱនក្បាល​គោរព និង​អរគុណ​លោក Zang ដែល​មិនបាន​យកទោស​ពៃ​អ្វី​ឡើយ​។ ការសន្ទនា​រវាង​អ្នក​ទាំងពីរ​បានធ្វើ​ឲ្យ​លោក លី ដឹងថា ក្មេងស្រី​ម្នាក់នេះ គឺជា​កូន​របស់​គ្រួសារ​ក្រីក្រ ហើយ​ប្រាក់​ដែល​នាង​យកទៅ​បង់ថ្លៃ​សិក្សា​ចំនួន ៨ ០០០​យ័ន ប្រហែល​១ ២០០​ដុល្លារ គឺជា​ប្រាក់កម្ចី​ពី​ធនាគារ ។​មិនយូរប៉ុន្មាន​រឿងហេតុ​ទាក់ទង​នឹង​ក្មេងស្រី​ស្មោះ​ត្រង់នេះ ក៏បាន​លេចឮ​ដល់​នាយក​ក្រុមហ៊ុន​ដែល​លោក លី កំពុងធ្វើការ​។ លោកនាយក​រូបនោះ ពិតជា​ពេញចិត្ត​ភាពក្លាហាន និង​ភាពស្មោះត្រង់​របស់​យុវតី Zhang ខ្លាំង​មែនទែន​។​លោកនាយក​បាន​និយាយថា​៖“​ឡាន​ដែល​បានធ្វើ​ឲ្យ​ឆ្កូត​នោះ​គឺ​ម៉ាក Lexus ដែលមាន​តម្លៃ​ប្រហែល ៧០០ ០០០​យ័ន ប្រហែល ១០៦ ០០០​ដុល្លារ ហើយ​បើតាម​ការប៉ាន់ស្មាន ថ្លៃ​ជួសជុល​ស្នាម​ឆ្កូត​នោះ យ៉ាងហោចណាស់​ក៏​២ ០០០​យ័ន ប្រហែល ៣០០​ដុល្លារ ដែរ​។ គ្រួសារ​របស់​នាង​កំពុងមាន​បញ្ហា​ហិរញ្ញវត្ថុ​។ បើសិនជា​យើង​ឲ្យ​នាង​សង វា​ប្រៀបដូចជា​យក​អំបិល​ទៅ​លាប​នៅលើ​របួស​យ៉ាង​អ៊ីចឹង​។ ដូច្នេះ​ពួកយើង​មិន​ត្រឹមតែ​មិន​ឲ្យ​នាង​សង​ទេ ពួកយើង​ក៏បាន​ជួយ​នាង​ឲ្យ​រៀន​ដល់​ចប់​រយៈពេល​៤​ឆ្នាំ​ដោយ​ជោគជ័យ​ទៀតផង​”​។

​ក្រៅពី​ថ្លៃ​សិក្សា​ទាំង​៤​ឆ្នាំ និស្សិត​រូបនេះ​ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​នោះ​តែម្តង បើសិនជា​នាង​រៀន​ចប់ ហើយ​មាន​ចំណាប់អារម្មណ៍​ជាមួយ​ការងារ​៕


[wai id="6"]