ធ្លាប់តែ​ជា​ស្តេចសត្វ​ព្រៃ​តែ​ពេលនេះ​សត្វ​តោ​មួយ​ក្បាល​ត្រូវបាន​ហ្វូង​ក្របី​ជាង​១០០​ក្បាល​ដេញ​ផាស់​ក្រ​ញ៉ាំ​រហូតដល់រ​ត់ទៅ​លាក់ខ្លួន​នៅលើ​ដើមឈើ​

សង្គមប្លែកៗ
0
440
សត្វ​តោ​ភ័យ​ស្លន់ស្លោ​មួយ​ក្បាល​នេះ​ត្រូវបាន​ថត​ជាប់​នៅក្នុង​កាមេរ៉ា​អ្នកទេសចរ​ឥណ្ឌា​ម្នាក់​នៅ​ប្រទេស​កេ​ន​យ៉ា ពេល​វា​កំពុង​លាក់ខ្លួន​នៅលើ​ដើមឈើ ដើម្បី​រត់គេច​ចេញពី​ហ្វូង​ក្របី​ខឹងសម្បារ​ជាង​១០០​ក្បាល​។​សត្វ​តោ​មួយ​ក្បាល​នេះ បាន​ឡើងលើ​ដើម​អាកាស្យា ក្រោយពី​ត្រូវបាន​ហ្វូង​ក្របី​ប្រហែល​ជាង​១០០​ក្បាល​ដេញ​វ័​ដ្ត នៅក្នុង​ឧទ្យាន​ជាតិ Lake Nakuru ប្រទេស​កេ​ន​យ៉ា​។ សត្វ​តោ​បាក់ស្បាត​មួយ​ក្បាល​នេះ បានត្រឹមតែ​គ្រហឹម​ដាក់​ហ្វូង​ក្របី ពីលើ​ដើមឈើ ប៉ុន្តែ​ក្រោយ​មកវា​ក៏បាន​រអិល​ធ្លាក់​ពីលើ​មែកឈើ​ដោយសារតែ​ទម្ងន់​របស់​វា​។​ ​ថ្វីត្បិតតែ​តោ​មួយ​ក្បាល​នេះ មិនអាច​ឡើងទៅ​ខ្ពស់​យ៉ាងណាក្តី នៅ​ទីបញ្ចប់​ហ្វូង​ក្របី​ទាំងនេះ បាន​អស់​អារម្មណ៍​នឹង​តាម​វ័​ដ្ត​វា ហើយក៏​បាន​ដើរ​ចេញទៅ​អស់ ទុក​ឲ្យ​សត្វ​តោ​ដែល​ធ្លាប់តែ​ជា​ស្តេច​សត្វព្រៃ​មួយ​ក្បាល​នេះ ចុះ​ពីលើ​ដើមឈើ រួច​ក៏​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​។​លោក Neelutpaul Barua អាយុ​៣៩​ឆ្នាំ មកពី​ទីក្រុង​ម៉ុ​បៃ ប្រទេស​ឥណ្ឌា គឺជា​អ្នក​ថត​បាន​រូបភាព​ដ៏​គួរ​ភ្ញាក់ផ្អើល​ទាំងនេះ ខណៈពេលដែល​លោក​បាន​មកលេង​ឧទ្យាន​ជាតិ Lake Nakuru ។​លោក Barua បាន​និយាយថា ហ្វូង​ក្របី​ទាំងអស់នេះ បានបង្ហាញ​ពី​ភាព​អង់អាច​របស់​ពួកវា ដើម្បី​តតាំង​ជាមួយ​សត្វ​តោ ធ្វើ​ឲ្យ​សត្វ​តោ​រត់​បាតជើង​ស​ព្រាត ឡើង​ទៅលើ​ដើម​អាកាស្យា​។​ ​លោក​បន្តថា រឿង​ដែល​គួរ​ឲ្យ​អស់សំណើច​នោះ​ត្រង់​ថា សត្វ​តោ​មួយ​ក្បាល​នេះ ព្យាយាម​ឡើង​ខ្ពស់ តែ​មានអី​ធ្លាក់​ចុះក្រោម​វិញ ហើយ​ដោយសារតែ​វា​ដឹងថា វា​មិនអាច​នៅលើ​ដើមឈើ​បានយូរ​នោះ វា​បាន​ព្យាយាម​គ្រហឹម​ដាក់​ហ្វូង​ក្របី ដើម្បី​ឲ្យ​ពួកវា​ចេញទៅ​ឆ្ងាយ​៕