កិត្តិ​យក​ធ្លាក់​ដល់​ចំនុចសូន្យ​ហើយ​នាង​ផឹក​ស្រវឹង​ដេក​លើ​ថ្នល់​…​ឲ្យ​ប៉ូលិស​មក​អូស​ដូច​គល់ឈើ​

សង្គមប្លែកៗ
0
324
….​ស្ត្រី​វ័យក្មេង​ម្នាក់នេះ​ក្រោយពី​ស្វាង​ស្រា​មិនដឹង​ជា​ខ្មាស់​គេ​យ៉ាងណា​នោះទេ​…​ព្រោះ​កាលពី​ស្រវឹង​ប្រៀប​បានជា​តោ​ញី​មួយ​ក្បាល​យ៉ាង​អញ្ចឹង ស្រែក​ចេចចាច ចេញ​ក្បាច់គុន​អត់​មាន​ញញើតញញើម​អ្នកណាម្នាក់​ឡើយ សូម្បីតែ​ប៉ូលិស​ក៏​វ៉ៃ​ដែរ​។​ស្ត្រី​វ័យក្មេង​ម្នាក់​នៅក្នុង​ប្រទេស​ចិន បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​នាង​ត្រូវ​បានឃើញ​ដេក​ស្តូកស្តឹង នៅ​អែប​នឹង​ចិញ្ចើមផ្លូវ ហើយ​ត្រូវ​ប៉ូលីស​អូស​ដូច​គល់ឈើ​។​ ​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃ​កន្លងទៅនេះ អ្នកបើកបរ​តាក់ស៊ី​ម្នាក់ បានខ​ល​ហៅ​ប៉ូលីស​មក​អន្តរាគមន៍ បន្ទាប់ពី​ស្ត្រី​អ្នកដំណើរ​ម្នាក់នេះ​បដិសេធ​បង់ថ្លៃ​ឈ្នួល​ជិះ​រថយន្ត ២៧ យ័ន ។ ហើយ​បន្ទាប់ពី​ប៉ូលីស​បានមក​ដល់​កន្លែង​កើតហេតុ ពួកគេ​បាន​ចំនួន​ឃើញថា ស្ត្រី​រូបនោះ​និយាយ​ស្តាប់​គ្នា​ពុំបាន ដោយ​ស្រវឹងស្រា ។​ក្នុងអំឡុងពេល​សម្រុះសម្រួល នារី​វ័យក្មេង​នោះ ស្រាប់តែ​ដាល់​អ្នករត់​តាក់ស៊ី ប៉ុន្តែ ត្រូវបាន​ប៉ូលីស​បញ្ឈប់​សកម្មភាព​ហិង្សា​របស់​នាង​ផងដែរ ។ បន្ទាប់ពី​ធ្វើការ​បញ្ចុះបញ្ចូល នារី​រូបនេះ​បាន​យល់ព្រម​បង់ថ្លៃ​ឈ្នួល​ជិះ​រថយន្ត ២០ យ័ន ។ នៅពេល​អ្នករត់​តាក់ស៊ី​ទទួល​លុយ​ចាកចេញ នាង​ក៏​ស្ទុះ​ទៅ ដាល់ ប៉ូលីស ។ ហើយ ក៏បាន​ប្រាស​ខ្លួន​ដេក​ពាំង​ផ្លូវ​តាក់ស៊ី​ទៀតផង ។​ ​ដើម្បី​ចៀសវាង​ពី​រឿងរ៉ាវ​ចោទប្រកាន់​ណាមួយ ប៉ូលីស​ក៏បាន​ទាក់ទង​ទៅ​គ្រួសារ​របស់​នាង និង​សម្រេច​អូស​នាង​ឡើង​រថយន្ត​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស ដើម្បី​ឲ្យ​នាង​ស្ងប់ចិត្ត មុនពេល​ដោះស្រាយ​រឿងរ៉ាវ​ជា​ក្រោយ ៕