ក្រោយ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​…​គេ​ប្រ​ទៈ​ឃើញ​សៀវភៅ​មួយ​ក្បាល​បោះពុម្ព​ឆ្នាំ ១៩៨១​និយាយ​ពី​វូ​ហាន​

សង្គមប្លែកៗ
0
1085
[wai id="6"]


…​ក្រោយពី​វីរុស​កូ​រ៉ូ​ណា​បាន​ផ្ទុះឡើង​មាន​ប្រភព​ចេញពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន មានរឿង​រ៉ាវ​ខ្លះ​ត្រូវបាន​គេ​លើក​មក​និយាយ​…​។​យោងតាម​សារព័ត៌មាន SCMP កាលពីពេល​ថ្មីៗ​នេះ បាន​ចុះផ្សាយ​អត្ថបទ​មួយ​អំពី​សៀវភៅ​មួយ​ក្បាល ដែលមាន​ចំណងជើង​ថា «The Eyes of Darkness» បាន​និយាយ​អំពី​មន្ទីរពិសោធន៍​យោធា​ចិន​មួយ ដែល​បង្កើត​វីរុស​ដើម្បី​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អាវុធ​ជីវសាស្ត្រ​របស់ខ្លួន​។ អ្វីដែល​កាន់តែ​គួរឱ្យភ្ញាក់ផ្អើល​គឺ​វីរុស​នោះ​ឈ្មោះថា Wuhan-400 ខណៈ​វីរុស COVID-19 ដែល​កំពុង​នាំឱ្យមាន​ភាពភ័យខ្លាច​ពេញ​ពិភពលោក​នាពេល​បច្ចុប្បន្ន ក៏មាន​ដើមកំណើត​មកពី​ទីក្រុង​វូ​ហាន (Wuhan) របស់​ប្រទេស​ចិន​។ ចម្ងល់​នៅត្រង់ថា តើ​សៀវភៅ​នេះ​អាច​ជាការ​ចៃដន្យ​សុទ្ធសាធ ឬ​អ្នកនិពន្ធ​បាន​ទាយ​ទុក​មុន​នូវ “​ទំនាយ​” តាំងពី ៣៩​ឆ្នាំមុន​?

​វា​ជា​សៀវភៅសរសេរ​ដោយ​អ្នកនិពន្ធ​ជនជាតិ​អាមេរិក​ឈ្មោះ Dean Koontz ដែល​គាត់​សរសេរ​អំពី​ម្តាយ​ម្នាក់​ឈ្មោះ Christina Evans បានធ្វើ​ដំណើរ​ដើម្បី​ស្វែងរក​ថា​តើ​កូនប្រុស​របស់គាត់​ឈ្មោះ Danny នៅតែមាន​ជីវិត ឬក៏​ស្លាប់​ក្នុងអំឡុងពេល​ធ្វើដំណើរ​ទៅ​បោះជំរំ​។ បន្ទាប់មក​នាង​បាន​តាមដាន​កូនប្រុស​ទៅដល់​ទីតាំង​យោធា​មួយ ដែលជា​កន្លែង​កូនប្រុស​របស់គាត់​ត្រូវបាន​គេ​បញ្ជូនមក បន្ទាប់ពី​កូនប្រុស​គាត់​បាន​ឆ្លង​មេរោគ​ម្យ៉ាង​ដែល​បង្កើត​ដោយ​មនុស្ស (a man-made microorganism) នៅឯ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្នុង​ទីក្រុង​វូ​ហាន​។ ដកស្រង់​ចេញពី​សៀវភៅ​នោះ វា​បានបង្ហាញ​ពី​ការសន្ទនា​រវាង Christina និង​បុរស​ម្នា​ក់នៅ​មន្ទីរពិសោធន៍​ដែល​កូនប្រុស​របស់​នាង​ត្រូវបាន​គេ​ឃុំឃាំង​ដូចតទៅ​៖​នាង Christina​ពោលថា ៖ “​ខ្ញុំ​មិន​ចាប់អារម្មណ៍​នឹង​ទស្សនវិជ្ជា ឬ​សីលធម៌​នៃ​សង្គ្រាម​ជីវសាស្ត្រ​ទេ​។ ឥឡូវនេះ​ខ្ញុំ​គ្រាន់តែ​ចង់ដឹងថា​តើ Danny កំពុង​នៅ​ទីកន្លែង​បែបនេះ​ធ្វើ​អ្វី​»​។​លោក Dombey តប​ទៅវិញ​៖ “​ដើម្បី​យល់​ពី​បញ្ហា​នេះ​អ្នក​ត្រូវ​ត្រឡប់​មើលទៅ​កាលពី ២០​ខែ​មុន​។ នៅ​អំឡុងពេល​អ្នកវិទ្យាសាស្ត្រ​ចិន​ម្នាក់​ឈ្មោះ លី​ចិន បាន​ចុះចាញ់​សហរដ្ឋអាមេរិក ហើយ​គាត់​មាន​កាន់​កំណត់ត្រា​នៃ​អាវុធ​ជីវសាស្ត្រ​ថ្មី​ដ៏​សំខាន់ និង​គ្រោះថ្នាក់​បំផុត​ក្នុង​ទសវត្ស​ចុងក្រោយ​របស់​ចិន​។ ពួកគេ​ហៅ​របស់​ទាំងនោះ​ថា “Wuhan-400” ពីព្រោះ​វា​ត្រូវបាន​គេ​បង្កើតឡើង​នៅក្នុង​មន្ទីរពិសោធន៍ RDNA របស់​ពួកគេ ដែល​ស្ថិតនៅ​ខាងក្រៅ​ទីក្រុង​វូ​ហាន ហើយ​វា​ជា​ប្រភេទ​មេរោគ​អតិសុខុមប្រាណ ដែល​បង្កើតឡើង​ដោយ​មនុស្ស​បង្កើត​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នោះ​”​។​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដែល​សៀវភៅ​នេះ​និយាយ​អំពី​វា អាច​សំដៅ​ទៅលើ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​វូ​ហាន (Wuhan Institute of Virology) ដែលជា​កន្លែង​ដែល​មន្ទីរពិសោធន៍​ជីវឧស្ម័ន​កម្រិត​ទី​៤ របស់​ប្រទេស​ចិន​មាននៅ​ទីនោះ​។ វា​ជា​កម្រិត​គ្រោះថ្នាក់​ខ្ពស់បំផុត​នៃ​មន្ទីរពិសោធន៍ ដែល​សិក្សា​អំពី​វីរុស​ដែលមាន​គ្រោះថ្នាក់​បំផុត និង​ស្ថិតនៅ​ចម្ងាយ ៣២​គីឡូម៉ែត្រ ពី​ផ្សា​រលក់​គ្រឿង​សមុទ្រ ដែល​វីរុស COVID-19 បាន​ផ្ទុះឡើង​ដំបូង​។ អ្នក​ក៏​ប្រហែលជា​ធ្លាប់​ឮ​ទ្រឹស្តី​មួយ​ដែលថា កូ​រ៉ូ​ណា ត្រូវបាន​បង្កើតឡើង​ដោយ​មនុស្ស ហើយ​ទំនងជា​វា​បាន​របូត​/​រត់​ចេញពី​មន្ទីរពិសោធន៍​វូ​ហាន​។ ទោះយ៉ាងណា​ទ្រឹស្តី​នេះ​ត្រូវបាន​គេ​និយាយថា​មិន​ពិត​នោះទេ​។ ការដកស្រង់​បន្ថែមទៀត​នៃ​សៀវភៅ​បានបង្ហាញ​ពី​វីរុស​ថា «​ជា​អាវុធ​ល្អឥតខ្ចោះ​» ព្រោះ​វា​មិនអាច​រស់នៅ​ខាងក្រៅ​ខ្លួន​បាន​ច្រើនជាង​មួយ​នាទី​នោះទេ​។​

ពាណិជ្ជកម្ម

“Wuhan-400 គឺជា​អាវុធ​ល្អឥតខ្ចោះ​។ វា​ធ្វើទុក្ខ​តែ​លើ​មនុស្សលោក​ទេ​។ គ្មាន​សត្វមានជីវិត​ផ្សេងទៀត​អាច​ឆ្លង​វីរុស​នេះ​។ ហើយ​ដូច​រោគ​ស្វាយ​ដែរ Wuhan-400 មិនអាច​រស់នៅ​ខាងក្រៅ​រាងកាយ​មនុស្ស​បានយូរ​ជាង​មួយ​នាទី​នោះទេ ដែល​មានន័យថា​វា​មិនអាច​បំពុល​វត្ថុ ឬ​កន្លែង​ទាំងមូល ដូចដែល​ស្រមោច និង​អតិសុខុមប្រាណ​ដ៏​កាច​សាហាវ​ដទៃទៀត​អាចធ្វើ​បាន​នោះទេ​»​។​មេធាវី​លោក Albert Wan ដែលជា​អ្នក​បើកហាង​សៀវភៅ Bleak House Books និយាយថា វូ​ហាន​ត្រូវបាន​គេ​ដឹងថា​ជាទី​កន្លែង​នៃ​កន្លែង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាច្រើន​។ អ្នកនិពន្ធ​ដ៏​ឆ្លាត​វៃ​ដូចជា Koontz ដឹង​រឿងរ៉ាវ​ទាំងអស់នេះ ហើយ​បាន​ប្រើ​ព័ត៌មាន​ពិត​បន្តិចបន្តួច​នេះ ដើម្បី​បង្កើត​រឿង​មួយ​ដែល​គួរឱ្យ​ជឿជាក់ និង​មិន​ស្មុគស្មាញ​។ ដូចដែល​និយាយ​ពី Wuhan-400 នេះ​។​លោក Dean Koontz ក៏​មិនមែនជា​អ្នកនិពន្ធ​តែ​ម្នាក់​គត់ ដែល​បានធ្វើការ​ព្យាករណ៍​ពី​ការផ្ទុះ​ឡើង​នៃ COVID-19 នោះទេ​។ យោងតាម​កាសែត The Sun Daily អ្នកនិពន្ធ​ជនជាតិ​អាមេរិក​ឈ្មោះ Sylvia Browne ក៏​ធ្លាប់បាន​បោះពុម្ព​សៀវភៅ​មួយ​ក្នុង​ឆ្នាំ​២០០៨ ដែលមាន​ឈ្មោះថា End of Days: Predictions and Prophecies About the End of the World​។ វា​និយាយ​អំពី​ជំងឺ​ទាក់ទង​នឹង​ផ្លូវដង្ហើម ដែល​នឹង​កើតឡើង​ទូទាំង​ពិភពលោក ហើយ​វា​ថែមទាំង​និយាយ​ពី​ឆ្នាំ​២០២០ ទៀតផង​។