ស៊យ​មែន​ស្មានថា​ស្ងាត់​ល្អ​…​នាំ​សង្សារ​មក​អីៗ​ក្នុង​រោងកុន​ដូច​ហែក​ទ្រូង​ក្អែក​ចឹក​

សង្គមប្លែកៗ
0
376
…​ប្រុស​-​ស្រី​មួយគូ​នេះ​ដូចជា​ខ្វះ​កន្លែង​តែម្តង​ហើយ​កន្លែង​ស្ងាត់កំបាំង​ឯទៀត​មិន​ទៅរក​ទេ បែ​ជា​មក​ផ្អែមល្ហែម​អូន​-​បង​រោងកុន ត្រូវការ​មេ​រ៉ា​ថត​បាន​ទាំងអស់​។ ថ្មីៗ​នេះ ផ្ទុះ​ការភ្ញាក់ផ្អើល និង​ការរិះគន់​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម ក្រោយ​មានការ​បែកធ្លាយ​វីដេអូ​ឃ្លី​ប​មួយ ដែល​គូស្នេហ៍​ប្រុស​ស្រី​វ័យក្មេង​មួយគូ បាន​ប្រព្រឹត្ត​សកម្ម​ភាពមិន​សមរម្យ កំឡុងពេល​ទស្សនា​ខ្សែភាពយន្ត​ក្នុង​រោងកុន​មួយកន្លែង នៅក្នុង​ប្រទេស​ថៃ​។​ ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ឲ្យ​ដឹងថា ឃ្លី​ប​វីដេអូ​ដែលមាន​រយៈពេល​ប្រមាណ​ជាជាង​១​នាទី​នេះ ត្រូវបាន​បែកធ្លាយ​យកទៅ​បង្ហោះ​ចែកចាយ​លើ​បណ្តា ដែល បានបង្ហាញ​ពីស​កម្ម​ភាពមិន​សមរ​ម្យ​របស់​គូស្នេហ៍​វ័យក្មេង​មួយគូ បាន​ឱបថើប​លូកលាន់​គ្នា​យ៉ាង​ល្អូកល្អិន ហាក់​មិន​ខ្វល់​ពី​សុវត្ថិភាព​ខ្លួនឯង និង​ក្រសែភ្នែក​អ្នកទស្សនា​កុន​ដទៃ​ទៀ​តាំ​ឡើយ​។​ជុំវិញ ឃ្លី​ប​វីដេអូ​មួយ​នេះ មិន ត្រូវបាន​គេ​ដឹង​ប្រភព​លេច​ចេញពី​ខាង​ណា​ឲ្យ​ពិតប្រាកដ​នៅឡើយ​នោះទេ​។ ស្រប​ពេលដែល​អ្នក​និយម​លេង​បណ្តាញ​សង្គម​ជាច្រើន ក៏បាន​ធ្វើការ​រិះគន់​ចំពោះ​ការ​បែកធ្លាយ​នេះ​ជា​សាធារណៈ ហើយ​ក៏បាន​រិះគន់​ទៅលើ​គូស្នេហ៍​មួយគូ​នោះ​ដូចគ្នា ចំពោះ​សកម្មភាព​មិនគួរ​គប្បី​នេះ​ផងដែរ​។​ជុំវិញ​នឹង​នឹង​ករណីនេះ ខាង​រោងកុន​ក្នុងប្រទេស​ថៃ ក៏បាន​ធ្វើការ​ព្រមាន​ដល់​អ្នកទស្សនា​ទាំងអស់ ត្រូវ​រក្សា​ភាពថ្លៃថ្នូរ​របស់ខ្លួន ព្រោះថា​នៅ​រាល់​គ្រប់​បន្ទប់​រោងកុន​ទាំងអស់ គឺ​សុទ្ធសឹង​តែមាន​បំពាក់​នូវ​កាមេរ៉ា​សុវត្ថិភាព ដែល​សឹងតែ​មិន​ឲ្យ​អ្នក​ចូល​ទស្សនា​មើល​ដឹង ដោយ​នៅក្នុង​គោលបំណង​ដើម្បី​ធ្វើការ​តាមដាន ឬ​ត្រួតពិនិត្យ​អ្នកទស្សនា​កុន​ទាំងឡាយណា ដែល​បាន​ប្រព្រឹត្ត​ខុស ឬ​លួច​ថតចម្លង​រឿង​ដោយ​គ្មាន​ការអនុញ្ញាត ដែលជា​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​ច្បាប់​នៃ​រោងកុន​។​រាល់​គ្រប់​សកម្មភាព​ទាំងនោះ គឺ​ត្រូវបាន​ត្រួតពិនិត្យ​ដោយផ្ទាល់ ដោយ​បុគ្គលិក​នៅក្នុង​បន្ទប់ IT ។ ដូច្នេះ​អ្នកទស្សនា​កុន​ទាំងអស់ មិន​ត្រូវមាន​សកម្មភាព ឬ​ធ្វើ​អ្វី​ផ្ដេសផ្តាស​ស្រេច​តែ​ចិត្ត​ឯង​បាន​នោះឡើយ​។ ថ្វីបើ​ក្នុង​រោងកុន​ជាទី​ងងឹត​មួយ ប៉ុន្តែ​រាល់​សកម្មភាព​របស់​អ្នក គឺ​ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព ហើយ​បុគ្គលិក​ខាង​រោងកុន ក៏​នឹង​ដឹង​ពីអ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​នោះ​ផងដែរ​។ ប៉ុន្តែ​ទោះបី​ជាមាន​ករណី​លួច​ថតចម្លង​រឿង ឬ​ធ្វើ​សកម្មភាព​អ្វី​មិន​សមរម្យ​ក៏ដោយ ក៏​ខាង​រោងកុន​មាន​សិទ្ធិ​នៅក្នុង​ការរក្សា​ឃ្លី​ប​វីដេអូ​ទាំងនោះ ដោយ​ពុំ​ត្រូវបាន​យកទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះឡើយ​។​ ​គួរបញ្ជាក់​បន្ថែមថា គឺ​ស្ទើរតែ​ទាំងអស់​ទៅហើយ ដែល​នៅ​រាល់​គ្រប់​រោងកុន​មិន​ថា ក្នុង​ឬ​ក្រៅ​ស្រុក​ទេ គឺ​សុទ្ធ​តែមាន​បំពាក់​កាមេរ៉ា​សុ​ត្ថិ​ភាព​នៅក្នុង​បន្ទប់​នីមួយៗ ដើម្បី​ធ្វើការ​តាមដាន​សកម្មភាព​មិន​សមរម្យ​ណាមួយ​របស់​អ្នកទស្សនា ជាពិសេស​នោះ គឺ​ការ​លួច​ថតចម្លង​រឿង​របស់គេ​តែម្តង​៕