ប្រាកដ​ជាមាន​អ្នក​ស្តាយ​…​អាយុ​ច្រើន​បន្តិច​ហើយ​ម៉េច​មិន​ស្រវារ​ប្រាក់​ខ្ទង់លាន​ដុល្លារ រស់​ជា​សេដ្ឋី​បន្ត​រស់នៅ​ជា​កសិករ​កណ្តាល​ក្រុង​បាងកក​ទៅវិញ​!

សង្គមប្លែកៗ
0
315
…​មនុស្ស​យើង​មានចិត្ត​មិន​ដូចគ្នា​នោះទេ អ្នកខ្លះ​គ្រាន់តែ​ដី​បាន​ថ្លៃ​លក់​ភ្នែក​ទៅវិញ​កន្លែង​ផ្សេង​សល់​លុយ​សង់ផ្ទះ​ថ្មី​ច្រឺ​ង​…​ទិញ​ឡាន​ជិះ​យ៉ាង​សង្ហា ដើរចូល​ហាង​ផឹកស៊ី ធ្វើខ្លួន​តាមបែប​មនុស្ស​សម័យ​អ៊ិន ធឺ​ណែ​ត​។ អ្នកខ្លះ​លក់​ដី យកប្រាក់​មករក​ស៊ី​បង្កើន​ទ្រព្យ​ដូច​ដាក់ចុះ ដុះ​ឡើង​ក្លាយជា​សេដ្ឋី​។ ចំណែក​អ្នក​ខ្លះទៀត​ទោះបីជា​ដី​គេ​ឲ្យ​ថ្លៃ​កប់​ពពក អត់​លក់​យកប្រាក់​ទៅ​អភិវឌ្ឍន៍​ជីវិត​រស់នៅ នៅ​កន្លែង​ផ្សេង​ឲ្យ​ខ្ពស់​មុខ​ខ្ពស់​មាត់​នោះទេ សុខចិត្ត​រស់នៅក្នុង​ជីវភាព​សាមញ្ញ​ធម្មតា ដែល​គេ​ហៅ​អត់​ដើរ​ទាន់សម័យ​រុងរឿង​។​ដូចជា​បុរស​ម្នា​ក់នៅ​ប្រទេស​ថៃ មាន​ដី​កេរ ៥០​រៃ​នៅ​ក្រុង​បាងកក ដែល​អ្នកវិនិយោគ​តាម​ទិញ​ឱ្យ​ថ្លៃ​សរុប​ដល់​ទៅ ៤៧​លាន​ដុល្លារ តែ​មិន​ព្រម​លក់​ទេ សុខចិត្ត​បន្តធ្វើ​ស្រែចម្ការ​ដូច​ពីមុន​។​ បើតាម​ប្រភពព័ត៌មាន​របស់​ប្រទេស​ថៃ បានឱ្យដឹងថា ដី​ដែល​គេ​តាម​ទិញ​នោះ មាន​ទំហំ​សរុប ៥០​រៃ ស្មើនឹង ៨​ហិកតា​។ អ្នកវិនិយោគ​បាននាំគ្នា​ឱ្យ​ថ្លៃ​ដី​នោះ រហូតដល់ ៣០​លាន​បាត​គឺ​ប្រមាណ ៩៤​ម៉ឺន​ដុល្លារ ក្នុង​មួយ​រៃ ដោយសារ​ពួកគេ​មើលឃើញ​តំបន់​នោះ ព័ទ្ធជុំវិញ​ដោយ​ទីប្រជុំជន មាន​ផ្លូវ​ខ្វាត់ខ្វែង ហើយ​មានបំណង​ទិញ​ដី​នោះមក​សង់​ជា​អគារ និង​វិឡា​ផ្សេងៗ​។​ម្ចាស់​ចម្ការ និង​ដីស្រែ​នៅ​ក្រុង​បាងកក​ម្នាក់នេះ ឈ្មោះ Somphote Thapcharoen អាយុ ៦០​ឆ្នាំ​។ បុរស​ចំណាស់​រូបនេះ ជា​អតីត​អ្នកស្រាវជ្រាវ​ផ្នែក​កសិកម្ម​។ ប៉ុន្តែ ឆ្នាំ​២០១៤ លោក​និង​ប្រពន្ធ បានសម្រេច​ចិត្ត​លាឈប់​ពី​ការងារ បោះបង់​ប្រាក់កម្រៃ​ប្រមាណ​រួមគ្នា​សរុប ៣​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ រួច​ក៏​បើ​កសិដ្ឋាន​ចម្រុះ​មួយ​នៅ​កណ្ដាល​ក្រុង​បាងកក​តែម្ដង​។​ដី​ដ៏​ធំ​នោះ គឺជា​កេរ​បន្សល់ទុក​ពី​ឪពុក​របស់លោក ហើយ​លោក​បាន​ស្រលាញ់​កសិកម្ម​ដូច​ឪពុក និង​ធំធាត់​បើកភ្នែក​មកជា​មួយ​ធម្មជាតិ​បែបនេះ​។ លោក​បានចាប់ផ្ដើម​ដាំ​ដំណាំ​ជាច្រើន​ប្រភេទ មាន​ទាំង​ស្រូវ ស្វាយ ជីក​ស្រះ​ចិញ្ចឹម​ត្រី ដាំ​បន្លែ​ច្រើន​មុខ​។ ក្រោយមក លោក​ក៏បាន​បើក​ភោជនីយដ្ឋាន​មួយ​នៅ​កសិដ្ឋាន​ផ្ទាល់ ដោយ​ប្រើប្រាស់​បន្លែ​ធម្មជាតិ ដែល​លោក​ដាំ​ដោយ​ផ្ទាល់ដៃ​តែម្ដង​។​នៅពេល​សួរថា ហេតុអ្វី​គេ​ឱ្យ​ថ្លៃ​ប៉ុណ្ណឹង លោក​មិន​ព្រម​លក់​ធ្វើ​អ្នកមាន​? លោក Sompoch បាន​និយាយថា ឱ្យ​លោក​សប្បាយ​ជាមួយ​លុយ​ដូចម្ដេច បើ​ចិត្ត​លោក​មាន​ក្ដី​សុខ​ជាមួយ​ការធ្វើ​ស្រែចម្ការ ស្ទូចត្រី ដាំ​ផ្កា​ទៅហើយ​។ បើ​គ្មាន​បរិយាកាស​បែបនេះ ទោះ​គំនរ​មាសប្រាក់ ក៏​មិនអាច​ធ្វើឱ្យ​លោក​សប្បាយ​ដែរ​។ ដូចនេះហើយ ទើប​លោក​ចង់​ប្រើ​ដី​នេះ ដើម្បី​កម្សាន្ត​ក្នុង​ជីវិត​សាមញ្ញ​របស់លោក​។ អ្នកចម្ការ​រូបនេះ​ថែមទាំង​និយាយទៀតថា សម្រាប់​គេ​បើ​គិតថា​សប្បាយ​ព្រោះ​លុយ ជា​រឿង​របស់គេ ព្រោះ​ក្ដី​សុខ​របស់​មនុស្ស​មិន​ដូចគ្នា​ទេ​។​ ​លោក Somphote Thapcharoen ប្រាប់ថា នៅ​ថ្ងៃ​អនាគត លោក​មានបំណង​ប្រាថ្នា​បើក​ជា​បន្ទប់​សម្រាប់​ស្នាក់នៅ​តាមបែប​ស្រុកស្រែ ទទួលយក​បទពិសោធ​ន៍​ធម្មជាតិ​ពិតៗ​នៅលើ​កសិដ្ឋាន ៥០​រៃ​របស់លោក ដែល​នៅ​កណ្ដាល​ក្រុង​បាងកក មិនចាំបាច់​ធ្វើដំណើរ​ទៅណា​ឆ្ងាយ​៕