កំពុងតែ​រាំ​គ្រវីគូទ​…​ដូច​សេះ​នៅលើ​វាលស្មៅ​ម្តា​យមក​ទាន់ ប្រិយមិត្ត​ឃើញ​ហើយ​ប្រាកដជា​ឃី​ក​..​ឃី​ក​!

សង្គមប្លែកៗ
0
262
…​ឃើញ​ម៉ាក់​ចេញទៅ​ក្រៅ​ផ្ទះ​…​ក្មេងស្រី​ច្រ​ម៉ក់​២​នាក់​នេះ​បាន​ស្ទុះភ្លែត​ចូលក្នុង​បន្ទប់ ចាក់​បទ​ចំរៀង​ហើយ​រាំ​ញាក់​គ្រវីគូទ​យ៉ាង​សប្បាយ​ក្អាកក្អាយ​។ ខណៈពេល​កំពុង​ស្លុង​ទៅដោយ​អារម្មណ៍​សប្បាយរីករាយ ប្រឹង​គ្រវីគូទ​ទៅតាម​ចង្វាក់ភ្លេង ស្រាប់តែ​ទ្វា​បន្ទប់​របើក​ឃ្វាំ​ង​…​កូនៗ​ស្រែក​យ៉ៃ​…​។​វីដេអូ​ឃ្លី​ប របស់​ក្មេងស្រី​វ័យ​ជំទង់​២​នាក់​ជនជាតិ​អេ​ស្ប៉ា​ញ កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម រហូត​អាចធ្វើ​ឲ្យ​អ្នកទស្សនា​ផ្ទុះសំណើច ក្រោយ​ពួកនាង​ត្រូវ​ម្តាយ​តាម​ទាន់ ដោះ​ស្បែកជើង​វ៉ៃ​ក្បាល ខណៈពេល​កំពុងតែ​សំងំ​រាំក្បាច់​គ្រលែង​ស្ទើរ​ដាច់​ចង្កេះ ។​ ​បើតាម​វីដេអូ​ឃ្លី​ប ដែល​ត្រូវបាន​បង្ហោះ​ចែកចាយ​លើ​អ៊ី​ន​ធើ​ណែ​ត បានបង្ហាញ ពី​សកម្មភាព​របស់​នា​រី​វ័យ​ជំទង់​ទាំង​២​នាក់​ខាងលើនេះ កំពុងតែ​រាំ ញាក់​គូទ​) ដែលមាន​ការពេញនិយម​ខ្លាំង​នៅ​អឺរ៉ុប យ៉ាង​ស៊ី​អារម្មណ៍​បំផុត ទៅតាម​ចង្វាក់ភ្លេង នៅមុខ​កា​ម៉េ​រា​ដែល​ពួកនាង​បាន​ថត​ក្នុង​បន្ទប់​។​ប៉ុន្តែ ការចាប់ផ្តើម​មិនទាន់​ទាំង​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់តែ ម្តាយ​របស់​ពួកនាង​បើកទ្វារ​បន្ទប់​ចូលមក ឃើញ​សភាព​បែបនេះ ខឹង​ស្ទុះ​ដោះ​ស្បែកជើង ទៅ​វ៉ៃ​ក្បាល​ពួកនាង​តែម្តង ទាំង​ដៃ​កណ្ដៀត​កន្ត្រក​ខោអាវ​ជាប់​។​ក្នុងនោះ គេ​បានឮ​សូរសំឡេង ក្មេងស្រី​ជំទង់​នៅ​ដើម​ទ្វារ ស្រែក​ទាំង​ភ្ញាក់​និង​ភ័យ​ស្លន់ស្លោ ពេលដែល​ត្រូវ​ម្តាយ​នាង​វ៉ៃ ខណៈដែល​ក្មេងស្រី​ជំទង់​មួយរូប​ទៀត ក៏បាន​ស្ទុះ​ទៅ​ចុច​បិទ​ការថត​វីដេអូ​ឃ្លី​ប​របស់​ពួកនាង​ផងដែរ​។​ គួរ​ឲ្យ​ដឹងផង​ដែរ​ថា បន្ទាប់ពី​វីដេអូ​ឃ្លី​ប​នេះ ត្រូវបាន​បង្ហោះ​ចែកចាយ អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន បាន​សម្ដែង​ការហួសចិត្ត និង​អស់សំណើច​យ៉ាងខ្លាំង នូវ​អ្វីដែល​បានកើត​ឡើង​នេះ ៕