មិត្តភក្តិរ​ត់បុ​កបាន​ត្រឹម​ដួល​អុកគូទ​ដល់​ធ្វើ​តម្រាប់​តាម​ជា​ល្បែង​សើច​សប្បាយ​មានអី​បុក​ផាំង​បែកខ្ចាយ​…​ចូលដេក​ពេទ្យ​

សង្គមប្លែកៗ
0
331
…​បុរស​ម្នាក់នេះ​ជា​ចៃដន្យ​បាន​រត់​ទៅបុក​ទ្វា​កញ្ចក់ ប៉ុន្តែ​ទំនងជា​កម្លាំង​មិន​ដល់​កញ្ចក់​មិន​ខ្ចី​ស្រាំ​ទើប​បុរស​នោះបាន​ត្រឹមតែ​ដួល​អុកគូទ​ប៉ុណ្ណោះ​។ ឃើញ​ដូច្នេះ​បុរស​ម្នាក់ទៀត​ដែលជា​មិត្តភក្តិ​បាន​រត់​វឹង​ពី​ចម្ងាយ​តម្រង់​មក​ទ្វា​កញ្ចក់​នោះដែរ​បំណង​ធ្វើ​តម្រាប់​តាម​លេងសើច​…​ប៉ុន្តែ​កញ្ចក់​បែក​ប្រាវ​…​ថែមទាំង​រងរបួស​ចូលដេក​ពេទ្យ​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ឯ​ណ្ណោះ​!​។​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​បាន​សម្ដែង​នូវ​ការ​អស់សំណើច​យ៉ាងខ្លាំង​ជុំវិញ​វីដេអូ​ឃ្លី​ប​មួយ ដែល​ត្រូវបាន​ថត​បង្ហោះ នូវ​សកម្ម​ភាពបុរស​ម្នាក់​សើចចំអក បន្ទាប់ពី​ឃើញ​មិត្តភក្ដិ​រត់​បុក​ទ្វារ​កញ្ចក់​ដួល​។ ​ប្រភព​បាន​ឲ្យ​ដឹងថា វីដេអូ​ឃ្លី​ប​នោះ​ត្រូវបាន​ថត​ចេញពី​កាមេរ៉ា​សុវត្ថិភាព​នៅ​អគារ​មួយកន្លែង ក្នុងប្រទេស​ចិន ដែល​ត្រូវគេ​យកទៅ​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​សង្គម ដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​។ យោងតាម​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញថា បុរស​ពាក់អាវ​ពណ៌​ស​.​ម្នាក់​បាន​រត់គេច​ពី​ការដេញ​ប្រលែង ពី​បុរស​ម្នាក់ទៀត​ដែលជា​មិត្តភក្ដិ​នឹង​គ្នា ប៉ុន្ដែ​ដោយ​មិនបាន​ចាប់អារម្មណ៍ បណ្ដាល​ឲ្យ​បុក​ទ្វារ​កញ្ចក់ ដួល​អុកគូទ​ទៅលើ​ឥដ្ឋ​។ ឃើញ​ដូច្នេះ មិត្តភក្ដិ​របស់គាត់​បា​ន​អស់សំណើច​យ៉ាងខ្លាំង​។ បន្ទាប់មក ក៏​ធ្វើ​ត្រាប់​តាម​ដោយ​រត់​ទៅបុក​ទ្វារ​កញ្ចក់ បណ្ដាល​ឲ្យ​បែក​ទ្វារ​កញ្ចក់​ភ្លាមៗ​។ ចំពោះ​វីដេអូ​នោះ មាន​អ្នក​ចូល​ទស្សនា​នៅលើ​បណ្ដាញ​សង្គម​រហូតដល់​ទៅ​២.៥​លាន​ដង​។ ទន្ទឹមនឹងនេះ​ក៏មាន​មហាជន​ខ្លះ​បាន​បញ្ចេញមតិ​បែប​លេងសើច​ថា​៖ «​បុរស​នោះ​គ្រាន់តែ​ចង់​បង្រៀន​មិត្ត​របស់គាត់​ក្នុងការ​បំផ្លាញ​ទ្វារ​កញ្ចក់​ប៉ុណ្ណោះ​។ «​ឥឡូវនេះ គាត់​ត្រូវ​ចំណាយលុយ​សង​ថ្លៃ​ខូ​ត​ខាត​ដោយសារ​ទង្វើ​ឡប់​របស់គាត់​។​» «​គាត់​នឹងមាន​ស្នាមរបួស ដើម្បី​ចងចាំ​មិនត្រូវ​សើចចំអក​ឲ្យ​មិត្តភក្ដិ​នៅ​ថ្ងៃក្រោយ​៕»