ឆ្កែ​ភ្នែក​១​ដូច​ក្នុង​រឿងព្រេង​បានកើត​នៅ​ភាគ​កណ្តាល​ប្រទេស​ថៃ​

សង្គមប្លែកៗ
0
408
​កូន​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​ក្បាល​នេះ គឺជា​សត្វ​ឆ្កែ​ដូច​ក្នុង​រឿងព្រេង​ដែល​ពេលនេះ​វា​មានជីវិត​ពិតប្រាកដ ក្រោយពេល​វា​កើតមក​មាន​ភ្នែក​មួយ​នៅ​កណ្តាល​ថ្ងាស​របស់​វា នៅ​ភាគ​កណ្តាល​ប្រទេស​ថៃ​។​កូន​ឆ្កែ​ដ៏​ចម្លែក​នេះ មានឈ្មោះ​ក្រៅ​ហៅថា អា Kevin ដោយ​វា​មាន​ភ្នែក​មួយគត់​នៅ​កណ្តាល​ក្បាល​របស់​វា ហើយ​និង​មាន​រន្ធ​ច្រមុះ​តែមួយ​ដូចគ្នា ជាមួយនឹង​បបូរមាត់​ធំៗ​ចំនួន​២ ពោលគឺ​វា​ដូច​ស្វា​ជាជាង​ដូច​ឆ្កែ​។​ ​ចំណែក​មេ​រប​ស់វា ហៅ​មី Aspin ជា​ឆ្កែ​បង្កាត់​ពូជ​ជាមួយ​ឆ្កែ​ហ្វីលីពីន ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះទេ ថា​តើ​បា​របស់​វា​គឺជា​អ្វី​។​ប៉ុន្តែ​ចាប់តាំងពី​ពេល​វា​កើត​កាលពី​ព្រឹក​ថ្ងៃអាទិត្យ អា Kevin មាន​សុខភាព​រឹងមាំ ហើយ​បច្ចុប្បន្ន​វា​បៅ​ទឹកដោះគោ​ជា​រៀងរាល់ថ្ងៃ​។​តាម​ធម្មតា ឆ្កែ​បង្កាត់​ពូជ​របស់​អា Kevin អាចរ​ស់បាន​ប្រហែល​១៤​ឆ្នាំ ប៉ុន្តែ​សម្រាប់​កូន​ឆ្កែ​មួយ​ក្បាល​នេះ អាយុ​របស់​វា​ប្រហែលជា​តិចជាង​នេះ ដោយសារតែ​ពិការភាព​របស់​វា​។​ស្រប​ពេលដែល​សត្វ​ឆ្កែ​ដ៏ទៃទៀត អាច​បត់បែន​នឹង​ជីវិត​ជាមួយនឹង​ភ្នែក​ម្ខាង​បាន​នោះ ភាព​ខុសពី​ប្រក្រតី​របស់​អា Kevin ដែលមាន​ច្រមុះ​តែមួយ វា​នឹង​បង្កបញ្ហា​ច្រើន​ដល់​ជីវិត​របស់​វា​។​ដោយឡែក ម្ចាស់​ឆ្កែ បាន​និយាយថា ភាគច្រើន​នៃ​ករណី​ចម្លែក​បែបនេះ មិន​ថា ឆ្កែ ជ្រូក និង​ពពែ​ទេ គឺ​ពួកវា​មិនអាចរ​ស់បាន​ជាង​១​សប្តាហ៍​នោះឡើយ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ វីដេអូ​ដែល​បានបង្ហាញ ឃើញ​កូន​ឆ្កែ​ភ្នែក​មួយ​នេះ កំពុង​ប្រលែង​លេង​ជាមួយនឹង​មេ​រប​ស់វា បងប្រុស អា Mah របស់​វា និង​ម្ចាស់​របស់​វា គឺ​លោក Somjai Phummaman អាយុ​៤៥​ឆ្នាំ និង​អ្នកស្រី Amphan អាយុ​៤៩​ឆ្នាំ នៅក្នុង​ផ្ទះ​របស់​ពួកគេ​។​លោក Somjai ដែលជា​បុ​គ្ក​លឹក​បម្រើ​ការងារ​រដ្ឋ បាន​និយាយថា គាត់​បាន​ស្លៀកពាក់​ឲ្យ​វា ពេល​គាត់​ឃើញ​មេ​ឆ្កែ​របស់លោក កើត​បានកូន​២​ក្បាល គឺ​អា Kevin និង​អា Mah ។ លោក​បានដាក់​វា​ទៅក្នុង​កន្ត្រក ដើម្បី​ឲ្យ​វា​កក់ក្តៅ ៕