ដូចគ្នា​សោះ​…​នៅក្នុង​សម័យបូរាណ​សិស្ស​ចូល​ប្រលង លួច​យក​គម្ពីរ​ទុក​បើកចាក់​

សង្គមប្លែកៗ
0
1112
[wai id="5"]

[wai id="7"]
…​មិនថាតែ​នៅក្នុង​សម័យ​ទំនើប​យើង​នេះ​ទេ​ដែល​រាល់​ការប្រលង​នីមួយៗ​ច្រើន​តែមាន​សិស្ស​ខ្លះ​ដែល​មិនសូវ​ទុកចិត្ត​ពី​ប្រាជ្ញា​ស្មារតី​របស់ខ្លួន​បាន​លួច​យក​ព្រី​យ៉ុង​ទៅ​បើកចាក់​ក្នុង​ថ្នាក់​ប្រលង គឺ​កាលពី​នៅក្នុង​សម័យបូរាណ​កាល​ក៏មាន​ទង្វើ​បែប​ដូចគ្នា​នោះដែរ​។ កាលពីពេល​កន្លងទៅនេះ សារព័ត៌មាន​ចិន សៀង​ហៃ​អ៊ី​ស បាន​ចុះផ្សាយ ថា សិស្ស​និស្សិត​ចិន ត្រូវបាន​គេ​ដឹងថា មាន​ជំនាញ​ខ្ពស់​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប ដើម្បី​លួច​ចម្លង​វិញ្ញាសារ នៅក្នុង​ការប្រលង​ប្រចាំឆ្នាំ Gaokao ហើយ​កាលពី​រាប់រយ​ឆ្នាំមុន អ្នកប្រាជ្ញ​នៅក្នុង​ប្រទេស​ចិន ក៏​មិន​ខុសពី​បច្ចុប្បន្ន​ដែរ ដោយ​ពួកគេ​ត្រូវ​បង្ខំចិត្ត​ប្រើ​វិធីសាស្ត្រ​ចាស់​គ​ម្រិ​ល ដើម្បី​បាន​លួច​ចម្លង​ផងដែរ​។​
ពាណិជ្ជកម្ម

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កូនសៀវភៅ​តូច​មួយ​ក្បាល ដែលជា​សៀវភៅ​ទុក​លួច​ចម្លង ត្រូវបាន​ដាក់តាំង​បង្ហាញ នៅ​ទីក្រុង​ឆាង​សា ក្នុង​ខេត្ត​ហួរ​ណាន ។ សៀវភៅ​នោះ ផ្ទុក​ទៅដោយ​បន្តុំ​អត្ថបទ​នៃ​សៀវភៅ Four Books and Five Classics របស់​អ្នកប្រាជ្ញ ខុង​ជឺ ដែល​និស្សិត​នៅ​ជំនាន់​នោះ​ត្រូវ​ចងចាំ ដើម្បី​ប្រលង​ចូល​ធ្វើជា​មន្ត្រី​ស៊ីវិល​របស់​ព្រះ​ចៅ​អធិរាជ​។​ម្ចាស់​ហាង​វត្ថុ​បុរាណ និង​សៀវភៅ​ម្នាក់​នៅក្នុង​តំបន់​បាន​ពន្យល់ថា អ្នកប្រាជ្ញ​នៃ​រាជវង្ស​មីង (Ming) និង​ឈី​ង (Qing) បាន​លួច​យក​សៀវភៅ​បែបនេះ​ចូលទៅ​មណ្ឌល​ប្រលង​របស់​ពួ​គេ ដោយ​ដេរ​លាក់ទុក​នៅក្នុង​សំលៀកបំពាក់ ឬ​លាក់​នៅក្នុង​ស្បែកជើង ដោយ​សង្ឃឹមថា នឹង​អាចជា​ជំនួយ​បន្ថែម​តិចតួច​ដល់​ពួកគេ​ក្នុង​ការប្រលង​ឲ្យ​ជាប់ ដើម្បី​ទទួលបាន​តំណែង​ធំ​នៅក្នុង​រាជការ​។​ប្រភព​បន្តថា​គេ​មិន​បានដឹង​ច្បាស់​ទេ​ថា តើ​វិធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង​ពេល​ប្រលង និង​ការការពារ​អ្នក​លួច​ចម្លង មាន​សភាព​បែបណា​នៅ​សម័យ​នោះ​។​

​សព្វថ្ងៃនេះ​វិញ សាលា​ជាច្រើន​នៅក្នុង​ប្រទេស​ចិន បាន​បង្ខំ​ឲ្យ​សិស្ស​និស្សិត ធ្វើការ​ប្រលង​នៅ​ខាងក្រៅ​ថ្នាក់ ដោយមាន​ការឃ្លាំមើល​យ៉ាង​ដិតដល់ ពី​សំណាក់​លោកគ្រូ​អ្នកគ្រូ ហើយ​ថែមទាំង​ប្រើ​កែវយឹត ឬ​យន្តហោះ​ដ្រូ​ន (Drone) ទៀតផង​៕




[wai id="6"]