ឃើញ​មុខគួរ​អាណិត​ណាស់ អត់​ដៃគូ​រួមមេត្រី​ទឹកមុខ​ស្អុយ​ប៉ែ​ដូច​មនុស្ស​ដែរ​តើ​!

សង្គមប្លែកៗ
0
334
…​ស្វា​ឈ្មោល​មួយ​ក្បាល​នេះ​គួរ​ឲ្យ​អាណិត​ដល់​រូប​វា​ខ្លាំងណាស់​ដែល​វា​ចេះ​មាន​អារម្មណ៍​តានតឹង​ស្រពាប់​ស្រពោន​ខណៈពេលដែល​វា​អត់​ដៃគូ​រួមមេត្រី​។ ស្វា​ឈ្មោល​គួរ​ឲ្យ​អាណិត​មួយ​ក្បាល​នេះ​រស់​នៅឯ​សួនសត្វ Tianjin ក្នុងប្រទេស​ចិន បានបង្ហាញ​មុខមាត់​ដូច​មនុស្ស​ពិបាកចិត្ត កំពុង​ជួបប្រទះ​នឹង​ការលំបាក ក្នុងការ​ស្វែងរក​ដៃគូ​បង្កាត់​ពូជ​។ ​ប្រភព​បាន​ឲ្យ​ដឹងថា ស្វា​ឈ្មោល​មួយ​ក្បាល​នោះ មាន​វ័យ​១៩​ឆ្នាំ និង​ជា​ប្រភេទ​ស្វា Margarita Capuchin​។ ស្វា​ប្រភេទ​នេះ គឺមាន​អត្តចរិត​ឈ្លានពាន ហើយ​ចូលចិត្ត​លេង​ភក់ និង​បោក​ផ្លែ​ដូង​ជាដើម​។ អ្នកថែរក្សា​សត្វ​ក្នុង​សួន បាន​និយាយថា​៖ «​ស្វា​ឈ្មោល​មួយ​ក្បាល​នោះ ត្រូវបាន​យកមក​រស់នៅក្នុង​សួនសត្វ​ចាប់តាំងពី​ក្នុង​ឆ្នាំ​២០០២​មកម្ល៉េះ​។ ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ វា​ធ្លាប់មាន​ដៃគូ​ចំនួន​២​មកហើយ ប៉ុន្ដែ​ត្រូវបាន​ស្លាប់​។ ក្នុង​ឆ្នាំ​២០១៦ ស្វា​ញី​ចំនួន​៣​ក្បាល ដែលជា​ប្រភេទ​ស្វា​ដូចគ្នា ត្រូវបាន​យកមក​រស់នៅក្នុង​សូន​សត្វ ប៉ុន្ដែ​មកទល់​បច្ចុប្បន្ននេះ ស្វា​ញី​ទាំង​៣​ក្បាល មិនទាន់​អាច​បង្កាត់​ពូជ​បាន​នៅឡើយ​ទេ​។ ​ប្រភព​បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅនេះ ស្វា​ឈ្មោល​មួយ​ក្បាល​នោះ ទទួលបាន​ប្រជាប្រិយភាព និង​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​អាច​ទាក់ទាញ​មនុស្ស​ជាង​១​ម៉ឺន​នាក់ មក​ចូល​ទស្សនា​ក្នុង​សួនសត្វ​។ បុគ្គលិក​ក្នុង​សួនសត្វ​ទាំងអស់​គឺ​មើលថែ​វា​ធម្មតា បើទោះបីជា​វា​មានមុខមាត់​ខុសប្លែក​ពី​ស្វា​ដទៃទៀត​ក៏ដោយ​។ ចំពោះ​ស្វា​ប្រភេទ Margarita Capuchin អាច​រស់​នៅបាន​ចាប់ពី​២៥​ឆ្នាំ រហូតដល់​៣០​ឆ្នាំ​៕