កុំ​តែ​បាន​វីរុស Corona​ជួយ កុំ​អី​នារី​ជនជាតិ​ចិន​វ័យក្មេង​ម្នាក់​ត្រូវ​បាត់បង់​ព្រហ្មចារី​របស់ខ្លួន​ឲ្យ​ទៅ​ជន​ល្មោភកាម​បាត់ទៅហើយ​

សង្គមប្លែកៗ
0
331
​នារី​ម្នាក់ អាច​គេច​ផុតពី​ក្រ​ញ៉ាំ​បិសាច​តណ្ហា ដោយ​ធ្វើជា​ក្អក និង​និយាយប្រាប់​ជន​ល្មោភកាម​ម្នាក់​នោះ​ថា នាង​ទើបតែ​វិលត្រឡប់​ពី​ទីក្រុង​អ៊ូ​ហាន ប្រទេស​ចិន ហើយ​និង​ឆ្លង​វីរុស​អ៊ូ​ហាន Corona​។​ក្រុមនគរបាល បាន​អះអាងថា ជនសង្ស័យ​មានឈ្មោះ Xiao អាយុ​២៥​ឆ្នាំ បាន​ចូលទៅក្នុង​បន្ទប់ដេក​របស់​នារីរ​ង​គ្រោះ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នៅ​ទីក្រុង Jingshan ប្រទេស​ចិន នៅ​ជិត​ចំណុច​ស្នូល​នៃ​ការផ្ទុះ​វីរុស​អ៊ូ​ហាន Corona​។​ ​ជន​ល្មោភកាម​ម្នាក់នេះ បាន​ព្យាយាម​ចាប់រំលោភ​នាង​ទាំង​កម្រោល ប៉ុន្តែ​នាង​បាន​និយាយប្រាប់​គាត់​ថា នាង​ទើបតែ​វិលត្រឡប់​ពី​ទីក្រុង​អ៊ូ​ហាន ហើយ​និង​បាន​ឆ្លង​វីរុស​នេះ​ទៅហើយ ហេតុដូច្នេះ​ហើយ​នាង​នៅផ្ទះ​ម្នាក់ឯង ដើម្បី​រស់នៅ​ដាច់ដោយឡែក​ពី​គេ​។​ជនរងគ្រោះ​ឈ្មោះ Yimou បាន​ធ្វើជា​ក្អក​ខ្លាំងៗ​ពេលដែល​នាង​ព្យាយាម​រុញ​ជន​ល្មោភកាម​ចេញ ពេលដែល​គាត់​កំពុង​ថើប​ញក់ញី​ត្រ​ង់ក​.​របស់​នាង​។​ជង​សង្ស័យ​មានការ​តក់ស្លុត​ជាខ្លាំង​ពេលឮ​នារី​រងគ្រោះ​អះអាង​បែបនេះ ហើយក៏​បានដាក់​មេ​ប្រូច​រត់​ផាស់​ក្រ​ញ៉ាំ​ទៅ​បាត់ ដោយបាន​ទាំង​លួច​ទូរស័ព្ទ និង​លុយ​៣.០៨០​យ័ន​ពី​នាង​។​មន្ទីរ​សន្តិសុខ​សាធារណៈ​ក្រុង Jingshan បាន​រៀបរាប់​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅតាម​ព័ត៌មាន​សង្គម ។​ដោយ​ពួកគេ​បាន​អះអាងថា ជ​នស​ង្ស័​ម្នាក់នេះ បានប្រគល់​ខ្លួន​ឲ្យ​ក្រុមនគរបាល ដោយ​មកជា​មួយ​ឪពុក​របស់គាត់ ក្រោយពេល​ក្រុមមន្ត្រី​បើក​ការ​ឆេ​ក​ឆេរ​ស្វែងរក​ចាប់ខ្លួន​ឧក្រិដ្ឋជន​នៅក្នុង​ទីក្រុង Pingba ដែល​ជិះ​រថយន្ត​ប្រហែល​៣​ម៉ោង​ពី​ទីក្រុង​អ៊ូ​ហាន​។​ឧក្រិដ្ឋជន​ម្នាក់នេះ បាន​សារភាព​ចំពោះ​ករណី​លួច​គាស់​ទ្វារ ប៉ុន្តែ​ពេល​មើលឃើញ​នារី​ម្នា​ក់នៅ​ម្នាក់ឯង​មើលទៅ​ដូចជា​ទំនង ក៏មាន​បំណង​ចង់​ចាប់រំលោភ​នាង​បែបនេះ​តែម្តង​។​ ក្រុមនគរបាល​និយាយថា ជនសង្ស័យ​បាន​បែកគំនិត ក្រោយពី​ឈ្លោះប្រកែក​គ្នា​ជាមួយ​គ្រួសារ​របស់គាត់ ហើយ​ពេលដែល​គាត់​អត់លុយ គាត់​ក៏បាន​លួច​គាស់​ផ្ទះ​នារី​រងគ្រោះ​តែម្តង​។ គាត់​បាន​ពាក់​ម៉ាស់ ពេល​ប្រព្រឹត្ត​បទឧក្រិដ្ឋ ប៉ុន្តែ​នារី​រងគ្រោះ អាច​ស្គាល់​ភិនភាគ​របស់គាត់ និង​ស្គាល់​សំឡេង​ជនសង្ស័យ​បាន​យ៉ាងច្បាស់​៕