អី​ក៏​ញៀន​ម្ល៉េះ​នាង​…​បុក​គូទ​គេ​ផាំង​ដួល​ត្រឡប់ត្រឡិន​នៅ​ដេក​ចុច​ទូរស័ព្ទ​ធ្វើ​ព្រងើយ​ទៀត​

សង្គមប្លែកៗ
0
288
…​កំពុងតែ​ស្លុង​អារម្មណ៍​អត់​បាន​មើលផ្លូវ​បុក​គូទ​គេ​ផាំង​ដួល​ប្រាវ​ក្នុង​ចិត្ត​នឹកថា ប្រាកដជា​ខ្មាស់​គេ​ដូច​ស្រាតសំពត់​នៅ​កណ្តាលវាល​ហើយ​តែ​ភ្លាមៗ​នោះ​អារម្មណ៍​មួយ​បាន​នឹកឃើញ​ភ្លែត​ផ្លាស់ប្តូរ​សភាពការណ៍​ប​ង្កើ​ត​ឲ្យ​ទៅជា​ចំណាប់អារម្មណ៍​បែប​ផ្សេង​ទៅវិញ រហូត​មាន​អ្នកខ្លះ​ទៅជា​ចាត់ទុកថា​ជា​ឈុត​សំដែង​ទៅវិញ​ទៀតផង​។​នារី​វ័យក្មេង​ជន​ជាតិចិន​ម្នាក់នេះ រវល់​តែ​ជក់​មើល​ទូរស័ព្ទ ខណៈពេល​កំពុងតែ​បើក​ម៉ូតូ រហូត​ជ្រុល​ក្បាល​ទៅបុក​គូទ​ម៉ូតូ​អ្នកដទៃ បណ្តាល​ឲ្យ​ដួល​ខ្លួនឯង តែ​នៅ​ឆ្លៀត​ទាញ​ទូរស័ព្ទ ដេក​ចុច​កណ្តាល​ថ្នល់​ធ្វើ​រំភើយ​ថែមទៀត​។​ ​ហេតុការណ៍​ដ៏​គួរ​ឲ្យ​អស់សំណើច​នេះ បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​មួយកន្លែង ស្ថិតក្នុង​ទីក្រុង Taizhou ខេត្ត Zhejiang ប្រទេស​ចិន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ពី​សារព័ត៌មាន​ចិន Shanghaiist ។​តាមរយៈ​សកម្មភាព​ក្នុង​វីដេអូ​ឃ្លី​ប ថត​ជាប់​ដោយ​កា​ម៉េ​រា​សុវត្ថិភាព​តាមផ្លូវ នៅក្នុង​ថ្ងៃកើតហេតុ គេ​ឃើញ នារី​វ័យក្មេង​ជា​អ្នកបើក​ម៉ូតូ​វ៉ែ​ស្ប៉ា ឬ​ម៉ូតូ​កូន​ទា ហាក់​រវល់​អោន​មើល​ទូរស័ព្ទ​របស់​នាង ទាំង​ធ្វេសប្រហែស​ក្នុងអំឡុងពេល​បើកបរ ចៃដន្យ ក៏​ជ្រុល​ទៅ​ប៉ះ​គូទ​ម៉ូតូ​មួយគ្រឿង​ទៀត​នៅ​ពីមុខ​នាង រហូត​បណ្តាល​ឲ្យ​ដួល​ភ្លាមៗ ត្រឡប់ត្រឡិន​តែម្នាក់ឯង​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ធ្វើ​ឲ្យ​គ្រប់គ្នា​ហួសចិត្ត​នោះ នារី​រងគ្រោះ​បែរជា​នៅ​បន្ត​ទាញ​ទូរស័ព្ទដៃ​មក​ចុច​មើល ទាំង​ខ្លួនឯង​ដេក​ដួល​នៅលើ​ផ្លូវថ្នល់​ធ្វើ​ព្រងើយ​។​ទោះបីជា​យ៉ាងណាក្តី ជា​សំណាងល្អ នារី​រងគ្រោះ​ត្រូវបាន​គេ​រាយការណ៍​ថា មិនបាន​រងរបួស​ធ្ងន់​ធ្ង​រ​អ្វី នៅក្នុង​ហេតុការណ៍​នោះឡើយ​។​ ​ចំពោះ​រឿងរ៉ាវ នេះ​ក៏​ជា​សារ​មួយ ជួយ​ដាស់តឿន​ដល់​អ្នកបើកបរ​ទាំងអស់ គួរណា​ស់ត្រូវ​ហាមប្រាម​ប្រើប្រាស់​ទូរស័ព្ទ នៅក្នុង​កំឡុងពេល​បើក​បរ ដើម្បី ចៀសវាង​កើតមាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង ដូច​ករណី​នារី​រងគ្រោះ​ខាងលើនេះ ៕