រំភើប​ដល់​ហូរ​ទឹកភ្នែក​…​ក្រោយពី​ទទួលបាន​មកវិញ​នូវ​កម្រង​រូបភាព​នៃ​ពិធី​បុណ្យសព​របស់​ប្រពន្ធ​

សង្គមប្លែកៗ
0
421
…​ចោរ​បានគាស់​ផ្ទះ​លួច​យកលុយ​កាក់​ស្ទើរ​អស់រលីង​តែ​បុរស​ដែលជា​ម្ចាស់ផ្ទះ ហាក់​កុំ​សូវ​ជា​ស្តាយ​ប៉ុន្មាន​នោះទេ​…​អ្វីដែល​លោក​សោកស្តាយ​បំផុត​នោះ​គឺ​កាមេរ៉ា​មួយគ្រឿង​ដែលមាន​តម្លៃ​ត្រឹម​១០០០​ដុល្លារ​ប៉ុណ្ណោះ​។ ក្រោយពី​ដេក​កើតទុក្ខ​នឹក​សោក​ស្តាយស្រណោះ​ទៅដល់​កាមេរ៉ា​អស់​ជាង​១​ឆ្នាំ​នៅ​ថ្ងៃមួយ​ម្ចាស់ផ្ទះ​រូបនេះ​អរ​ស្ទើរ​លោត​កញ្ឆោង​ដ្បិត​ការ​មេ​រ៉ា​ដែល​បាត់​នោះបាន​វិល​មករ​កលោក​វិញ​…​។​ ​លោក Dave ជនជាតិ​អាមេរិក​បាន បាត់បង់​ប្រពន្ធ​របស់គាត់​ឈ្មោះ Erica ដោយសារ​ជំងឺមហារីក បន្ទាប់ពី​រៀបការ​បាន​ពីរ​ឆ្នាំ​។ អ្វីៗ​ទាំងអស់​ដែល​គាត់​នៅ​សេះសល់​គឺ​ការចងចាំ​ដែលមាន​នៅក្នុង​រូបភាព ដែល​គាត់​ថត​ជាមួយ​នាង​និង​រូបភាព​ខ្លះ​នៃ​បុណ្យសព​នាង ដែល​លោក Dave ថត​ដោយ​ផ្ទាល់ដៃ​។ ប៉ុន្ដែ​វា​ត្រូវបាន​ចោរលួច​យកទៅ​បាត់ ហើយ Dave គ្មាន​សង្ឃឹមថានឹង​រក​ឃើញ​វា​ត្រឡប់មកវិញ​នោះឡើយ ។​លោក​Dave និង Erica រៀបការ​ក្នុង​ឆ្នាំ ២០០៩ ប៉ុន្តែ មិនយូរប៉ុន្មាន​នាង Erica ចេះតែ​ក្រដាស ក៏មាន​មន្ទិលសង្ស័យ​ខ្លួនឯង ហើយ​នាង​បាន​ទៅ​ស្កែ​ន CT ឃើញ​មាន​មហារីក​ខួរក្បាល​។​លទ្ធផល​នេះ​បាន​បំផ្លាញ​សុភមង្គល​ប្ដី​ប្រពន្ធ​មួយគូ​នេះ ប៉ុន្ដែ​នាង Erica នៅតែ​បន្ត​មង្គលការ​ជាមួយ​បុរស​ជាទី​ស្រឡាញ់​របស់​នាង​ឱ្យ​ទាល់តែ​បាន​។ រហូតដល់​ខែធ្នូ​ឆ្នាំ ២០១១ នាង​បាន​លាចាក​លោក​។ ហើយ Dave គ្មានអ្វី​នៅសល់​ក្រៅពី​ពេលវេលា​ចុងក្រោយ​នៅ​ជាមួយ​នាង និង​រូបថត​អនុស្សាវរីយ៍​ដែល​ថត​បាន​ជាង ៣០០ ប៉ុស្តិ៍​ក្នុង​កាមេរ៉ា Cannon នោះឡើយ​។ ក្រោយមក​ឆ្នាំ ២០១២ មាន​ចោរ​គាស់​ផ្ទះ​លោក ដោយបាន​លួច​កាមេរ៉ា និង​របស់​មានតម្លៃ​ផ្សេងទៀត​។​ថ្ងៃមួយ​លោក​ប៉ូលិស Paul McClaskey និង Jerry Verdugo បាន​ទៅ​ឆែកឆេ​ផ្ទះមួយ​ជា​សម្បុក​ចោរ និង​បាន​រឹប​អុស​វត្ថុ​ជាច្រើន​។ ហើយ​ពួកគេ​បានឃើញ​កាមេរ៉ា​នោះ​ក្នុងផ្ទះ​ជនល្មើស និង​ភ្លាមៗ​បាន​បើក​កាមេរ៉ា​នោះ​ឃើញ​មាន​រូបភាព​បុណ្យសព​។​ក្នុង​រូប​មាន​មនុស្ស​ច្រើនណាស់ ប៉ូលិស​មិនដឹងថា​ម្នាក់​ណា​ក្នុង​រូបនោះ​ជា​ម្ចាស់​កាមេរ៉ា​នោះទេ​។ ប៉ុន្ដែ​ពួកគេ​បានឃើញ​ផ្ទះ​ពណ៌​ខៀវ​មួយ​ក្នុង​រូបថត​ស្ថិតនៅ​ជិត​តំបន់​ដែល​ប៉ូលិស​ធ្លាប់​ស្គាល់​។ ក្រោយ​ស្វែងរក​អស់​មួយឆ្នាំ ពួកគេ​មិនឃើញ​មានផ្ទះ​ពណ៌​ខៀវ​ឡើយ រហូតដល់​អ្នកស្រុក​ម្នា​ក់បាន​ប្រាប់​ពួកគេ​ថា​ផ្ទះ​នេះ​បាន​ដូរ​ពណ៌​ថ្មី ហើយ​ម្ចាស់ផ្ទះ​នេះ​បាន​បាត់បង់​ភរិយា​ដោយសារ​កើត​ជំងឺមហារីក​។​ ប៉ូលិស​ជឿជាក់ថា​បាន​រកឃើញ​ម្ចាស់​របស់​កាមេរ៉ា​។ លោក Dave សឹង​មិន​ជឿ ថា​ប៉ូលិស​អាច​រកឃើញ​កាមេរ៉ា​របស់គាត់​ទេ​។ ហើយ​ពេលនោះ​គាត់​បានចាប់ផ្ដើម​បើក​កាមេរ៉ា​នោះ ទឹកភ្នែក​ក៏​ចាប់ផ្ដើម​ស្រក់​ពេញ​ថ្ពាល់​នៅពេល​ឃើញ​រូប​បុណ្យសព​ប្រពន្ធ​គាត់​។ គាត់​បាន​និយាយថា "​ពេល​បាន​វា​ត្រឡប់មកវិញ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ប្រពន្ធ​ខ្ញុំ​កំពុង​សម្លឹងមើល​មក​ខ្ញុំ​អ៊ីចឹង​"៕