សងសឹក​ដោយ​គំនិត​ឆ្លាត​វៃ​…​ធ្វើជា​អត់​ស្គាល់​កូន​តែ​លួចខ្សឹប​ប្រាប់​ប៉ូលិស​…​ក្របួច​បាន​ជន​អន្ធពាល​មួយ​សំបុក​

សង្គមប្លែកៗ
0
271
…​ខណៈដែល​កូនប្រុស​បាត់ទៅ​ច្រើន​ឆ្នាំ​ស្រាប់តែ​ជួប​មុខ​គ្នា​ស្ត្រី​ជា​ម្តាយ​រំភើបចិត្ត​ណាស់​ស្ទើរតែ​ស្ទុះ​ទៅ​អោប​ប្រ​សោ​ប​កូន​…​តែ​ភ្លាមនោះ​នាង​បានកើត​មាននូវ​គំនិត​មួយ​ក្នុង​ចិត្ត ក៏​ធ្វើជា​មិន​ស្គាល់​កូន​…​។ ដំបូង​នាង​ត្រូវគេ​រិះគន់​សឹង​កក្រើក​ហ្វេ​ស​ប៊ុ​ក លុះដល់​ចុងបញ្ចប់​មតិ​ពោល​សរសើរ​ហោះ​មក​យ៉ាង​រពុយ​ដូច​ព្រិល​ធ្លាក់​។​នារី​ចិន​ម្នាក់​ឈ្មោះ DIEM ក្រោយពេល​រៀបការ​ក៏​បង្កើតបាន​កូនប្រុស​ម្នាក់ ។​គ្រួសារ​តូច​របស់​នាង​ពិតជា​សុភមង្គល​ណាស់ ប៉ុន្តែ​ឆាកជីវិត​ពិតជា​ពុំ​ខ្វះ​រឿង​…​ស្មាន​ពុំ​ដល់​ទេ ។​ពេល​កូនប្រុស​អាយុ​បាន ៦​ឆ្នាំ ថ្ងៃមួយ​ពួកគេ នាំគ្នា​ដើរលេង ក៏​ស្រាប់តែ​កូនប្រុស​សម្លាញ់​ត្រូវគេ​លួច​ចាប់​យកទៅ​បាត់ ។ ពួកគេ​ពិតជា​រន្ធត់ចិត្ត ដើររក​សព្វកន្លែង តែ​ពុំ​ឃើញ​សោះ ។​ … ៣​ឆ្នាំ​កន្លងផុត ថ្ងៃមួយ​នាង DIEM កំពុង​ដើរ​តាមផ្លូវ​ក៏​ឮស្នូរ​ហៅថា “​ម៉ែៗ​” នាង​ងាក​មក​ក្រោយ ក៏​ឃើញ​ក្មេង​សុំទាន​ម្នាក់ ស្លៀកពាក់រ​យ៉េ​រយ៉ៃ ខ្លួនប្រាណ​ប្រឡាក់ប្រឡូស​សុទ្ធតែ​ដី ហើយ​ស្រែកហៅ​… ម៉ែៗ មិន​ដាច់​ពី​មាត់ ។​៣​ឆ្នាំ​ហើយ​មែន តែ​នាង​ដឹង​ច្បាស់​ថា វា​គឺជា​កូន​របស់​នាង ប៉ុន្តែ​… ។​នាង​សម្រេចចិត្ត​ឆ្លើយតប​យ៉ាងខ្លី ៖ “​យី​! មកពីណា​ហ្នឹង ខ្ញុំ​ពុំមែន​ជា​ម្តាយ​របស់​ឯង​ទេ​!” ហើយក៏​ដើរចេញ​យ៉ាង​លឿន ។​ឃើញបែបនេះ ក្មេង​សុំទាន​រូបនោះ ស្រែកយំ​យ៉ាងខ្លាំងៗ​ថា ៖ ម៉ែ ! ហេតុអ្វី​ម៉ែ​មិន​ស្គាល់​កូន​អីចឹង​! ម៉ែ ម៉ែ​… ។​លុះ​១០​ថ្ងៃក្រោយ ប៉ូលិស​ក្រសោប​បាន​ក្រុម​ជួញដូរ​ក្មេង​១​ក្រុម​ធំ ហើយ​រំដោះ​បាន​ក្មេងៗ​ជាច្រើន ដែល​ត្រូវ​ពួកវា​ចាប់​មក​ឲ្យ​ដើរ​សុំទាន​ចិញ្ចឹម​ក្រុម​វា​ដែល ក្នុងនោះ​ក៏មាន​កូន​នាង DIEM ផងដែរ ។​ពេល​នោះឯង​ទើប​រឿង​ពិត​ត្រូវបាន​ទម្លាយ​ចេញ​គឺ​នាង DIEM ពិតជា​ដឹងថា ក្មេង​ថ្ងៃនោះ​ជា​កូន​របស់​នាង តែ​នាង​សម្រេចចិត្ត​សងសឹក​ពួកឧក្រិដ្ឋជន​ដែល​ពុំមែន​ធ្វើបាប​តែ​កូន​នាង​ម្នាក់​នោះទេ ។ មាន​ម្តាយ ឪពុក​ច្រើន​នាក់​ទៀត ក៏​រង​ការឈឺចាប់​ដូច​នាង​ដែរ ។ ដូច្នេះ​នាង​សម្រេចចិត្ត​ធ្វើ​មិន​ស្គាល់ តែ​នាង​បានរ​ត់ទៅ​រាយការណ៍​ឲ្យ​ប៉ូលិស​ចំពោះ​រឿងរ៉ាវ​នេះ​ក៏ដូចជា​ឃ្លាំមើល​ការពារ​កូន​នាង ។​ ​ពិតណាស់​! នាង​ជា​ម្តាយ​អស្ចារ្យ ហើយ​ពុំ​សម្រាប់តែ​កូន​ខ្លួន​ប៉ុណ្ណោះ​ទេ ។ ការឈឺចាប់​របស់​នាង​ប្រាកដជា​ធំធេង​ណាស់ ទើប​នាង​មាន​គោល​គំនិត​ចែករំលែក​សម្រាលទុក្ខរ​បស់​ម្តាយ​ដទៃទៀត​ដូចជា​រូបនាង ៕