ក្លាហាន​ណាស់​! ជិះឡាន​មក​កៀរ​គេ​ហើយ ខឹង​គេ​យក​ដុំថ្ម​គប់​កញ្ចប់​ឡាន​វិញ បើក​បុក​កិន​ពីលើ​…

សង្គមប្លែកៗ
0
290
…​នៅក្នុង​រូបភាព​វីដេអូ​មួយ​នេះ​ប្រិ​យ​មិ​ត្តា​ន​ឃើញ​ហើយ​ច្បាស់​ជាស​ង្គ្រឺ​ត​ធ្មេញ​គ្រឺតៗ​ខឹង​ទៅដល់​អ្នកបើក​បររថ​យន្ត​នោះ​ជាខ្លាំង​ដែល ដូចជា​ព្រហើន​ពេក​បើកឡាន​មក​បង្ករ​ហេតុ​ដាក់​គេ​…​ដល់​គេ​ខឹង​សង​វិញ​គប់​មួយ​ដុំថ្ម​ក៏​តាំងធ្វើ​ចរិត​បែប​ជន​អន្ធពាល​។​ហេតុការណ៍​នេះ បាន កើតឡើង នៅតាម​បណ្តោយ​ផ្លូវ​មួយកន្លែង ស្ថិតក្នុង​ទីក្រុង Lianyungang ភាគ​ខាងជើង​ខេត្ត Jiangsu ប្រទេស​ចិន​។​ ​តាមរយៈ​វីដេអូ​ឃ្លី​ប​ថត​ជាប់​ដោយ​កា​ម៉េ​រា​សុវត្ថិភាព នៅក្នុង​ថ្ងៃកើតហេតុ​នោះ គេ​ឃើញ​នារី ចំនួន ២​នាក់ បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង អែប​តាម​ចិញ្ចើមផ្លូវ​មួយកន្លែង​ក្នុង​ទីក្រុង Lianyungang​ហើយ ស្របពេលនោះ​ក៏មាន​រថយន្ត​ពណ៌​.​ស មួយគ្រឿង បាន​បើក​យឺតៗ​ពីក្រោយ​ពួកនាង​។ ហើយ​ភ្លាមៗ​នោះ ក៏​ស្រាប់តែ​ធ្វើ​សកម្មភាព បើក​កៀរ​នារី ទាំងពីរ ហាក់​មាន​ចេតនា ចង់​បំបិទផ្លូវ​មិន​ឲ្យ​ដើរ​។​ដោយសារតែ ខឹង​ក្តៅចិត្ត​ខ្លាំងពេក ទៅនឹង​ទង្វើ​អសីលធម៌​របស់​អ្នកបើកបរ រូប នោះ នារី​រងគ្រោះ​ដែល​ដើរ​នៅខាងមុខ​គេ ពាក់អាវ​ពណ៌​ខ្មៅ ខោ​ខូវប៊យ​ខៀវ ដែល​ប៊ិះ​តែ​នឹងត្រូវ​ឡាន​កៀរ​ដួល​នោះ ក៏​ស្រាប់តែ​ប្រវេប្រវា ស្ទុះ​អោន​រើស​ដុំ ថ្ម គប់​កញ្ចក់​ឡាន​ផ្ទៃ​ខាងមុខ​តែម្តង ប៉ុន្តែ​មិនបាន​បែក​នោះឡើយ​។ ហើយ​ភ្លាមៗ​នោះ ម្ចាស់​រថយន្ត​ទំនងជា​ក្តៅចិត្ត​នឹង​នាង​វិញ ក៏បាន​បើករថយន្ត​បំ​បុក​កិន​ពីលើ​តែម្តង​។​ក្រោយ​កើតហេតុ អ្នកដំណើរ​ជាច្រើន ក៏បាន​ប្រញាប់ប្រញាល់​រត់​ចូល​ជួយ រុញ​បង្ហើប​រថយន្ត​ដើម្បី​រំដោះ​នារី​រងគ្រោះ ចេញពី​ក្រោម​រថយន្ត នោះ​។ បន្ទាប់មក នាង​ក៏​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​បើទោះបីជា​យ៉ាងណាក្តី នារី​រងគ្រោះ បាន​ធូរស្បើយ និង​មិនមាន​អ្វី​គំរាមកំហែង​ខ្លាំង ដល់​អាយុជីវិត​នាង​នោះឡើយ​។ នោះ​ក៏​ដោយសារតែ មានការ​ជួយសង្គ្រោះ​ពី​អ្នក​នៅ​ជុំវិញ និង​បាន​បញ្ជូនមក​មន្ទីរពេទ្យ​ទាន់ពេលវេលា​។​ ​គួរ​ឲ្យ​ដឹងផង​ដែរ​ថា ទាក់ទង​ទៅនឹង​ករណី​ខាងលើនេះ​ទៀតសោត ប្រភព​មិនបាន​ឲ្យ​ដឹង​ច្បាស់​ទេ​ថា ជា​ករណី​ប៉ុនប៉ង គំនុំសងសឹក ហើយនឹង​មានការ​ឃាត់​ខ្លួន​ម្ចាស់​រថយន្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ឬ​យ៉ាងណា​នោះទេ ៕