មើល​ពី​ចម្ងាយ​ស្មានតែ​ខ្លារខិន​…​លុះ​ដើរ​ត្រុនៗ​ចូល​ទៅជិត​ខ្មាស់​គេ​មែន​គ្រាន់តែ​អាវ​មួយ​សោះ

សង្គមប្លែកៗ
0
352
…​នឹក​ឡើង​ហួសចិត្ត​ចំពោះ​ទង្វើ​របស់​ខ្លួនឯង​ដែល​កាលពី​ដំបូង​ខំ​តែ​បោះជំហាន​ត្រុនៗ​ដូច​មនុស្ស​កំពុង​កើត​ជម្ងឺ​គ្រុនញាក់​សំដៅ​ទៅរក​ខ្លារខិន​មួយ​ក្បាល​ដែល​ដេក​ស្តូកស្តឹង​នៅលើ​ថ្នល់​ក្នុង​បំណង​ជួយសង្គ្រោះ​។ ប៉ុន្តែ​លុះ​ទៅដល់​ជិត ម្នាស់​ថ្លៃ​គ្រាន់តែ​ជា​អាវ​មួយ​ប៉ុណ្ណោះ​។ កាលពី​ព្រឹក​ថ្ងៃទី​3 កុ​ម្ភះ លោក Ben Billy វ័យ​៤០​ឆ្នាំ បានធ្វើ​ដំណើរ​ឆ្លងកាត់​ទីប្រជុំជន Hebden Bridge ហើយ​គាត់​ក៏បាន​ប្រទះឃើញ​ខ្លារខិន​មួយ​ក្បាល​ហាក់ដូចជា​រងរបួស​ដេក​លើផ្លូវ​ហើយ​ភ្លាមៗ​នោះ​គាត់​មានចិត្ត​ចូលទៅ​ជួយសង្គ្រោះ​។ លោក Ben Billy បាន​ឲ្យ​ដឹង ថា ដោយមាន​ចិត្ត​អាណិតអាសូរ គាត់​បាន​ឈប់​ឡាន​អែប​ម្ខាង​ផ្លូវ និង​ចេញទៅ​មើល​ទាំង​ភ័យញ័រ​ខ្លួន ព្រោះតែ​ខ្លាច​ខ្លារខិន​ក្រោក​ឡើង​ក្រញៅ​មុខ​របស់គាត់​។ តែ​នៅពេលដែល​គាត់​ដើរចូល​សន្សឹមៗ​កាន់តែ​ជិត​ទៅ ទើប​ដឹងថា​នោះ​មិនមែនជា​ខ្លារខិន​ឡើយ វា​គឺជា​អាវ​ក្រៅ​មាន​កន្ទុយ​ដែល​គេ​បោះចោល​ប៉ុ​ណ្ណោ​។ ​ក្រោយពី​ដឹង​ការពិត​រួចមក លោក Ben Billy ឈរ​សើច​ហួសចិត្ត​ម្នាក់ឯង និង​ចែករំលែក​រឿងរ៉ាវ​ខាងលើនេះ ទៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​៕                                                                 លោក Ben Billy