ព្រៃផ្សៃ​ណាស់​នាង​…​វាយដំ​កូនស្រី​ចុង​រហូតដល់​សូន្យ​សង្ខារ​…

សង្គមប្លែកៗ
0
723
…​ស្ត្រី​ជា​ម្តាយចុង​ម្នាក់នេះ​មានចិត្ត​ខ្មៅ​គួរ​ឲ្យ​ស្អប់ខ្ពើម​ក្រៃលែង​លើកដៃ​ទៈ​តប់​កូនស្រី​តូច​ជាដើម​របស់​ប្តី​…​ជួប​នូវ​ក្តី​មរណ តែ​បាប​កម្មនាង​ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួន​…​ហើយ​បើទោះបីជា​តុលាការ​ពុំទាន់​កាត់សេចក្តី​មែន​…​តែ​ទោស​របស់​នាង​ប្រាកដជា​ធ្ងន់​ណាស់​ហើយ​។ ក្មេងស្រី​ជនជាតិ​ចិន​អាយុ ៧ ឆ្នាំ​ម្នាក់​រស់នៅក្នុង​ខេត្ត Shandong ប្រទេស​ចិន​ត្រូវបាន​ម្តាយចុង យក​ដំបង​ដែក វាយ​ធ្វើបាប​រហូតដល់​ស្លាប់ ព្រោះ​ខឹង​នឹង​នាង​ញុំ​ា​បាយ​យឺត​ពេក ។​   ​យោងតាម​ការចុះផ្សាយ​នៅលើ China Press បានអោយដឹងថា ក្មេងស្រី​រងគ្រោះ ឈ្មោះ Guo Mou ។ នៅ​ថ្ងៃកើតហេតុ វេលា​ថ្ងៃត្រង់ ក្មេងស្រី​រងគ្រោះ​បាន​ញុំា​បាយ ជាមួយនឹង​ម្តាយចុង ហើយ​ស្ត្រី​ជា​ម្តាយចុង បានគ​ម្រាម​នាង​ថា «​ប្រសិនបើ​ឯង​ញុំ​ា​បាយ​យឺត យើង​នឹង​វាយ​ឯង​ហើយ​» ។ បន្ទាប់មក​ម្តាយចុង​នោះ​ក៏បាន​ដឹក​ដៃ​ក្មេងស្រី​រងគ្រោះ​ចូលទៅក្នុង​បន្ទប់​គេង​របស់​នាង ហើយ​ខ្ទាស់​សោរ​ទ្វារ រួច​ក៏​ចាប់ផ្តើម​យក​ដំបង​ដែក​វាយ​សំពង​ទៅលើ​ក្មេងស្រី​រងគ្រោះ​តែម្តង ។ ប្រភពព័ត៌មាន​ដដែល​បាន​បន្តថា ខណៈ​ពេលនោះ​ផងដែរ ឪពុក​បង្កើត​របស់​នា​ង​ក៏​នៅផ្ទះ​ដែរ តែ​គាត់​នៅក្រៅ​បន្ទប់ ហើយ​មិន​ហ៊ាន​ចូលទៅ​ជួយ​កូនស្រី​ទេ ព្រោះ​គាត់​ក៏​ធ្លាប់​ត្រូវបាន​ប្រពន្ធចុង​នេះ​វាយ​អោយ​របួស​ម្តង​ដែរ ។ រយៈពេល​ប្រហែល ១ ម៉ោង ឪពុក​ក៏​បើកទ្វារ​បន្ទប់ ហើយក៏​ប្រទះឃើញ​កូនស្រី​ជាំ​ធ្ងន់ធ្ងរ ពេញ​ខ្លួនប្រាណ ហើយ​គាត់​ក៏បាន​ឈ្លោះ​គ្នា​ជាមួយនឹង​ប្រពន្ធចុង​អំពី​រឿងនេះ ប៉ុន្តែ​គាត់​មិនទាន់បាន​នាំ​កូនស្រី​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ទេ ផ្ទុយទៅវិញ​គាត់​បែរជា​ចេញទៅ​ក្រៅ​ផ្ទះ​ជក់បារី​ធ្វើ​មិនដឹង ។​នៅពេលដែល​គាត់​ត្រលប់មក​ផ្ទះ​វិញ ប្តី​ប្រពន្ធ​នេះ​នៅតែ​បន្ត​ឈ្លោះ​គ្នា​ទៀត ដោយ​ប្រពន្ធចុង​នោះ​ប្រកែក​មិន​ព្រមអោយ​នាំ​ក្មេងស្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ទេ ព្រោះតែ​នាង​បានឃើញ​ស្ថានភាព​ក្មេងស្រី​នោះ​ហាក់ដូចជា​ធ្ងន់ធ្ងរ​ពេក ។ ទោះបីជា​យ៉ាងណាក៏ដោយ បុរស​ជា​ឪពុក​នោះ​ក៏បាន​នាំ​កូនស្រី​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​វា​ហួសពេល​ទៅហើយ ពេលដែល​ទៅដល់​មន្ទីរពេទ្យ ១០ នាទី គ្រូពេទ្យ​ក៏​ប្រាប់ថា​ក្មេងស្រី​រងគ្រោះ​មិនអាច​សង្គ្រោះ​ជីវិត​បានទេ ។   ​បើតាម​សំដី​ឪពុក​ក្មេងស្រី​រងគ្រោះ​បានអោយដឹងថា គាត់​បាន​លែងលះ​ជាមួយនឹង​ប្រពន្ធដើម តាំងពី​កូនស្រី​មាន​អាយុ ២ ខែ​ម្ល៉េះ ហើយ​គាត់​បាន​បន្តថា ជារឿយៗ​ប្រពន្ធចុង​គាត់​តែងតែ​វាយ​ធ្វើបាប​កូនស្រី​គាត់ ទោះ​នាង​ខុស​តិចតួច​ក៏ដោយ ប៉ុន្តែ​វាយ​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ ។ ក្រោយ​កើតហេតុ​ម្តាយចុង​រូបនោះ ក៏ត្រូវ​បាន​ប៉ូលីស​ចាប់ខ្លួន​ពីបទ​ប្រើ​អំពើហិង្សា​លើ​កុមារ ៕