ស្តាយក្រោយ​លោក​ចោរ​…​យក​អា​ស៊េរី​ទំនើប​មក​លួច​គោ​៣​ក្បាល បាបកម្ម​បែក​កង់​ក្រោយ​បោល​ចោល​រថយន្ត​

សង្គមប្លែកៗ
0
629
…​នៅ​ស្រុក​ខ្មែរ​រឿង​ចោរ​បើកឡាន​ដើរ​លួច​គោ​ដែល​អ្នកស្រុក​ព្រលែង​ឲ្យ​ស៊ី​ស្មៅ​នៅឯ​វាលស្រែ​បានកើត​ឡើងជា​រឿយៗ​រួចមកហើយ​អត់​ដែល​ចាប់បាន​ឡាន​នោះឡើយ​។ ដោយឡែក​រឿ​ចោរកម្ម បែបនេះ​នៅ​ស្រុក​គេ​ក៏មានដែរ​ថែមទាំង​ទំនើប​ជាង​ចោរ​ក្នុងស្រុក​យើង​ទៀតផង​គឺ​ប្រើប្រាស់​រថយន្ត​យ៉ាង​ទំនើប​តែ​ស៊យ​លួច​គោ​អត់​បាន​…​រថយន្ត​ជាប់អន្ទាក់ ម្ចាស់​រថយន្ត​គេចខ្លួន​រួច​មែន តែ​ប្រាកដជា​ដេក​យំ​ផឹក​ស្តាយ​រថយន្ត​តម្លៃ​ខ្ទង់សែន​ដុល្លារ ឯ​ណ្ណោះ​!​។​ ​សត្វ​គោ ៣ ក្បាល​ត្រូវបាន​គេ​ប្រទះឃើញ​ដេក​ក្នុង​រថយន្ដ​ទំនើប​មួយគ្រឿង​ម៉ាក Honda Odyssey ពណ៌​ខ្មៅ ពុំមាន​ស្លាក​លេខ ស្ថិតក្នុង​សភាព​ជាប់គាំង​ទៅមុខ​លែងរួច​ខណៈ​កង់​ក្រោយ​ផ្នែក​ខាងស្ដាំ បាន​បែក​។ យោងតាម​ស្នងការ​ប្រចាំ​ស្រុក Pekan ម្នាក់ លោក Mohd Razli បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ម៉ោង​ប្រហែល ៧ និង ៣០ នាទី​ថ្ងៃទី ៩ ខែកុម្ភៈ មាន​អ្នកស្រុក​បាន​រាយការណ៍​ប្រាប់​លោក​ពី​ករណី​ខាងលើ ហើយ​លោក​ក៏​ចុះទៅ​ដល់ទី​តាំង​កើតហេតុ​នោះ ភ្លាមៗ​។ ក្រោយ​ទៅដល់ ប៉ូលិស​បានធ្វើ​ការត្រួត​ពិនិត្យ​នឹង​រកឃើញថា​រថយន្ត​សេរី​ទំនើប​នេះ​ពុំមាន​លេខ​ចុះបញ្ជី​ត្រឹមត្រូវ​នោះទេ ហើយ​មូល​ហេតុដែល​ម្ចាស់​ចត​ទុកចោល ព្រោះ​រថយន្ដ​បែក​កង់ ដោយសារ​ការផ្ទុក​ទម្ងន់​លើស​។​ លោកស្នងការ បាន​រៀបរាប់​លម្អិត​ថា​៖ ក្រុមប៉ូលិស​របស់​យើង​បាន​ចាំ​ឃ្លាំមើល​នៅ​ទីតាំង​កើតហេតុ​អស់​រយៈពេល ៣០ នាទី ប៉ុន្ដែ​គ្មាន​នរណាម្នាក់​ទៅ​ទី​នោះឡើយ​។ តែ​អ្នកស្រុក​នៅ​តំបន់​នោះបាន​ជួយ​យើង​ឲ្យ​រកឃើញ​បុរស​វ័យ ៦៥ ឆ្នាំ​ដែលជា​ម្ចាស់​គោ​៕