បេះដូង​កំពុងតែ​ពុះកញ្ជ្រោល រឿង​អៀនខ្មាស់​ទុក​កៀនជញ្ជាំង​…​អូន​សុំ​បង​រៀបការ​..

សង្គមប្លែកៗ
0
326
…​សកម្ម​ភាព​ស្រី​ដណ្តឹង​ប្រុស​នៅតាម​ស្រុក​គេ​ពុំមែន​ជា​រឿង​ត្រូវ​សើចចំអក​អី​នោះទេ មានការ​គាំទ្រ​លើកទឹកចិត្ត​បន្ថែម​ប៉ុណ្ណោះ​។ គ្រាន់តែ​ស្រី​ដណ្តឹង​ប្រុស​យូរៗ​ឃើញ​លេចចេញ​នូវ​ព័ត៌មាន​មួយៗ​ទេ​…​មិន​ដូចជា​ប្រុស​ដណ្តឹង​ស្រី កើតឡើង​សឹង​រាល់ថ្ងៃ​។​កាលពីពេល​ថ្មីៗ​នេះ នារី​ម្នាក់​នៅក្នុង​ប្រទេស​ហ្វីលីពីន បាន​លុតជង្គង់​សុំ​មិត្ត​ប្រុស​រៀបការ នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង ដែលមាន​មនុស្ស​ជាច្រើន​។ ​នារី​រូបនេះ​មានឈ្មោះ Ulvic Berdecen ហើយ​មិត្ត​ប្រុស​របស់​នាង​មាន​ឈ្មោះថា Cheska Galves​។ ពួកគេ​ទាំងពីរ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​គ្នា​អស់​រយៈពេល​១​ឆ្នាំ​មកហើយ​។ នៅក្នុង​ថ្ងៃ​ដ៏​ពិសេស​នោះដែរ លោក Cheska បាន​អញ្ជើញ​ក្រុមគ្រួសារ​ទាំងសងខាង​មកជួបជុំ ដើម្បី​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយគ្នា​ធម្មតា​ប៉ុណ្ណោះ​។ យោងតាម​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញថា ខណៈពេល​កំពុង​ទទួល​អាហារ ស្រាប់តែ​បទ​ចម្រៀង​ដ៏​លន្លង់លន្លោច​បាន​រំពង​ឡើង ហើយ​ក៏មាន​បុគ្គលិក​៣​នាក់​បាន​ហុច​ផ្កាកូឡាប​ទៅកាន់​លោក Cheska​។ រំពេច​នោះ នាង Ulvic បាន​ដើរ​ចេញមក ហុច​ផ្កាកូឡាប​មួយទង​ទៀត​ទៅកាន់​លោក Cheska ហើយ​យក​ប្រអប់​ចិញ្ចៀន​ចេញ និង​លុតជង្គង់​សុំ​រៀបការ​។ លោក Cheska បាន​និយាយថា​យល់ព្រម ទាំង​ដែល​រូបគាត់​កំពុង​ស្រ​ឡាំ​កាំ​ង​។ ទិដ្ឋភាព​ដ៏​កម្រ​បានឃើញ​មួយ​នេះ បានធ្វើ​ឲ្យ លោក Cheska និង​ក្រុមគ្រួសារ​ទាំងសងខាង ព្រមទាំង​ភ្ញៀវ​នៅក្នុង​ភោជនីយដ្ឋាន​រំភើប​ស្ទើរតែ​ទប់ទឹក​ភ្នែក​មិន​ជាប់​រៀងៗ​ខ្លួន​។ ​ជុំវិញ​វីដេអូ​ខាងលើនេះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​មាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ​១.៨​លាន​ដង​ឯណោះ​៕