អូន​ស្មោះ​ចំពោះ​ប្រុស​បងអស់​ជាច្រើន​ឆ្នាំ​អត់​ដឹង​សោះ​ថា​ប្រុស​ថ្លើមថ្លៃ​ខ្លួន​មួយ​កំពុង​ជិះទូក​ពីរ​ត្រូវ​នាង​ដើម​វ៉ៃ​ប្រាវ​

សង្គមប្លែកៗ
0
784
    …​រឿង​វ៉ៃតប់ ទាត់​ធាក់​ដូច​ក្នុង​ខ្សែភាពយន្ត​ដែល​បង្ករ​ឡើង​ដោយ​ស្ត្រី​ជា​ប្រពន្ធដើម​ទៅលើ​ស្ត្រី​ដែលជា​គូ​កំណាន់​លួចលាក់​របស់​ប្តី​បាន​កើតឡើង​ច្រើន​រូបភាព​ណាស់​…​រហូត​មាន​ករណីខ្លះ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​និង​អ្នក​ជាប់គុក​។ ដែល​បញ្ហា​នេះ​សូម​ស្ត្រី​ទាំងឡាយ​ដែល​ជួប​នូវ​រឿងរ៉ាវ​លោក​ប្តី​ខ្លួន​មួយ​កំពុងតែ​ជិះទូក​ពីរ​កុំ​ប៉ះ​ដៃ​យកដៃ ប៉ះ​ជើង​យក​ជើង​ធ្វើ​ទៅលើ​ស្ត្រី​ជា​ប្រពន្ធចុង​របស់​ប្តី ពីព្រោះ​បើ​ទំ​ព​ក់វា​មិន​ទៅ ផ្លែ​ព្នៅ​ក៏​វា​មិន​ជ្រុះ​មក​ដី​ដែរ​។   ​ដូច​ករណី​ស្ត្រី​ម្នាក់នេះ​បាន​ផុង​ប្រាណ​ស្រឡាញ់​បុរស​ម្នាក់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដោយ​នាង​ពុំ​បានដឹង​ទាល់តែសោះ​ថា​បុរស​ម្នាក់នេះ​កំពុង​តែមាន​ប្រពន្ធ​នោះទេ​។ លុះដល់​នាង​ជួប​នូវ​រឿង​អាម៉ាស់​ទើប​នាង​ភ្ញាក់ខ្លួន​ព្រើត​!​។ តាមរយៈ​រូបភាព​ជាច្រើន​សន្លឹក​ត្រូវបាន​គេ​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេ​បុក និយាយ​អំពី​នារី​ស្រស់ស្អាត​ដែលជា​ស្ដ្រី​ជនជាតិ​វៀតណាម ម្នាក់​បាន​យកប្ដី​គេ រយៈពេល​ជាច្រើន​ឆ្នាំ​ទើប ប្រពន្ធដើម​គេ​ដឹង ហើយក៏​ចាប់​សម្រាត​ខោអាវ​អស់រលីង​ពី​ខ្លួន​។​រឿង​ស្រាត​ខោអាវ​មធ្យម​ទេ តែ​អ្វីដែល​រន្ធត់​បំផុត​នោះ​គឺ ប្រពន្ធដើម​បាន​យក ម្សៅ​ម្ទេស និង ទឹកត្រី​ចាក់​ស្រោច​ពេញ​ខ្លួនប្រាណ​នារី​រងគ្រោះ​តែម្ដង​។ មិនដឹងថា​នាង​ឈឺចាប់​យ៉ាងណា​នោះទេ​។​នារី​ដែល​រងគ្រោះ​ម្នាក់​នោះគេ​មិនបាន​ស្គាល់ឈ្មោះ​របស់​នាង​នោះទេ គ្រាន់តែ​ដឹងថា នាង​ជា ម្ចាស់​គ្លីនិក មួយកន្លែង នៅក្នុង​ខេត្ត Thanh Hoá ។​បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង​ស្ដ្រី​រងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ផងដែរ​។​   ​នៅពេលដែល​នាង​បាន​ធូរស្បើយ​ពីមុខ​របួស​នាង បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​របស់​នាង​ថា ស្អប់​មនុស្ស​ប្រុស​ម្នាក់នេះ​ខ្លាំងណាស់ ដែល​ធ្វើអោយ​នាង​ជួប​នៅ​ភាព​អាម៉ាស់មុខ​បែបនេះ​៕